Episode 19: វាត្រឡប់មកវិញហើយ

1K 73 0
                                    

បន្ទាប់ពីចំណាយពេលលាងរបួសសារថ្មី និងបិទបង់ឲនាងតូចរួចរាល់ហើយ គេក៏ដាក់ឲនាងគេង។ នាយធំអង្គុយមើលទាល់តែក្មេងតូចគេងលក់ ដោយមានអានរឿងនិទានខ្លះៗឲក្មេងតូចស្ដាប់ផងដែរ ទើបនាយចេញមកវិញ។ ហើយក៏ទៅចេញទៅធ្វើការរបស់នាយ ដោយមិនភ្លេចឲគេរៀបចំអាហារទុកឲសំណព្វ និងនាងតូចមុននិងចេញទៅផងដែរ។

Jungkook ពេលមកដល់ក្រុមហ៊ុនក៏ចាត់ចែងប្រជុំភ្លាមតែម្ដង។ ប្រជុំលើកនេះវារៀងស្មុគស្មាញបន្តិច តែមនុស្សឆ្លាតដូចជា Jeon Jungkook ប៉ុណ្ណឹងវាមិនអីនោះទេ។ ប្រើរយៈពេលជិត2ម៉ោង ទើបប្រជុំរួច អំឡុងពេលប្រជុំ Jungkook មានអារម្មណ៍មិនសូវល្អនោះទេ ព្រោះការងារលើកនេះវាស្មុគស្មាញខ្លាំងលើសធម្មតា ទោះបីនាយចាត់ចែងរួចរាល់ហើយក៏ដោយ ក៏នៅមានចំណុចស្មុគស្មាញខ្លះឲនាយគិតដែរ។

" ហឹម " Jungkook ទម្លាក់ខ្លួនអង្គុយចុះលើកៅអីក្នុង Officer របស់គេ។ នាយដកដង្ហើមធំមួយហឿកបណ្ដេញភាពធុញទ្រាន់។

" ជាកូនមានឪពុកម្ដាយនិងគេដែរតែមិនដឹងសុខទុក្ខរបស់អ្នកជាឪពុកម្ដាយ!! យើងសួរឯងតាមត្រង់ចុះ ឯងនៅមានឈ្មោះជាកូនទេ?? មួយថ្ងៃៗវក់តែនិង Kim Taehyung គ្មានដឹងពីសុខទុក្ខប៉ាម៉ាក់ខ្លួនយ៉ាងម៉េចហើយនោះទេ បន្តិចទៀតគាត់ស្លាប់ក៏ឯងមិនដឹងដែរ!! យើងមិនយល់ទេ ថាហេតុអ្វីលោកពូនិងអ្នកមីងបង្កើតកូនដូចជាឯងចេញមក បើយើងជាប៉ាម៉ាក់ឯងវិញយើងសម្លាប់ឯងតាំងពីកើតមកមិនខានទេ យើងមិនមានពេលនិយាយជាមួយមនុស្សអត់ប្រយោជន៍ដូចជាឯងទេ យកល្អគួរតែដោះលែង Taehyung ទៅ!! យើងមិនចង់ឲគេនៅជាមួយមនុស្សអកត្តញូដូចជាឯងទេ " សំឡេងរងំរបស់អ្នកជាបងប្រុសជីដូនមួយបន្លឺឡើងពេញខួរក្បាលរបស់គេ។ នេះតាំងពីចេញពីផ្ទះមកគេនៅគិតពីសម្ដីរបស់ Jaehyun ហើយឡើងឈឺក្បាលទៅហើយ។ ចំណែកប៉ាម៉ាក់របស់នាយក៏ទាក់ទងទៅមិនចូល ធ្វើឲគេច្របោកច្របល់គិតអីមិនចេញនោះទេ ស្មុគពេញទំហឹងហើយ។

" ហឹម " សំឡេងដកដង្ហើមធំបន្លឺឡើងទៀតហើយ!! នេះមិនដឹងជាប៉ុន្មានរយដងទៅហើយទេ ដែរលោក CEO របស់យើងដកដង្ហើមធំចេញចូលបែបនេះ។

តុក តុក សំឡេងគោះទ្វាបន្លឺឡើងដាស់អារម្មណ៍ Jungkook ឲភ្ញាក់ពីការគិត សម្រួលអារម្មណ៍ឲធម្មតាវិញ។

 Anger Love (ចប់)Where stories live. Discover now