Episode 09: សុភមង្គលរបស់ពួកគេ

1.5K 107 0
                                    

មកដល់បន្ទប់ហើយនាយដាក់គេឲគេងលើពូកអោយស្រួល ទើបអោនមុខយកដៃទៅអង្អែលមុខរាងតូចថ្នមៗ ទាំងដែរទឹកមុខពោរពេញទៅដោយការកង្វល់។

" Jung " Taehyung

" បាទអូនបាទ អូនកើតអីឬអត់ហឹម?? " Jungkook ដាច់ចិត្តសួរឡើង នេះតាំងពីនាយបីឡើងមកបន្ទប់គេហៅនាយមិនឈប់ទាល់តែសោះ ពេលគេឆ្លើយហើយក៏ស្ងាត់មាត់ បែរជាមើលមុខនាយភ្លឹសៗមិនដឹងជាកើតអ្វីនោះទេ។

" ចង់គេង " Taehyung អង្រួនជាយអាវនាយតិចៗ។

" អឹម មោះគេងៗ " រាងមាំក្រាស់លើកកាយតូចល្អិតឲគេងនៅលើខ្លួនគេ ឯដៃនាយក៏បន្តអង្អែលខ្នងគេលួងលោមឲរាងតូចឆាប់គេង។

" Jung " ទៀតហើយឃើញទេ ហៅគេទៀតហើយមិនដឹងថាកើតអ្វីនោះទេ ហៅអើយហៅ។

" បាទអូនបាទ " Jungkook នាយឱនថើបសក់ទន់រលោងនោះខ្សឺតៗតាមចិត្តខ្នាញ់។

" ហឹកៗ " រាងកាយតូចល្អិតញីក្បាលជាមួយដើមទ្រូងហាប់មាំរបស់អ្នកកម្លោះទៅវិញទៅមកតិចៗ ហើយក៏បញ្ចេញសំឡេងយំខ្សឹកខ្សួលចេញមក។

" អូនសម្លាញ់ អូនកើតអី?? អូនឈឺមែនទេ អូនកើតអី ប្រាប់បងមក " ឯនាយនេះវិញគ្រាន់តែឮសំឡេងយំរបស់រាងតូចក៏ប្រញ៉ាប់ទាញគេឲងើបចេញពីប្រអប់ទ្រូង លើកដៃមាំក្រាស់នោះទៅក្រសោបរង្វង់មុខតូចច្រមិចនោះសួរឡើងដោយក្ដីបារម្ភ។

" ពួកយើងទៅដើរលេងទៅល្អទេ អូនចង់ដើរលេង...ទៅដើរលេងណាបងណាបងណា " ព្រះជាម្ចាស់អើយ!! នេះគេយំដោយសារចង់ដើរលេងទេឬ?? អីយ៉ាប៊ិះតែធ្វើឲអ្នកកម្លោះភ័យដាច់ខ្យល់ស្លាប់ទៅហើយ។

" ពុទ្ធោអូនសម្លាញ់!! អូខេៗណាចាំបងនាំអូនទៅដើរលេងណា អូនចង់ទៅណាចាំបងនាំទៅទាំងអស់ " Jungkook

" យើង យើងទៅលេងសមុទ្រទៅ អូនចង់ទៅលេងនៅឯជេជូបងនាំអូនទៅៗ " Taehyung

" អូខេៗ ចាំស្អែកនេះបងនាំអូនទៅណា តែពេលនេះអូនគេងហើយឈប់យំឮទេ? " Jungkook អង្អែលក្បាលគេថ្នមៗ លួងលោមគេអោយឈប់ ព្រោះពេលអាល្អិតនេះយំក៏គួរអោយស្រឡាញ់ដែរ។

" អឹមៗ " រាងតូចល្អិតងក់ក្បាលតិចៗ ហើយក៏បន្តឹងកម្លាំងដៃឱបកអ្នកកម្លោះជាប់ សង្ងំគេងលក់បាត់ទៅ។

 Anger Love (ចប់)Where stories live. Discover now