Episode 14: ជួបគ្នាម្ដងទៀត

1K 85 0
                                    

IN THE MORNING

ថ្ងៃថ្មីក៏ចូលមកដល់ មនុស្សម្នាក៏នាំគ្នាក្រោកឡើងទៅធ្វើការតាមមុខងារផ្សេងៗរបស់ខ្លួន។ ដោយឡែកនៅឡើយតែគូស្នេហ៍មួយគូកំពុងតែគេងឱបគ្នាយ៉ាងស្អិតរមួត។

តុក.....តុក.....កំពុងតែគេងលក់ស្រួលផងក៏មានសំឡេងគោះទ្វា ធ្វើអោយរំខានដំណេករបស់ពួកគេទាំងគូ។ Jungkook នាយយកដៃញីភ្នែកបន្តិចដើម្បីឲវាស៊ាំនិងថ្ងៃថ្មី ទើបងើបខ្លួនឡើងតិចៗ ព្រោះខ្លាចរំខានដំណេកដល់ម្ចាស់ចិត្ត។

" មានការ.....អុស៎ អ្នកម៉ាក់!? ម៉ាក់មានការអ្វីមែនទេ ហេតុអ្វីមិនឲគេឡើងមកហៅកូន?? " Jungkook នាយប្រញ៉ាប់ទម្លាក់សំឡេងនិយាយទៅកាន់អ្នកជាម្ដាយយ៉ាងស្រទន់។

" ម៉ាក់មកប្រាប់ថា ម៉ាកត្រូវឡើងទៅប៉ារីសហើយ " Mrs.jeon

" ហឹម ហេតុអ្វីលឿនយ៉ាងនេះម៉ាក់ ឲកូនរៀបចំខ្លួនសិន ចាំកូនជូនដំណើរម៉ាក់ " Jungkook បម្រុងនិងបង្វែរខ្លួនដើរចូលក្នុងវិញទៅហើយ តែម៉ាក់របស់គេក៏ឃាត់។

" ហីយ៉ាមិនបាច់ទេ ម៉ាក់អាចទៅខ្លួនឯងបាន ម៉ាក់គ្រាន់តែមកប្រាប់ប៉ុណ្ណោះ មើលថែខ្លួនផងឮទេ?? ម៉ាក់មិនដឹងថាប៉ាកូនចប់ការងារពេលនេះបានត្រឡប់មកវិញឬអត់ទេ " Mrs.jeon

" ម៉ាក់ទៅខ្លួនឯងកើតមែនទេ?? កូនគិតថាឲកូនជូនទៅវិញល្អជាង ណាមួយកូនក៏ចង់ជូនដំណើរម៉ាក់ដូចគ្នា " Jungkook

" ម៉ាក់ថាមិនបាច់គឺមិនបាច់ហើយ នៅផ្ទះមើលថែខ្លួនឲបានល្អ បើនឹកម៉ាក់អាច call ទៅលេងម៉ាក់បាន អរហើយកូនកុំភ្លេចទៅទទួលបងផងណាកូន ឮថាគេមកដល់ម៉ោង9នេះហើយ ម៉ាក់ទៅសិនហើយម៉ាក់ស្រឡាញ់កូនណា " Mrs.jeon គាត់ដើរមកឱបគេ ហើយថើបថ្ងាសរបស់គេមួយខ្សឺត។

" ម៉ាក់ មើលថែខ្លួនផងណា៎ ផ្ដាំប្រាប់ប៉ាផងណាថាកូនស្រឡាញ់ប៉ា " Jungkook នាយឱបម្ដាយយ៉ាងណែន។

Jungkook គេស្រឡាញ់ម៉ាក់របស់គេណាស់ អាចថាខ្លាំងជាងប៉ាគេទៅទៀត។ ព្រោះតាំងពូតូចដល់ធំមកគេស្និទស្នាលជាមួយម៉ាក់គេជាងប៉ារបស់គេ ប៉ាគេមិនសូវមានពេលទំនេរនៅជាមួយគេទេ គាត់ត្រូវធ្វើការងារច្រើន តែមិនមែនមានន័យថាគាត់មិនស្រឡាញ់កូននោះទេ។

 Anger Love (ចប់)Where stories live. Discover now