Episode 05: អតីតកាល

1.7K 132 0
                                    

បន្ទាប់ពីញ៉ាំអាហារ និងដើរលេងឆ្អែតហើយពួកគេក៏នាំគ្នាទៅកន្លែងស្នាក់។ តែចៃដន្យអី អ្នកផ្ទះបាន Call មកប្រាប់ថា Clasa នាងចូលមន្ទីរពេទ្យ ទើបពួកគេត្រូវរំសាយ ហើយត្រឡប់ទៅផ្ទះវិញ។

មុនដំបូង Jungkook នាយមិនបានចង់ទៅនោះទេ តែ Taehyung គេរំអុកខ្លាំងពេកទើបនាយព្រមទៅ។ នេះបើមិនដោយសារ Taehyung ទេ គេមិនព្រមទៅដាច់ខាត។

នេះខ្ទង់ប្រហែលម៉ោង10 យប់ទៅហើយ បានគេមកដល់មន្ទីរពេទ្យ។ ពេលមកដល់ក៏មិនឃើញមណអ្នកណានៅទីនេះនោះទេ។ Taehyung គេបានចាត់ការថ្លៃមន្ទីរពេទ្យនិង Call ប្រាប់ឲអ្នកបម្រើមកមើល Clasa ជំនួស។

ដូចដឹងស្រាប់ហើយថា Jungkook នាយមិនសូវរវីរវល់ជាមួយអ្នកជាភរិយាស្រាប់ទៅហើយ ពេលចាត់ចែងហើយពួកគេក៏នាំគ្នាត្រឡប់ទីផ្ទះវិញ។ ដោយJungkook គេបានជូន Taehyung មកផ្ទះរបស់គេហើយគេក៏ត្រឡប់ទៅ Condo គេវិញ។ ពេល Taehyung ដើរចូលមកក្នុងផ្ទះក៏ចៃដន្យឃើញម៉ាក់របស់គេនៅផ្ទះស្រាប់តែម្ដង។

" អីយ៉ា នៅជុំគ្នាតែម្ដងហើយណ៎!! ចឹងខ្ញុំឡើងទៅសម្រាកមុនហើយ " Taehyung ហាបនិងឈានជើងដើរទៅខាងលើទៅហើយ តែក៏មានសំឡេងបង្អាក់មកពីក្រោយ

" ទើបមកពីណា!? " Mrs.kim

" គឺ...មកពីមន្ទីរពេទ្យ " Taehyung តបទៅវិញបែបហីៗ ព្រោះវាជាទម្លាប់របស់គេទៅហើយ។

" ហេតុអីក៏មិននៅមើលបងសិន?? " Mrs.kim

" គឺ Jungkook គាត់មិនឲនៅ " Taehyung ជ្រួញចិញ្ចើមចូលគ្នាបែបធុញទ្រាន់។

" គេមិនឲនៅឬមួយកូនអូសទាញគេមិនឲនៅ?? " Mrs.kim

" ហឹស ចុះបើបែបនោះមែន ម៉ាក់មានអ្វីមែនទេ!? " Taehyung សើចដើមកបន្តិច។

" ឯងក៏ដឹងថា Jungkook ជាស្វាមីរបស់បងឯង?? ហេតុអីក៏នៅតែធ្វើខ្លួនបែបនេះ!? បើអ្នកផ្សេងដឹងតើគេនិងគិតយ៉ាងម៉េច? " Mrs.kim

" តែគេជាសង្សាររបស់ខ្ញុំ!! ខ្ញុំមកមុន នាងជាអ្នកដណ្ដើមរបស់ខ្ញុំ!! ខ្ញុំមិនបានពឹងឲនាងមកយកមនុស្សរបស់ខ្ញុំចេញពីខ្ញុំទេ ម៉ាក់ក៏ដឹងថារបស់ដែរខ្ញុំស្រឡាញ់ ខ្ញុំហួងហែង ខ្ញុំការពាររបស់ខ្ញុំ គិតថាខ្ញុំប្រលែងទៅងាយឬយ៉ាងម៉េច? " Taehyung

 Anger Love (ចប់)Where stories live. Discover now