Episode 18: កុំឃោរឃៅពេក

1K 77 0
                                    

IN THE MORNING

ព្រឹកថ្ងៃថ្មីឈានចូលមកដល់ វាជាក៏ជាថ្ងៃដែរដាស់ឲមនុស្សទៅធ្វើការងាររៀងខ្លួន។ ដែរលែកងាកមកមើលគូស្នេហ៍មួយគូនេះវិញ កំពុងតែគេងឱបគ្នាយ៉ាងស្អិតរមួតស្ទើតែក្លាយជាខ្លួនតែមួយទៅហើយ។

Ringing......Ringing......

សំឡេងទូរស័ព្ទរោទ៍ឡើងដាស់អ្នកកម្លោះឲស្រវ៉ារាវរកទូរស័ព្ទយកមកដាក់ផ្អឹបនិងត្រចៀក ដោយភ្នែកនៅបិទនៅឡើយ ឯដៃម្ខាងទៀតក៏អង្អែលខ្នងរាងតូចស្រាលៗលួងលោមគេ។

" Hello " Jungkook

"លោកនាយកថ្ងៃនេះម៉ោង10មានប្រជុំធំទាន " Jevii អ្នកជាលេខាក៏និយាយមកដោយការគោរព។

" ម៉ោង10ហេស៎?? នេះម៉ោងប៉ុន្មានហើយ?? " Jungkook

" ម៉ោង9ហើយលោកនាយក " Jevii

" លើកទៅថ្ងៃត្រង់វិញបានទេ!? " Jungkook

" ចាស បានលោកនាយក " Jevii

" អរគុណ Je ជួយចាត់ចែងលើកការប្រជុំទៅថ្ងៃត្រង់ឲខ្ញុំវិញផង " Jungkook

" ចាស ទុកចិត្តចុះលោកនាយក " Jevii និយាយរួច Jungkook នាយក៏ចុចផ្ដាច់។

" ប្រពន្ធសម្លាញ់!! " Jungkook ឧទានឡើងហៅអ្នកម្ខាងទៀតស្រាល ដាស់ឲគេងើប។

" ងងុយណាស់ កុំរំខានអូន " មាត់និយាយថាមិនឲគេរំខានតែខ្លួនរុលទៅឱបគេយ៉ាងណែន។

" ម៉ោង9ហើយ អូនសម្លាញ់ ងើបឡើងអូនចង់គេងដល់ស្មើណាទៀត?? " Jungkook

" បើបងមិនងងុយបងងើបមុនទៅ អូនងងុយអូនគេងបន្ត " Taehyung

" អឹស អូនឲបងងើបតែអូនមកគេងលើបង ឲបងងើបយ៉ាងមិចទៅ?? " ចំមែនហើយ!! មិញនិយាយថាឲគេងើបតែក្មេងក្បាលខូចនេះ ស្រវ៉ាមកគេងលើគេហើយឱបគេយ៉ាងជាប់ទៀត តើឲគេងើបយ៉ាងម៉េចទៅ??

" មិនដឹងទេ ងើបយ៉ាងម៉េចកើតងើបទៅ " Taehyung ងើយមុខថើបបបូរមាត់មានមន្តស្នេហ៍របស់អ្នកជាសង្សារមួយខ្សឺត ហើយក៏ដាក់ខ្លួនគេងវិញ ដោយលូកដៃទៅឱបចង្កេះគេជាប់។

" ពិតមែនហើយ Tae បងត្រូវទៅមើល Ella នៅមន្ទីរពេទ្យ មិនដឹងថាយ៉ាងម៉េចទៅហើយទេ " Jungkook ដាក់ដៃឱបចង្កេះគេ ហើយអង្អែលវាថ្នមៗ។

 Anger Love (ចប់)Where stories live. Discover now