ភាគទី ០៣...
ធ្លាប់តែញ៉ោះគេ តែគេមិនខឹង ដល់ពេលគេវិញមិនមែនញ៉ោះយើងលេងៗឯណា ធ្វើអោយខឹងមែនទែន តែឆ្ងល់ណាស់ថាក្នុងខ្លួនវាកើតអី យើងអ្នកខឹងសោះមិចបានជាព្រួយចិត្តយ៉ាងនេះ? បើយើងភ័យអស់ហើយ រួចចុះអ្នកដែលធ្វើអោយខឹងនោះបានអីភ័យទៅ?
< រត់មកសម្ងំក្នុងបន្ទប់ជិតមួយម៉ោងហើយ មិចបានមិនប្រកាច់មកលួងទៀត? នេះគិតថាខ្ញុំខឹងលេងៗ? ឬក៏មិនដឹងថាខ្លួនឯងនិយាយអ្វីខុស? ហ៊ើយ....តាប៉ែមែន > Jungkook
ក្រាក!!!
កំពុងតែរអ៊ូង៉ូវៗម្នាក់ឯងអន់ចិត្តរឿងគ្មានអ្នកមកលួងផង ក៏មកដល់ចំពេលល្អណាស់ ។< ចង់សួរថាខ្ញុំមកធ្វើអីមែនទេ? អឺ---ខ្ញុំមកលួងនឹងហើយ មិញនេះធ្វើអោយឯងខឹង > Taehyung
< ឆ្កួតទេហី? មិនទាន់បានសួរផង ក៏ប្រាប់ត្រង់ៗចឹង អាណាមានអារម្មណ៍ខឹងទៀត? > Jungkook
< ចុះខ្ញុំមិចដឹងថាត្រូវអោយឯងសួរមុនចាំប្រាប់ថាមកលួង? បើខ្ញុំមិនដែលលួងអ្នកណាផង...តែណ្ហើយ ខ្ញុំទិញរបស់ច្រើនណាស់មកអោយ >
មើលសភាព Taehyung ផង ស្ពាយស្បោង ដាក់ប្រអប់អាហារមកច្រើនណាស់ ដែលបាត់ទៅមិនឃើញមកលួងមួយម៉ោងនេះព្រោះគ្នាខំរត់ទៅរកទិញ របស់ញ៉ាំឆ្ងាញ់ៗដែល Jungkook ចូលចិត្តមកអោយ ។< ចុះថាមិនចេះលួង មិចបានទិញមកត្រូវចិត្តល្អម៉្លេះ? អ្នកណាបង្រៀន? > Jungkook
ជឿទៅ មនុស្សយើងបើខឹងង៉ក់ងរ ច្បាស់ណាស់ថាភាគច្រើនទិញតែរបស់ញ៉ាំឆ្ងាញ់ៗមកលួងទៅ ញ៉ាំឆ្អែតមួយភ្លែតទៀតក៏បាត់ខឹងឆឹងដូចគេបេះបោះចោលចឹង ។< គ្មានអ្នកណាបង្រៀនទេ ខ្ញុំគិតខ្លួនឯង តែយ៉ាងមិច វាមានប្រសិទ្ធភាពមែន? > Taehyung
< អឺ!! ហើយទិញអោយនេះ ហ្រ្វីឬយកលុយវិញ? តែបើថាអោយចេញលុយខ្លួនឯងដដែលយកទៅវិញទៅនឹងអាលបានខ្ញុំខឹងឯងបន្តទៀត > Jungkook
< ហ្រ្វីនឹងហើយ ចាត់ទុកថាខ្ញុំទិញអោយជាការសុំទោសទៅដែលនិយាយចឹងដាក់ឯង >
លើកនេះ លួងដាក់ទុនធំ មិនត្រឹមតែទិញអោយទេ Taehyung ថែមទាំងរៀបចំបើកប្រអប់ ចាក់ទឹកជ្រលក់ ជូតស្លាបព្រាសម អីអោយមួយចប់ និយាយរួមធ្វើគ្រប់យ៉ាងដើម្បីអោយបាត់ខឹង ខ្លាចថាស្អែកបានបិទហាងទៀត ។
YOU ARE READING
Never Let Me Go | Taekook
Short StoryNever let me go | កុំលែងដៃពីខ្ញុំ ស្នេហាមួយនេះអាចនិយាយបានថាចាប់ផ្ដើមដុះពន្លកឡើងមកដោយសារ Up to me Café&Bakery រកឯណាបានមនុស្សដែលកតញ្ញូនឹងប្រុសដូចជា Jungkook Jeon? ឃើញប្រុសឈ្លោះគ្នាជាមួយគ្រួសារ រត់ចេញពីផ្ទះមកខាងក្រៅរៀនរស់ដោយខ្លួនឯង តែគ្មានការងារ...