Episode 05 : ខ្មោច?

407 51 0
                                    

ភាគទី ០៥...

សាំណាស់ ខំប្រឹងប្រកែកយ៉ាងណាក៏នៅចាញ់មនោគមន៍របស់ Taehyung ដដែល ឥឡូវជឿចិត្តម្ដងទៀតចុះសង្ឃឹមថាមិនបែកស្លុយដូចលើកមុន ។

< ឃ្លានណាស់ ដើរឡើងចង់អស់ជើងហើយគ្មានឃើញផ្ទះអ្នកណាមួយផង ហើយត្រជាក់ទៀត-- > Jungkook

< នឹងហើយ ពាក់សុទ្ធអាវ Crop top សំយ៉េសស្មា ហើយសាច់ស្ដើងទៀត រឿងអីវាមិនរងា? >
ស្ដីអោយរួច Taehyung ក៏ដោះអាវខាងក្រៅដែលនៅនឹងខ្លួនឯងទៅពាក់អោយរាងតូច វាក្រាស់ណាស់ដែរប្រហែលជាអាចទប់ទល់ភាពត្រជាក់បានហើយ ។

< វាស្អាត!! ចុះឥឡូវខ្ញុំឃ្លានឡើងចង់ដាច់ពោះវៀនហើយនេះគិតយ៉ាងមិច? > Jungkook

< ហ៊ើយ....ឈ្ងុយ ទំនងណាស់វើយ >
លឺម្នាក់នោះរអ៊ូថាឃ្លានមិនឈប់ Taehyung នឹកឃើញទាញកញ្ចប់នំដែលគេយកចេញពីឡានមកតាមខ្លួនមកហែកខាំញ៉ាំមួយម៉ាត់ឌឺដងដាក់ Jungkook ដែលកំពុងសម្លឹងមើលមកគេដោយកែវភ្នែកគួរអោយអាណិតស្ទើរតែស្រក់ទឹកភ្នែក ។

< មានតែមួយទេហ្អ៎? > Jungkook

< ត្រូវហើយ បើឡានរបស់ខ្ញុំជិះតែម្នាក់ឯងនឹង រកអោយមានប៉ុន្មាន? > Taehyung

< ហើយគិតចង់នៅម្នាក់ឯងដល់ចាស់? យ៉ាងណាក៏ស្ដុកទុក 2 ដែរ ព្រោះមានខ្ញុំតោងតាមរហូតសោះ >
ខំធ្វើមុខគួរអោយអាណិតដល់ថ្នាក់នឹងហើយមិនព្រមហុចនំអោយទៀយ Jungkook ខកចិត្តណាស់ក៏បែរមើលទៅខាងមុខវិញ ខ្ពើមលួចសម្លឹងនំនាំតែឈឺចាប់ ។

< ហ្អក៎ យកទៅមិនបាច់ប្រឹងធ្វើមុខចឹងទេតិចសរសៃទាញវៀចធ្មេញមួយជីវិតទៅ > Taehyung

< អោយមែនហ្អេ៎? > Jungkook
មិនហ៊ានសូវចង់យកទេបើសុខៗអោយមកដោយស្រួលចឹង ទីមួយខ្លាចថាលួចស្ដោះទឹកមាត់ដាក់រួចហើយ ទីពីរខ្លាចវាមិនឆ្ងាញ់ ទីបីខ្លាចហួសដឺលេ ។

< យកទៅទាន់នៅចិត្តល្អ!! > Taehyung

< ណែ៎--ឃើញស្អីទេនោះ ខ្មៅស្ទុងៗនៅខាងមុខខ្ញុំ? >
កុំអោយតែទំពារបានបីម៉ាត់អោយសោះ ដើរសុខៗក៏ឃើញមានស្រមោលខ្មៅស្ទុងៗនៅខាងមុខ Jungkook អោយច្បាស់ក្រឡែត សំខាន់វាចេះកម្រើកទៀត ។

< ដឹងចឹងហើយប្រឹងដើរទៅមុខខ្ញុំធ្វើអីទៀត? >
មុននឹង Taehyung សុខចិត្តដើរតាមក្រោយ តែដល់ឃើញចឹងគេក៏ប្រញាប់ដើរទៅមុខ ទាញរាងតូចអោយមកខាងក្រោយខ្នងគេវិញ ទុកចិត្តមិនបានទេមនុស្សនឹងវាគ្មានចេះវ៉ៃតស៊ូស្អីផងចេះតែជេរមួយមុខ ។

Never Let Me Go  |  Taekookحيث تعيش القصص. اكتشف الآن