Episode 13: បងស្រឡាញ់អូន

1.1K 89 1
                                    

បន្ទាប់ពីសម្រួលអារម្មណ៍រួចរាល់ Jungkook នាយក៏ចេញមកវិញ តែរាងតូចនៅមិនទាន់ងើបនៅឡើយទើបគេរៀបចំខ្លួនរួច ចុះទៅខាងក្រោមសិន។

" Aww ចុះមកហើយឬកូន?? ឯណាប្អូននោះ?? " Mrs.jeon

" Tae នៅមិនទាន់ភ្ញាក់ទេម៉ាក់ ទើបកូនចុះមកមុន!! ចុះឯណាប៉ានោះម៉ាក់ មិនទាន់មកទេឬនេះម៉ោង6ល្ងាចហើយ " Jungkook និយាយស្របពេកដាក់ខ្លួនអង្គុយជិតម៉ាក់របស់គេ។

" ប៉ាឯងឡើងទៅ Paris ជាមួយអ៊ំឯងតាំងពីថ្ងៃឯណោះ ព្រោះមានការបន្ទាន់ " Mrs.jeon

" និយាយរឿងការងារបែបនេះ ខ្ញុំខានទៅមើលការងាររបស់ខ្ញុំយូរហើយ មិនដឹងយ៉ាងម៉េចយ៉ាងម៉ាហើយទេ " Jungkook

" ចាំទំនេរក៏ឈ្លាតពេលទៅមើលបន្តិចទៅកូន វាមិនទាន់ហួសពេលទេ ហើយម្សិលម្ងៃប៉ាឯងក៏ឈានចូលទៅមើលឲហើយដែរ តែការងារក៏រលូនល្អណា ម៉ាក់ឮប៉ាឯងនិយាយ " Mrs.jeon

" ពិតមែនហើយម៉ាក់!! គឺខ្ញុំមានរឿងនិយាយជាមួយម៉ាក់បន្តិច " Jungkook

" មានរឿងអីមែនទេ?? " Mrs.jeon

" គឺ.....ខ្ញុំគិតថានិងចុះអេតាស៊ីវិលជាមួយនិងTaeណាម៉ាក់ " Jungkook

" កូនសម្រេចចិត្តបែបនិងឬ?? " Mrs.jeon

" គឺ Tae ចង់បានបែបនិងណាម៉ាក់ តែខ្ញុំគិតថានិងសួរបញ្ជាក់ម្ដងទៀត ព្រោះខ្ញុំមិនចង់បង្ខំទេ បើដល់ពេលនោះចាំខ្ញុំប្រាប់ម៉ាក់ចុះ " Jungkook

" ម៉ាក់សម្រេចតាមតែកូនទេ បើកូនសប្បាយចិត្ត ម៉ាក់ក៏ស្រប " Mrs.jeon គាត់ញញឹមដាក់អ្នកជាកូន ដែរជាស្នាមញញឹមពោរពេញទៅដោយក្ដីស្រឡាញ់ គាត់លើកដៃដាក់លើស្មាគេ ហើយហួសទៅអង្អែលសក់អ្នកជាកូនថ្នមៗ។

ទោះបីគាត់ដឹងថាដល់ពេលទៅមុខទៀត ជួបរឿងមិនល្អឬល្អក៏ដោយ ក៏គាត់មិនជំទាស់កូនដែរ សេចក្ដីសុខរបស់កូន។ គាត់ជាម្ដាយមិនចង់បានអ្វីច្រើនពីកូនទេ ត្រឹមឃើញកូនញញឹមហើយកូនមានសេចក្ដីសុខក៏គាត់សប្បាយចិត្តណាស់ទៅហើយ។

" ខ្ញុំអរគុណម៉ាក់ហើយ ខ្ញុំមិនដឹងថាមួយជីវិតនេះអាចសងគុណម៉ាក់អស់ឬអត់នោះទេ!! ម៉ាក់តែងតែស្របតាមខ្ញុំ ម៉ាក់មិនដែរប្រកែកជាមួយខ្ញុំទេ ខ្ញុំអរគុណម៉ាក់ខ្លាំងណាស់ " Jungkook រុលខ្លួនចូលទៅឱបគាត់យ៉ាងណែន គាត់ក៏ឱបតបគេវិញដែរ។

 Anger Love (ចប់)Where stories live. Discover now