Episode 01: បងថ្លៃ

5.7K 206 1
                                    

  នៅក្នុងសណ្ឋារគារមួយកន្លែងកំពុងតែមានពីធីរៀបអាពាហ៍ពិពាហ៍របស់កូនកម្លោះកូនក្រមុំមួយគូរ។ តែវាមានភ្ញៀវចូលរួមមិនសូវជាច្រើនអធិកអធ័មណាស់ណានោះទេ។

បើយើងក្រលែងមកមើលខាងស្ដាំដៃនៃឆាកវិញ យើងនិងឃើញកម្លោះរាងតូច ចង្កេះមួយក្ដាប់ មុខV ចម្រុះស្រួច បបូរមាត់ពណ៌ស៊ីជម្ពូរមើលទៅគឺ...គេពិតជាទាក់ទាញខ្លាំងណាស់។ តែចម្លែកអីមុខរបស់គេមិនស្រស់នោះទេ ប្រៀបដូចជាមិនពេញចិត្តនិងអាពាហ៍ពិពាហ៍មួយនេះយ៉ាងអញ្ចឹង។

កម្លោះតូចស្ដើងឈរកាន់កែវដែរមាន Vine នៅក្នុងនោះ ឯភ្នែកក៏ភ្ជុងមើលទៅរកកូនកម្លោះដែរកំពុងឈរជាមួយនិងអានាគតភរិយារបស់គេនោះមិនដាក់ភ្នែក។ ប៉ុន្តែកែវភ្នែកដែរមើលទៅនោះវាជាកែវភ្នែកដែរបង្គប់ទៅដោយការមិនពេញចិត្ត ខឹង គុំគួន ច្រណែន ប្រច័ណ្ឌក្នុងពេលតែមួយ។

" ហឹស....... " Taehyung គេផ្ដាច់ខ្សែភ្នែកចេញពីទីកន្លែងដែរធ្វើអោយមានអារម្មណ៍ថារាំងស្ទះនោះ ទុកកែវ Vine នៅលើតុ ហើយក៏ដកខ្លួនដើរទៅបន្ទប់ទឹកបាត់។

" របស់ខ្ញុំ! កម្មសិទ្ធរបស់ខ្ញុំ! មនុស្សដែរខ្ញុំស្រឡាញ់! មនុស្សដែរខ្ញុំពេញចិត្ត! ខ្ញុំគ្មានថ្ងៃឲបងយកចេញពីខ្ញុំស្រួលៗនោះទេ Kim Clasa! ខ្ញុំនិងឲបងដឹងពីការដែរយកមនុស្សរបស់ខ្ញុំចេញពីខ្ញុំ វាជួបអ្វីខ្លះ " សំឡេងស្រាលតែបង្កប់ទៅដោយការខឹងគុំគួន ការមិនពេញចិត្តដែរបង្កប់ណែនពេញទ្រូង។

ពេលនេះក៏យប់ជ្រៅណាស់ហើយដែរ កម្មវិធីក៏បានបញ្ចប់រួចរាល់អស់ហើយ។ ភ្ញៀវក៏នាំគ្នាទៅផ្ទះរៀងៗខ្លួន នៅឡើយតែភ្ញៀវនិងសាច់ញាត្តិរបស់កូនកម្លោះកូនក្រមុំប៉ុណ្ណោះ។

" ស្រលាញ់គ្នាឲច្រើនៗណាកូន មានរឿងអីត្រូវសម្រួលគ្នា បើមួយជាភ្លើងមួយទៀតជាទឹកឮទេ?? " Mrs.Kim

" បាទ/ចាសអ្នកម៉ាក់ "

" យប់ណាស់ហើយ!! យើងគួរតែកក់សណ្ឋាគារគេងនៅទីនេះសិន ចាំស្អែកចាំទៅផ្ទះវិញ " Mrr.jeon

" រឿងនេះកូនTaeប្រហែលជាចាត់ចែងរួចរាល់ហើយត្រូវទេ? " Mrs.jeon

" បាទអ្នកម៉ាក់!! កូនរៀបចំហើយរួចរាល់ហើយ អរពិតមែនហើយ ខ្ញុំបានរៀបចំបន្ទប់ពិសេសសម្រាប់បងស្រីនិងបងថ្លៃទុកជាចំណងដៃទៀតផង " Taehyung សង្កត់សំឡេងបន្តិចនៅពាក្យថាបងថ្លៃ ដែរឋានៈរបស់គេមិនសមនិងហៅបុរសម្នាក់ថាបងថ្លៃទាល់តែសោះ។

 Anger Love (ចប់)Where stories live. Discover now