Episode 04 : មកខុសពេល

2K 147 0
                                    

បន្ទាប់ពីងូតទឹករៀបចំខ្លួនរួចរាល់អស់ហើយ Jungkook ក៏នាំ Taehyung ទៅផ្សារទំនើបដែរវាជាកម្មសិទ្ធរបស់ត្រកូលJEON តែពេលនេះវាក៏ក្លាយជារបស់ Jungkook ពេញសិទ្ធហើយ។

" អូនឃ្លានឬនៅ?? " Jungkook

" ឃ្លានតិចៗដែរ " Taehyung

" យើងទៅញ៉ាំអីសិនទៅ " Taehyung ងក់ក្បាល ហើយក៏បណ្ដើរគ្នាចូលទៅកន្លែងហាងអាហារមួយកន្លែងនៅក្នុងផ្សារនោះ។

" អូនចង់ញ៉ាំអី កម្មងទៅ " Jungkook

" អឹម " Taehyung ក៏ចាប់ផ្ដើមកម្មងអាហារមកអង្គុយញ៉ាំជាមួយគ្នា។

បន្ទាប់ពីបរិភោគអាហាររួច Jungkook ក៏ជូន Taehyung ទៅដើរទិញសម្លៀកបំពាក់និងដើរលេងបន្តទៀត។ ដូចដឹងស្រាប់ហើយថា Taehyung គេជាមនុស្សហៃសូ គេមិនចេះពាក់ឡើយសម្លៀកបំពាក់ 100-200$ នោះ វាគឺចាប់ពី
500$ ឡើងបានគេយកភ្នែកមើលខ្លះ ព្រោះវាជារសនិយម។

" អូនត្រូវការទិញអីទៀតទេ?  " Jungkook

" អត់ទេ! តែJung អូនចង់ដើរលេងម្ដង " Taehyung

" អូខេៗ បងតាមអូន " Jungkook គេញញឹមអង្អែលក្បាល Taehyung បន្តិច។ ក៏បណ្ដើរគ្នាចេញទៅដើរលេងកន្លែងផ្សេងទៀត។

" wow ជាសមុទ្រហេស៎ " Taehyung

" បងឮថាអូនចង់មក យ៉ាងម៉េចសប្បាយចិត្តទេ?? " Jungkook ដើរមកឱបចង្កេះរាងតូចល្អិតពីក្រោយ។

" បងនេះតែងតែផ្គាប់ចិត្តអូនរហូត ដល់អូនទម្លាប់អស់ហើយ " Taehyung បែរមុខមករកគេវិញ ដៃម្ខាងលើកទៅឱប.ករបស់រាងមាំ ឯម្ខាងទៀតក៏លើកទៅអង្អែលដើមទ្រូងគេថ្នមៗ។

" Taeអូនធ្វើឲបងមានអារម្មណ៍ហើយ ដឹងខ្លួនទេ!! " Jungkook លូកដៃមកចាប់ដៃកំហូចរបស់រាងតូចជាប់ ហើយនិយាយទៅកាន់គេដោយទឹកមុខច្រលើម។

" ហឹស មានអារម្មណ៍ស្អីរបស់បង " Taehyung សើចដើម.កចេញមកបន្តិច។

" គឺ..... " Jungkook ប្ដូរពីក្រសោបដៃតូចនោះ ចុះមកឱបចង្កេះគេវិញ និងច្របាច់អង្អែលត្រកៀកងរនោះពេញៗដៃ។

" ហៃយ៉ា!! មនុស្សឆ្គួតមិនមែនពេលនេះទេ ដកដៃចេញទៅ " Taehyung លូកដៃទៅវាយដៃរវាមដូចជាដៃមឹកនោះផាច់ៗឲដកចេញ តែគេរឹងក្បាលណាស់មិនព្រមដកចេញទេ។

 Anger Love (ចប់)Where stories live. Discover now