Episode 24: ប្រសៃប្រសាទឬវិកលចរិត?

1.1K 69 0
                                    

ក្រោយពីអោបលួងលោមគ្នាទៅវិញទៅមកហើយ ពួកគេក៏សម្រួលអារម្មណ៍បានវិញ។ ឃើញទេឈ្លោះគ្នាមិនបានយូរទេ ឲតែមានរឿងឈ្លោះ អ្នកជាប្ដីក៏តែងតែសម្របខ្លួនតាមប្រពន្ធជានិច្ច ទោះគេមិនបានខុសក៏ដោយ។

ក្រាក......

សំឡេងបើកទ្វាដោយដៃលោក Doctor ប្រុសម្នាក់ដែរស្ថិតនៅក្នុងបន្ទប់ ICU ប្រហែលកន្លះម៉ោងក៏បន្លឺឡើង។ ធ្វើឲប្ដីប្រពន្ធដែរកំពុងតែនិយាយលួងលោមគ្នាងើបឡើងទៅឈរក្បែរគាត់។

" Doctor ប្អូនស្រីខ្ញុំយ៉ាងម៉េចហើយ?? " Jungkook

" ក្មេងតូចផុតពីគ្រោះថ្នាក់ហើយ លោកJeon មិនបាច់បារម្ភទេ!! តែនេះក៏សំណាងហើយដែរនាំមកពេទ្យទាន់ពេល ព្រោះក្បាលអ្នកជំងឺប៉ះទង្គិចខ្លាំង ហើយឈាមក៏ហូរអស់ច្រើនទៀត នេះខ្ញុំមិនហ៊ានស្រមៃទេបើសិនជាលោកទុកឲនាងតូចនៅយូជាងនេះ " Begun Doctor កម្លោះនិយាយឡើង។

" ខ្ញុំអរគុណលោកគ្រូពេទ្យខ្លាំងណាស់ហើយ " Jungkook

" មិនអីនោះទេ ព្រោះវាជាតួនាទីរបស់ខ្ញុំ តែសូមលោក Jeon ជួយមើលថែគេឲដិតដល់បន្តិចផង!! ខ្ញុំបានរៀបចំឲគេផ្លាស់អ្នកជំងឺទៅបន្ទប់ធម្មតាហើយ លោកអាចចូលទៅមើលបាន " Begun

" ខ្ញុំអរគុណលោកគ្រូពេទ្យម្ដងទៀត " Jungkook ឱនចុះបន្តិច ហើយក៏ដើរតម្រង់ទៅបន្ទប់ពេទ្យដែរក្មេងតូចនៅក្នុងនេះ តែបន្ទប់នេះវាជាបន្ទប់ VIP ទើបធំជាងបន្ទប់ធម្មតាផ្សេងៗ។

" ឆាប់ដឹងខ្លួនណាក្មេងល្អ " Jungkook យកដៃទៅអង្អែលនាងតូចដែរគេងលង់លក់នៅលើគ្រែនោះថ្នមៗ។

" បងស្រឡាញ់នាងក្មេងឆ្គួតនិងដល់ថ្នាក់នឹងឬ?? " Taehyung ដាក់ខ្លួនអង្គុយនៅលើសាឡុង ភ្នែកក៏សម្លឹងមើលទៅកញ្ចក់ទូរទស្សន៍ដែរនិងចុងជើងនោះឥតព្រិច ដូចរង់ចាំអ្វីមួយ។

" អូនធ្វើដូចកំពុងតែប្រច័ណ្ឌបងនិង Ella?? " Jungkook សើចឡើងបន្តិច ហើយបង្វែរខ្លួនទៅអង្គុយជិតប្រពន្ធ ដោយដាក់ដៃម្ខាងឱបស្មារបស់គេ។

" ទេ " Taehyung

" ទៀតហើយ!! " Jungkook សម្លឹងមុខតូចច្រមិចយ៉ាងក្រឺតខ្នាញ់នៅពេលដែរគេធ្វើរឹកហីៗដាក់ខ្លួនបែបនេះ។ ខ្នាញ់ម្ដងៗចង់តែវៃឲបែកគូថនិងទេ។ មិញនេះទើបតែតាមសួរគេខ្លាចគេខឹងនិងខ្លួនសោះ ឥឡូវបែរមកជាខ្មើតអោយគេលួងទៅវិញ ចំមែន

 Anger Love (ចប់)Where stories live. Discover now