ភាគបញ្ចប់

2.4K 156 4
                                    

រឿងអស់ទាំងនេះគ្មានអ្នកណាដឹងច្បាស់ជាងនាយនិង Taehyung ខ្លួនឯងផ្ទាល់នោះទេ។ តាំងពីដើមមកនាយពិតជាទទួលស្គាល់ថានាយខុុសដែរចូលខ្លួនមករំខានសតិអារម្មណ័របស់ Taehyung ធ្វើអោយមនុស្សស្លូតត្រង់ម្នាក់នេះក្លាយទៅជាមនុស្សដែរសាហាវឃោរឃៅដល់ថ្នាក់នេះ។ តែបើសិនជានាយដឹងថាការស្រឡាញ់ជះឥទ្ធិពលខ្លាំងបែបនេះទៅដល់ Taehyung របស់នាយ នាយច្បាស់ជាមិនឈានជើងដើរមករកគេតាំងពីដំបូងមកម្លេះ។

" សម្លាប់បងទៅ " Jungkook បិទភ្នែកសម្រក់ទឹកភ្នែកជាច្រើនដំណក់ ក្នុងចិត្តស្រែកសូមទោសទៅកាន់មនុស្សដែរបានស្លាប់ព្រោះមាននាយជាដើមហេតុដ៏ធំ។

" បងចង់ស្លាប់ណាស់ឬ?? " Taehyung

" មែនបងចង់! សម្លាប់បងទៅ " Jungkook ញញឹមទាំងទឹកភ្នែកសម្លឹងមើលមុខប្រពន្ធ។

" ខ្ញុំមិនដែរសម្រេចបំណងបងបានម្ដងណានោះទេ មានតែបងប៉ុណ្ណោះដែរតែងតែធ្វើអោយក្ដីស្រមៃខ្ញុំក្លាយជាការពិត តែថ្ងៃនេះខ្ញុំសូមធ្វើជាអ្នកសម្រេចបំណងអោយបងបានម្ដចុះ " Taehyung

ផាំង!!

សំឡេងស្នូរកាំភ្លើងបន្លឺឡើង ខ្ទរពេញបន្ទប់ទទួលភ្ញៀវ Jungkook នាយក៏បិទភ្នែករង់ចាំគ្រាប់កាំភ្លើងហោះតម្រង់មកទ្រូងរបស់គេ។

" ហាសហា ខ្ញុំមិនសម្លាប់បងនោះទេ លោកប្ដី!! កុំភ័យអីបើបងចង់ស្លាប់ខ្ញុំនិងសម្លាប់បង គ្រាន់តែវាមិនមែនពេលនេះទេ ព្រោះអូននៅមិនទាន់បានទទួលបទចម្រៀងនៅថ្ងៃកំណើតដែរបងឲវាមកអូននៅឡើយ អូនមិនអាចសម្លាប់បងបានទេ " Taehyung រុញប្ដីអោយអង្គុយចុះវិញមុននិងទម្លាក់ខ្លួនអង្គុយលើភ្លៅប្ដីហើយសើចឡើងដូចមនុស្សរោគចិត្តមិនខុសទេ។

" Tae.... " Jungkook បង្អូសសំឡេងហៅប្រពន្ធដោយសំឡេងស្រាល។

" អូនចង់ស្ដាប់បងច្រៀង បងច្រៀងឲអូនស្ដាប់បន្តិចទៅ " Taehyung បិទភ្នែកផ្អែកខ្នងទៅនិងទ្រូងប្ដី។ Jungkook គេក៏មិនប្រកែក គេក៏ចាប់ផ្ដើមច្រៀងបទ Never not ដែរគេធ្លាប់ Cover វាកាលនៅវិទ្យាល័យ គេច្រៀងឡើងដោយទឹកភ្នែក គេប្រហែលជាកំពុងតែគិតហើយថាវាជាថ្ងៃចុងក្រោយដែរគេអាចនៅមើលមុខដ៏គួរឲស្រឡាញ់មួយនេះ អាចជាច្រៀងចុងក្រោយដែរនាយ ច្រៀងហើយអោបលួងលោមប្រពន្ធជាទីស្រឡាញ់របស់នាយ។

 Anger Love (ចប់)Where stories live. Discover now