Episode 17: អូនស្រឡាញ់បង

995 70 0
                                    

⚠️ អាចរំលងចោលបានព្រោះមានពាក្យមិនសមរម្យ
សូមអភ័យទោសសម្រាប់ពាក្យមិនសមរម្យទាំងនោះ

ពេលឡើងមកដល់មុខបន្ទប់ហើយ Jungkook នាយក៏បើកទ្វាបន្ទប់ចូលទៅថ្នមៗ ស្របពេល Taehyung ចេញពីបន្ទប់ទឹកល្មម។ រាងកាយតូចស្រលូនមានអាវឃ្លុំបិទបាំងដងខ្លួន ត្រឹមជង្គង់ ដៃវែងស្រលោនក៏កំពុងធ្វើចលនាជូនសក់ដែរសើម ដោយប្រើកន្សែងតូចពណ៌ស ញីនៅលើសក់តិចៗ។

" មកហើយ!? ខ្ញុំស្មានតែបងលែងស្ដាប់ខ្ញុំនិយាយទៅហើយ " Taehyung ស្រដីឡើង តែភ្នែកកំពុងតែសម្លឹងមើលខ្លួនឯងដែរឈរជូនសក់នៅក្នុងកញ្ចក់ឥតព្រិច។

" បង.. " Jungkook

" បានៗ!! បងមិនបាច់និយាយទេ ចូលទៅងូតទឹកសម្អាតខ្លួនទៅ មើលចុះខ្លួនបងប្រលាក់ឈាមស្មោគគ្រោករបស់នាងក្មេងនោះឡើងជោគទៅហើយ ខ្ញុំបានរៀបចំរបស់ប្រើប្រាស់ឲបងហើយ " Taehyung

" បងអរគុណអូនហើយ " Jungkook ញញឹមទៅកាន់រាងតូច ហើយក៏បោះជំហ៊ានដើរចូលទៅក្នុងបន្ទប់ទឹកដើម្បីសម្អាតខ្លួន ព្រោះអាវគេមួយជំហាងជោគទៅដោយឈាមពិតមែន។

SKIP

ចំណាយពេលប្រហែល15នាទី Jungkook ក៏ងូតទឹករួចរាល់។ នាយក៏ចេញមកវិញដោយមានត្រឹមតែកន្សែងបិទបាំងល្វែងខាងក្រោមតែប៉ុណ្ណោះ។

" រួចហើយ!? " សំឡេងរបស់រាងតូចដែរអង្គុយគងទាក់ខ្លានៅលើពូក បញ្ចេញជើងវែងស្រលូនមកដក់ត្រឹមភ្លៅនិងទាញសំញេសកអាវ បញ្ចេញបរិវេណដើមទ្រូង និងឆ្អឹងខ្នងកាំបិតយ៉ាងស៊ីចស៊ី។

" បាទ " Jungkook

" មកគេងត្រង់នេះ មិនបាច់ស្លៀកពាក់ទេ " Taehyung យកដៃគោះទៅលើពូកជិតខ្លួនតិចៗ។

" Tae!? " Jungkook

" បងចង់ឲអូនខឹងបងទៀតមែនទេ? " Taehyung សង្កត់សំឡេងបន្តិច។

" អត់ទេអូន អត់ទេ " Jungkook ប្រញ៉ាប់ដើរទៅដាក់ខ្លួនផ្អែកខ្នងនិងក្បាលគ្រែជិតរាងកាយតូច។

" ថ្ងៃនេះបងហត់ហើយ!! " Taehyung បម្រាស់ខ្លួនឡើងទៅអង្គុយលើពោះរបស់ Jungkook ។

" Tae..អឹម " សំឡេងក្រហឹមដើមករបស់រាងក្រាស់បន្លឺឡើង ពេលដែរត្រូវបបូរមាត់តូចស៊ីចស៊ីទម្លាក់ទៅបឺតជញ្ជក់តិចៗ។

 Anger Love (ចប់)Where stories live. Discover now