Episode 06: បងខ្លាចខ្លាំងណាស់ម្ចាស់បេះដូងបង

1.8K 127 0
                                    

បន្ទាប់ពីនិយាយគ្នារួច លោកស្រីគីមក៏និយាយពីការលែងលះរបស់ Jungkook និង Clasa ម្ដង។ គាត់សម្រេចចិត្តហើយថាគាត់ឲពួកគេលែងលះគ្នា បើកូនមិនស្រឡាញ់គ្នា ក៏មិនចង់បង្ខំគេដែរ ព្រោះមិនចង់ឲកូនៗពិបាកមើលមុខគ្នានោះទេ។

" ម៉ាក់មិនដែរដឹងរឿងនេះទេ! ម៉ាក់អរគុណកូនហើយដែរប្រាប់ម៉ាក់ ម៉ាក់មិនដែរដឹងថាTae គេស្រឡាញ់កូនដល់ថ្នាក់និងនោះទេ តែម៉ាក់ក៏សូមទោសកូនដូចគ្នា ដែរបង្ខំរឿងរៀបរាបការនោះជាបន្ទាន់ដោយពេលនោះម៉ាក់បារម្មណ៍ Clasa ពេកមិនបានគិតដល់ Taehyung នោះទេ " Mrs.kim

" ម៉ាក់មិនបាច់សូមទោសខ្ញុំនោះទេ ខ្ញុំយល់ពីចិត្តរបស់ម៉ាក់ចំពោះ Clasa ថាវាយ៉ាងម៉េច " Jungkook

" ហឹម ម៉ាក់អស់អីនិយាយហើយ!! ចំណែករឿងលែងលះម៉ាក់និងចាត់ចែងឲ ពេលនាងជាស្រួលបួលវិញ " Mrs.kim

" អ្នកម៉ាក់មិនបាច់ប្រញ៉ាប់ពេកក៏បាន បើសិនជាអ្នកម៉ាក់មានអារម្មណ៍មិនល្អ ខ្ញុំមិនចង់ធ្វើខ្លួនជាសម្ពាធឲអ្នកម៉ាក់នោះទេ " Jungkook

" ម៉ាក់មិនអីនោះទេ កូនកុំបារម្ភ... " Mrs.kim គាត់ញញឹម បែបមិនចង់ឲនាយគិតច្រើន។

SKIP

កន្លងទៅប្រមាណ2-3ថ្ងៃក្រោយ Clasa នាងក៏គ្រាន់បើវិញហើយដែរ។ Jungkook ក៏បាននាំនាងត្រឡប់មកផ្ទះវិញ តែមិនបានទៅផ្ទះអាពាហ៍ពិពាហ៍ពួកគេនោះទេ តែបែរជាទៅផ្ទះរបស់លោកស្រីគីមទៅវិញ ។ កំឡុងពេលនោះទឹកមុខម្នាក់ៗហាក់ដូចជាតានទឹកចម្លែក។

" ម៉ាក់ប្រកដហើយ ថានិងឲកូនលែងលះគ្នា " Mrs.kim និយាយឡើងធ្វើឲគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង លើកលែងតែ Jungkook ប៉ុណ្ណោះ ព្រោះនាយបានដឹងរួចទៅហើយ។

" ម៉ាក់...នេះ នេះអ្វីនិង?? ក្រែងម៉ាក់ថា3ខែមែនទេ?? " Clasa សួរទៅគាត់វិញដោយញ័របបូរមាត់។

" មែន!! មុនដំបូងម៉ាក់ថាទុកពេលឲពួកកូន3ខែ ដើម្បីរស់នៅជាមួយគ្នា បើមិនស្រឡាញ់គ្នាម៉ាក់និងឲកូនលែងគ្នា!! តែពេលនេះម៉ាក់ប្ដូរចិត្តហើយ បើកូនៗមិនស្រឡាញ់គ្នាម៉ាក់ក៏មិនចង់បង្ខំទៀតដែរ " Mrs.kim គាត់និយាយឡើងដោយភាពមុតមាំ។

ចំណែកឯរាងតូច Taehyung នាយមិនបាននិយាយអ្វីនោះទេ បានត្រឹមតែឱបដៃមើលដោយស្នាមញញឹមសមចិត្តតែប៉ុណ្ណោះ។

 Anger Love (ចប់)Where stories live. Discover now