Episode 03: ដេកចាំទៅ!!

2.2K 149 0
                                    

ព្រឹកថ្ងៃក៏មកដល់ បើកបង្ហាញឲឃើញគូស្នេហ៍មួយគូកំពុងតែគេងឱបគ្នាយ៉ាងស្អិតរមួត ក្រោយពីបញ្ចប់សង្គ្រៀមស្នេហ៍ជាមួយគ្នារួចយប់មិញនេះ។

" ហឹម...... " សំឡេងក្រហឹមដើម.ករបស់រាងតូចច្រមិចបន្លឺឡើង ភ្នែកក៏ចាប់ផ្ដើមបើកឡើងទទួលយកថ្ងៃថ្មី។ តែគេនៅព្រិចភ្នែក3-4ដងជាប់គ្នា ដើម្បីឲវាស៊ាំឡើង។ គ្រាន់តែត្របកភ្នែកចាប់ផ្ដើមបើកឡើងកម្លោះតូចក៏ញោចស្នាមញញឹមចេញមកយ៉ាងស្រស់ នៅពេលដែរឃើញមនុស្សជាទីស្រឡាញ់ឱបគេយ៉ាងណែនដៃ។

" គេងវិញល្អជាង ហិហិ " បើកភ្នែកមិនទាន់បាន1នាទីផង កម្លោះតូចក៏បិទភ្នែកសង្ងំគេងវិញ ដោយមិនភ្លេចរុលខ្លួនឲកាន់តែគៀកនិងអ្នកម្ខាងទៀត ស្ទើតែក្លាយជាខ្លួនទៅមួយទៅហើយ។

បើក្រលែងមកមើលបន្ទប់ខាងនេះវិញ Clasa នាងកំពុងតែគេងយំ អាក់អន់ស្រពន់ចិត្ត និងអ្នកជាប្ដី ដែរយប់មិញជាយប់ផ្សំដំណេករបស់ខ្លួន តែនាមជាស្វាមីបែរជាទៅគេងជាមួយអ្នកជាប្អូនថ្លៃទៅវិញ។

" ហឹកហឹក បើបងមិនស្រឡាញ់ខ្ញុំ បងព្រមរៀបការជាមួយខ្ញុំធ្វើអី!? " សំឡេងដង្ហក់ពោពេញទៅដោយការឈឺចាប់បន្លឺឡើងខ្សាវៗតែម្នាក់ឯង។

SKIP

នេះវាម៉ោង10ព្រឹកទៅហើយ តែបងប្អូនថ្លៃមួយគូនេះមិនព្រមងើបនោះទេ នៅគេងឱបគ្នានៅឡើយ។

" ហឹម.... " សំឡេងក្រហឹមដើមករបស់រាងមាំបន្លឺឡើង ត្របកភ្នែកក៏ចាប់ផ្ដើមបើកឡើងទទួលយកថ្ងៃថ្មី។ ក្រោយងើបមកស្នាមញញឹមយ៉ាងស្រស់ក៏លេចឡើងលើផ្ទៃមុខរបស់គេ ពេលដែរឃើញសំណព្វចិត្តកំពុងតែក្នុងរង្វង់ដៃរបស់ខ្លួន។

" ហឹស....គេងបែបនេះគួរឲស្រឡាញ់ខ្លាំងណាស់កូនខ្លាក្បាលខូចអើយ " Jungkook នាយយកដៃទៅយីលើច្រមុះរបស់ Taehyung តិចៗជំនួសឲការគ្រឺតខ្នាញ់។

" ហឹម........ " Taehyung ចាប់ផ្ដើមបម្រាសខ្លួនឡើងពេលមានអារម្មណ៍ដឹងដល់ការរំខានដំណេករបស់ខ្លួន។

" ងើបឡើងអូនសម្លាញ់ ថ្ងៃហើយ " Jungkook ថើបកញ្ចឹងករបស់ Taehyung ប្រដេញចុះឡើងៗ។

" ហឹម Jung អូនសូម5នាទីទៀត " Taehyung

" ក្មេងទ្រមក់ នេះម៉ោង10ហើយ នៅគេងមិនទាន់ឆ្អែតទៀតឬ?? " Jungkook គេអោនទៅខាំក្រញិចថ្ពាល់ប៉ោងៗនោះបន្តិច ព្រោះអត់ខ្នាញ់និងគេមិនបាននោះទេ។

 Anger Love (ចប់)Where stories live. Discover now