Episode 23: ប្ដីអូន

894 70 0
                                    

IN THE MORNING

ឈានចូលព្រឹកថ្ងៃថ្មី វាម៉ោង9ព្រឹកទៅហើយ តែប្ដីប្រពន្ធមួយគូនេះមិនទាន់ភ្ញាក់ពីដំណេកនោះទេ ដោយសារតែយប់មិញនេះចូលគេងយប់ពេកនោះអី។

តុក តុក

សំឡេងគោះទ្វាបន្លឺឡើង រំខានដល់ដំណេកអ្នកខាងក្នុង។ ធ្វើឲពួកគេភ្ញាក់ឡើង Jungkook ក៏ងើបដើរទៅបើកទ្វា ដោយទុកឲប្រពន្ធគេងមើលខ្នងគេភ្លឹសៗ។

" មានការអីមែនទេអ៊ំ?? " Jungkook

" អ្នកប្រុស......គឺ គឺអ្នកនាងតូចមិនដឹងកើតអ្វីនោះទេចាស ខ្ញុំទៅហៅហើយមិនឮសំឡេងទេ ខ្ញុំខ្លាចថាអ្នកនាងតូចកើតអី ព្រោះធម្មតាស្មើនេះអ្នកនាងតូចក្រោកហើយ តែពេលនេះមិនឃើញ ហើយបន្ទប់ចាក់គន្លឹះទៀតផង "

" អ៊ំយកសោបន្ទប់សាគួរទៅចាក់ហើយបើកចូលទៅ ចាំខ្ញុំទៅតាមក្រោយណា " អ៊ំស្រីគាត់ងក់ក្បាលហើយក៏ដើរចេញទៅ Jungkook ក៏ដើរចូលមកក្នុងបន្ទប់វិញ។

" Tae អូននៅងងុយមែនទេ?? " Jungkook សួរទៅប្រពន្ធដោយសំឡេងផ្អែមស្រទន់។

" ហឹម តិចៗទេ " Taehyung

" បើងងុយអូនគេងបន្តចុះណា បងទៅមើល Ella បន្តិចសិន " Jungkook

" នាងក្មេងនោះកើតអី ហេតុអីចាំបាច់ទៅមើលដែរ " Taehyung សួរឡើងដោយជ្រួញចិញ្ចើមមិនពេញចិត្ត។

" បងមិនដឹងដូចគ្នា អូនងងុយក៏គេងសិនទៅណា បងទៅមើលគេបន្តិចសិន " Jungkook ឱនថើបថ្ងាសប្រពន្ធមួយខ្សឺតហើយបម្រុងនិងដើរចេញតែ Taehyung ចាប់ដៃជាប់។

" អូនទៅដែរ " Taehyung

" អូខេៗ មោះ " Jungkook ចាប់កាន់ដៃប្រពន្ធដើរឆ្ពោះទៅបន្ទប់នាងតូច។

" អ្នកប្រុស " អ្នកបម្រើនាំគ្នាឱនក្បាលគោរពពួកគេទាំងពីបន្តិច

" យ៉ាងម៉េចហើយ " Jungkook

" មិនឮសំឡេងអ្វីនោះទេ ពួកខ្ញុំនាំគ្នាហៅជាច្រើនសារហើយ "

" ចុះឯណាសោសាគួរនោះ?? " Jungkook

" ខ្ញុំឲគេទៅយកហើយចាស "

" ហេតុអីយឺតយ៉ាវយ៉ាងនេះ បើក្មេងគេកើតអីគិតយ៉ាងម៉េច?? " Jungkook និយាយឡើង ធ្វើឲអ្នកជាប្រពន្ធឈរក្បែរនោះ កើតក្ដីមិនពេញចិត្តឡើងមកនៅពេលឃើញប្ដីបារម្ភពីនាងតូចខ្លាំងបែបនេះ។

 Anger Love (ចប់)Where stories live. Discover now