Episode 16: នាងគ្រាន់តែជាក្មេង

1K 73 2
                                    

ពេលឡើងមកដល់ខាងលើ Jungkook ដកដង្ហើមធំមួយហឿកបែបធុញទ្រាន់ ទើបសម្រេចចិត្តបើកទ្វាចូលទៅថ្នមៗ។ ពេលចូលមកដល់ក្នុងបន្ទប់ក៏ឃើញរាងកាយតូចអង្គុយយោលជើងនៅលើពូក ព្រមជាមួយទឹកមុខក្រញូវ បែបមិនពេញចិត្តខ្លាំងនិងរឿងអ្វីមួយ។

" អូនសម្លាញ់ " Jungkook នាយនិយាយដោយសំឡេងស្រាលស្រទន់ ហើយបោះជំហ៊ានមួយៗសំដៅទៅរកអ្នកដែរអង្គុយលើពូក។

" អូនខឹងបងមែនទេ!? " Jungkook ដាក់ខ្លួនអង្គុយជិតរាងតូច បម្រុងនិងលូកដៃទៅឱបគេទៅហើយ តែគេងាកចេញមកឲប៉ះពាល់នោះទេ។

" អូនសម្លាញ់កុំបែបនេះបានទេ?? បងសូមទោស សូមទោសពិតមែន " Jungkook

" ...... "

" អូន!! កុំខឹងបងអីណា៎ បងអង្វរអូន បើខឹងបង ចង់វាយបងចង់ជេបងយ៉ាងម៉េចក៏បាន តែបងសូមមេត្តាអូនកុំស្ងាត់បែបនេះបងនៅមិនសុខនោះទេពេលឃើញអូនបែបនេះ " Jungkook លូកដៃទៅក្រសោបរាងកាយតូចល្អិតដាក់ឲអង្គុយលើភ្លៅរបស់ខ្លួន។

" ...... "

" Tae អូន និយាយជាមួយបងបន្តិចមកណា បងខុសបងសូមទោស មេត្តាអូនកុំស្ងាត់បែបនេះបងសូមអង្វរ បងដឹងថាអូនខឹងបងពេលដែរបងមិនធ្វើតាមអូន តែបងសូមអង្វរ អង្វរអូនកុំស្ងាត់បែបនេះ បងស្ទះស្លាប់ឥឡូវហើយ " Jungkook ផ្អឹបមុខនិងកញ្ចឹងក របស់រាងកាយតូច ស្រដីឡើងដោយជ្រាបដំណក់ទឹកភ្នែកចេញមកពីបីតំណក់បន្តគ្នា។

" ....... " គេស្ងាត់ទៀតហើយ!! តើគេមានដឹងទេថាការស្ងាត់របស់គេធ្វើឲម្នាក់ទៀតស្ទើស្លាប់។

" អូន.....បងសូមណានិយាយជាមួយបងបន្តិចមក បងសំពះអូនក៏បាន អូនកុំស្ងាត់បែបនេះអី បងនៅមិនសុខទេ Tae  "

" បងក៏ដឹងថាអូនមិនចូលចិត្តក្មេងស្រី ហេតុអីបងនៅតែទទួលនាងមក?? " Taehyung

" បងសូមទោស!! អូនក៏ឃើញថាអ្នកម៉ាក់ពឹងយើងឲជួយមើលថែគេ អូនចង់ឲបងជំទាស់យ៉ាងម៉េចទៅ!? " Jungkook

" បងគ្រាន់តែនិយាយថាមិនទទួល ហើយឲគាត់យកនាងទៅដាក់មណ្ឌលកំព្រាគឺចប់ហើយ " Taehyung

" នៅមណ្ឌលមានក្មេងច្រើនណាស់ហើយ វាអាចនិង
រញេរញៃ បងមិនចង់ឲក្មេងតូចគេនៅទីនោះទេ យើងអាចជួយមើលគេបានក៏ជួយមើលណា Tae បង បងមិនចង់ជំទាស់និងអូនទេ តែបងគ្រាន់តែអាណិតក្មេង " Jungkook

 Anger Love (ចប់)Where stories live. Discover now