Episode 08: នាងហ៊ានណាស់

1.5K 109 2
                                    

@Hospital

ប្រើរយៈពេលជិត2ម៉ោងទើប Jungkook នាយជូន Taehyung មកដល់មន្ទីរពេទ្យ ព្រោះមន្ទីរពេទ្យគឺនៅឆ្ងាយពីផ្ទះមែនទែន។

ទម្រាំតែមកដល់មន្ទីរពេទ្យនាយកម្លោះទន់ដៃទន់ជើង ញ័រដៃញ័រជើងធ្វើអ្វីមិនចង់ត្រូវនោះទេ គេភ័យឡើងស្លេកមុខស្លេកមាត់អស់ទៅហើយ ព្រោះនាយមិនដែរឃើញរាងតូចស្ថិតក្នុងស្ថានភាពបែបនេះពីមុនមកទេ មិនដែលសូម្បីម្ដង។

ពេលកំពុងបើកឡាននាយចេះតែឱនថើបសក់ទប់រលោងនោះជារើយ ឯដៃខាងឆ្វេងក៏លើកទៅអង្អែលខ្នងគេថើៗថ្នមៗ ឡើងនាយតូចគេងលក់នៅលើភ្លៅគេទៅហើយ។ ពេលធ្វើឲគេគេងលក់ហើយ ឯនាយនៅមិនសុខនោះទេ ភ័យស្ទើស្លាប់ស្ទើរស់ខ្លាចតែម្ចាស់បេះដូងកើតអ្វីធ្ងន់ឡើងមក។

ពេលមកដល់មន្ទីរពេទ្យនាយស្រែកឡើងផ្អើលពេទ្យអស់ទៅហើយ ឯពេទ្យក៏នាំគ្នាញ៉ាប់ដៃញ៉ាប់ជើងយករាងតូចល្អិតទៅសង្គោះបន្ទាន់ ទាំងម្នាក់ៗភ័យឡើងសឹងតែគាំងបេះដូងស្លាប់មុននិងបានព្យាបាលអ្នកជំងឺទៅទៀត។

" អ្នកប្រុសមិនគួរបារម្ភពេកនោះទេ អ្នកប្រុសតូចប្រកដជាមិនកើតអ្វីធ្ងន់ធ្ងរទេ " Parker កម្លោះតូចដែរជា Doctor វ័យក្មេងនិយាយឡើង កុំឲគេបារម្ភពីនាយតូចពេក។ មើលចុះគេឡើងញ័រខ្លួនអស់ទៅហើយ។

" ឯងមិនឲយើងបារម្ភយ៉ាងម៉េច?? ប្រពន្ធយើងនៅក្នុងបន្ទប់សង្គ្រោះទាំងមូល " Jungkook នាយស្រែកឡើងតឹងសរសៃកដាក់ Doctor តូចឡើងភ្ញាក់ព្រឺត។

" ខ្ញុំគ្រាន់តែមិនចង់ឲប្រុសតូចភ័យពេកទេ សូមទោសផងបាទ " Parker

" ចេញឲផុតពីមុខយើងទៅ យើងធុញឯងមែនទែនហើយ " Jungkook និយាយរួច Doctor តូចក៏ឱនលាគេហើយក៏ដើរចេញទៅ ព្រោះមិនចង់ឲគេខឹងនិងខ្លួនជាងនេះនោះទេ។

" TaeTae ម្ចាស់ជីវិតបងកុំកើតអីណា " Jungkook

SKIP

[ ICU ROOM ]

បើងាកមកមើលក្នុងបន្ទប់សង្គ្រោះឯណេះវិញ ពេទ្យកំពុងនាំគ្នាចលាចលពេញនិងតែម្ដង។ ព្រោះអ្វីដឹងទេ?? ព្រោះតែនាយតូចដែរអ្នកប្រុសរបស់ពួកគេនាំមកនេះ មិនឲពួកគេលាងរបួសឲទេ គ្រាន់តែចូលទៅជិតស្រែកញ៉ៃដូចកញ្ចែរតែម្ដងហើយ។

 Anger Love (ចប់)Where stories live. Discover now