Episode 12: 3មិនអាចឈ្នះ8ទេ

1.2K 92 1
                                    

ការសន្ទនា ឈ្នះចាញ់របស់ម្ដាយកូនទាំងពីរក៏បានបញ្ចប់ ហើយTaehyung គេក៏ត្រូវត្រឡប់ទៅ Villa Jeon វិញដោយការគ្រេវគ្រោធក្នុងចិត្តជាប្រមាណ។

" ហឺយ ខ្ញុំគួរតែចាត់ការរឿងនេះយ៉ាងម៉េចទៅ ខ្ញុំមិនអាចបណ្ដោយវាទៅបែបនោះបានទេ " Mrs.kim ទម្លាក់ខ្លួនអង្គុយលើសាឡុង និយាយឡើងដោយការស្មុគស្មាញ បន្ទាប់មកទឹកភ្នែកក៏ធ្លាក់ចេញពីរង្វង់ភ្នែករបស់គាត់ជាបន្តបន្ទាប់។ ពេលនេះគាត់ពិតជាមិនដឹងថាត្រូវធ្វើយ៉ាងម៉េចបន្តទៀតពិតមែន គាត់មិនដឹងថាត្រូវនិយាយយ៉ាងម៉េចជាមួយកូនរបស់គាត់ អោយគេព្រមដកថយឡើយ។

ចំណែកឯ Taehyung គេក៏បានមក Villa Jeon វិញស្របពេលដែរ Jungkook នាយចុះមកខាងក្រោមល្មមដែរ នេះ Jungkook ក៏គេងយូរដែរ។

" Tae អូនទើបមកពីណា " Jungkook នាយដើរមកជិតរាងតូចហើយទាញគេយកមកឱបដោយមិនភ្លេចផ្ដល់ស្នាមថើបទៅលើថ្ងាស និងសក់ទន់រលោងរបស់គេជាច្រើនខ្សឺត។

" អូនទើបមកពីផ្ទះអ្នកម៉ាក់ ហើយបងភ្ញាក់ពីគេងយូរហើយឬនៅ?? សូមទោសណាដែរអូនទៅមិនបានប្រាប់បង ព្រោះអូនមិនចង់រំខានដំណេករបស់បង " Taehyung លើកដៃមកឱបចង្កេះនាយវិញ ហើយប្រើសំដីស្រាលស្រទន់លួងលោមគេ។

" បងទើបតែងើបមិញនេះប៉ុណ្ណោះ តែមិនឃើញអូនទើបមកចុះមកខាងក្រោមរកអូន!! អូនដឹងទេពេលបងងើបមកមិនឃើញអូនបងភ័យប៉ុណ្ណា?? លើកក្រោយមិនថាទៅណាត្រូវប្រាប់បងឲដឹងឮទេ មិនថាបងកំពុងតែធ្វើអ្វីក៏ដោយ ឮបងនិយាយទេ?? " Jungkook

" អា៎ អូខេៗ អូនឮហើយលោកម្ចាស់ អូនមិនធ្វើឲមានលើកក្រោយទៀតទេ តែពេលអូនរំខានកុំបន្ទោសអូនឮទេ?? មិនចឹងអូនឈប់និយាយរកបងមិនខាន " Taehyung

" សម្រាប់អូនវាគ្មានពាក្យថារំខានចំពោះបងទេ " Jungkook ទាញគេចេញពីរង្វង់ដៃ ហើយឱនទៅផ្ដិតយកស្នាមថើបពីបបូរមាត់ពណ៌ស៊ីជម្ពូរនោះមួយខ្សឺត។

" អីយ៉ា បងនេះបើគេមកឃើញគិតយ៉ាងម៉េចទៅ " Taehyung វៃដើមដៃអ្នកកម្លោះមួយដៃ លាន់ឮឡើងផាច់។ មើលចុះ ចេះមកថើបគេកណ្ដាលផ្ទះទៅកើត ចំមែនហើយ។

" អ្នកណាឃើញក៏ឃើញទៅ ឲគេដឹងថាបបូរមាត់មួយនេះជារបស់បងនោះអី " Jungkook នាយញញឹមខិលដាក់នាយតូចបន្តិច មុនលើកបីគេឡើងទៅបន្ទប់វិញ។

 Anger Love (ចប់)Where stories live. Discover now