Episode 22: អនុស្សាវរីយ៍

959 65 0
                                    

ព្រិចបើកព្រិចបើកនេះវាកន្លងហួសទៅ3សប្ដាហ៍ទៅហើយ ដែរពួកគេចំណាយពេលរស់នៅជាមួយគ្នាយ៉ាងស្របច្បាប់ក្រោយពីបានចុះអេត្តាស៊ីវិលជាមួយគ្នារួចមក។ ចំណែកនាងតូច Ella Jungkook គេក៏បានចុះឈ្មោះឲនាងចូលរៀនហើយដែរ។ ចំណែក Taehyung វិញរយៈពេល3សប្ដាហ៍មកនេះគេមិនដែរមានចិត្តអាណិតស្រឡាញ់ទៅនាងតូចអីបន្តិចនោះទេ មានតែកើនអារម្មណ៍ស្អប់ខ្លាំងទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។

ចំណែក Jaehyun គេមកនៅទីនេះបាន3សប្ដាហ៍ទៅហើយ តែរឿងទាស់ទែងជាមួយ Jungkook មួយរយៈក្រោយនេះចេះតែមានជាញឹកញាប់។ តែ Jungkook នាយមិនដែរប្រកាន់ឬក៏គិតចង់គុំគួនទៅគេវិញអីដែរ ព្រោះគិតថាជាបងប្អូននិងគ្នា។

" Hello ប្រពន្ធសម្លាញ់ " សំឡេងផ្អែមស្ដាប់ហើយចង់ស្ដាប់ទៀតរបស់នាយកម្លោះCEO និយាយទៅកាន់អ្នកជាប្រពន្ធតាមរយៈទូរស័ព្ទដៃ។

" លោកប្ដី!! បងនៅក្រុមហ៊ុនមែនទេ?? " Taehyung

" បាទគឺអត់ទេ! បងចេញមកជួបភ្ញៀវនៅខាងក្រៅ អូនមានការអីមែនទេ?? ឬក៏អូនត្រូវការអ្វី?? អូនប្រាប់បងមកចុះ " Jungkook

" គឺអត់នោះទេ អូនមករកបងនៅក្រុមហ៊ុនតែមិនឃើញបងទើប Call ទៅសួរ " Taehyung

" អូននៅក្រុមហ៊ុនមែន?? ហើយអូនបានញ៉ាំអីហើយឬនៅ?? បើអូនទៅរកបងហើយ អូនអាចមករកបងនៅឯហាងបាន វាជាហាងប្រចាំពួកយើងណា បងមកជួបភ្ញៀវនៅទីនេះ តែបើអូនមិនចង់មកអូនចាំបងនៅក្រុមហ៊ុនចុះ បន្តិចទៀតបងទៅវិញហើយ បងនិយាយរឿងការងារតិចតួចប៉ុណ្ណោះ " Jungkook តបទៅប្រពន្ធសម្លាញ់ចិត្តវិញយ៉ាក្បោះក្បាយ។

" មិនអីទេ!! អូនចាំបងនៅទីនេះចុះ " Taehyung

" បងតាមអូន!......ប្រពន្ធសម្លាញ់ប៉ុណ្ណឹងសិនចុះណាភ្ញៀវមកដល់ហើយ បងស្រឡាញ់អូន " Jungkook

" អូនស្រឡាញ់បងដូចគ្នាលោកប្ដី " Taehyung និយាយដោយស្នាមញញឹមហើយក៏ចុចផ្ដាច់។

" សួរស្ដី!! តើជាលោក Jeon មែនទេ?? " Julie ស្រីតូចរូបស្រស់ពាក់រូបពណ៌ក្រហមលើជង្គង់បញ្ចេញជើងស្រលូននិងដើមទ្រូងមូលខ្លំគួរឲទាក់ទាញ បបូរមាត់ពណ៌ផ្កាឈូកដិត មើលទៅគឺល្អស្រស់ណាស់។

 Anger Love (ចប់)Where stories live. Discover now