Episode 13 : ទៅមិនបានទេ

462 51 0
                                    

ភាគទី ១៣...

< អ្វី? ឯងចង់បានន័យថាមិចនឹង? បើមិនស្គាល់គេផងទៅស្រឡាញ់គេមិចកើត ឈ្មោះអី ជួបនៅឯណា តាំងពីពេលណា ហើយស្អាតអត់? > Jungkook

< មិនដឹងជាត្រូវនិយាយថាមិចអោយស្រួលយល់ទេនៀក៎ ខ្ញុំមិនស្គាល់ថាគេឈ្មោះអីទេ ជួបគេនៅក្នុងយល់សប្តិ តាំងតែពី 2 ឆ្នាំមុន ស្អាតឬអត់ខ្ញុំក៏មិនដឹងដែរព្រោះមើលមុខមិនច្បាស់ផង វាព្រិល ឃើញត្រឹមតែ កចុះក្រោម > Taehyung

< ងាប់!! ឯងនេះដូចកាន់តែទៅមែនទែនហើយ ស្រឡាញ់អ្នកណាមិនស្រឡាញ់ ទៅលង់ស្នេហ៍មនុស្សក្នុងយល់សប្តិ? ហើយមិនឃើញមុខគេទៀត? រួចស្រឡាញ់តាំងពីកាល យូរហើយនៅ? > Jungkook

< ប្រហែលជាស្រឡាញ់យូរហើយទេដឹង? គ្រាន់តែទើបដឹងចិត្តខ្លួនឯងប៉ុន្មានថ្ងៃនេះទេ!! ឯងមើលមុខខ្ញុំចឹង ចង់ថាខ្ញុំឆ្កួតមែន? ដៀលក៏ដៀលទៅ > Taehyung

< ហ៊ើយ ពិបាកបញ្ចេញមតិណាស់!! >
មុននឹង Jungkook រៀបគម្រោងទុកមុនហើយ ថាបើសួរនាំស្គាល់ឈ្មោះ ស្គាល់មុខ នឹងបបួលប្អូនៗទៅចាត់ការចេញ តែឥឡូវឆ្កួតទាំងអាអ្នកប្រាប់ ឡប់ទាំងអាអ្នកសួរទៀត ។

< បងចាំខ្ញុំជួយបញ្ចេញមតិ---!! បង Tae ខ្ញុំសួរមួយ បើមើលមុខមិនឃើញ ចុះមានអីផ្សេងសម្គាល់អត់? > Hana

< ក្នុងយល់សប្តិនឹងចាប់ផ្ដើមដំបូងគឺ បងឈរនៅផ្លូវដើរមួយដែលមានសុទ្ធតែដើមផ្កា ហើយគេក៏ដើរមករកបងកាន់ផ្លែទំពាំងបាយជូរមួយចង្កោម > Taehyung

< ហ្អឹម?? ហិ--ហិហិ!! ចុះគេយកទំពាំងបាយជូរនឹងមកធ្វើអី? កុំប្រាប់ថាបបួលគ្នាស៊ីណាវើយ? > Jungkook

< ហុចអោយខ្ញុំនឹងហើយ រួចសុំខ្ញុំធ្វើសង្សារ >
ជីដូនជីតាអ្នកណាបង្រៀនអោយយកទំពាំងបាយជូរមកសុំស្នេហ៍គេ Taehyung មិនដឹងទេបានត្រឹមតែហួសចិត្តខ្លាំង ពីដំបូងកាលយល់សប្តីលើកទីមួយ អង្គុយសើចឡើងចង់ធ្លាក់សួត គិតថាបើបានជួបនៅក្រៅនឹង Bully អោយឆែបមាត់ ។
   តែដល់ពេលយល់សប្តិឃើញយូរៗទៅ ក៏ស្រាប់តែមានអារម្មណ៍ថា មនុស្សម្នាក់នោះគួរអោយស្រឡាញ់ម្យ៉ាងដែរ ទើបចាប់ចិត្តលួចស្រឡាញ់តាំងពីពេលណាក៏មិនដឹងដែរកំឡុងពេលយល់សប្តិជាប់គ្នារាល់យប់រយៈពេល 2 ឆ្នាំនេះ ។

Never Let Me Go  |  TaekookOpowieści tętniące życiem. Odkryj je teraz