Episode 20: អាថ៌កំបាំងគ្មានក្នុងលោកទេ

1K 75 3
                                    

Jevii វាចេញពី Officer របស់ Jungkook មកយ៉ាងត្រដាមត្រដួស។ ពេលចេញមកគ្មានអ្នកណានៅនោះទេ ព្រោះគេទៅជួយមើលការងារគ្នានៅជាន់ក្រោមទាំងអស់។ វាមិនមែនចៃដន្យទេ?? នេះវាប្រៀបដូចជាការរៀបចំយ៉ាងចឹង។

នាងលេខាក្រមុំព្យយាមងើបឈរដើរចុះមកដល់ខាងក្រោមដោយសភាពគួរឲអនោចអធមជាខ្លាំង។ បុគ្គលិកនៅខាងក្រោមក៏មានការភ្ញាក់ផ្អើលដែរ គេបម្រុងនិងចូលទៅជួយនាងតូចដូចគ្នា តែនាងមិនឲគេប៉ះនាងបាននោះទេ។

" លោកប្ដី " Taehyung បង្ហើរសំឡេងហៅរាងក្រាស់ដែរឈរភ្លឹកម្ដងទៀតយ៉ាងគួរឲស្រឡាញ់។

" Tae...... " Jungkook នាយចូលមកឱបរាងកាយដែរសុទ្ធតែឈាមរបស់រាងតូចយ៉ាងណែន។

" ហឹម អូននៅទីនេះ បងហៅអូនធ្វើអី?? អូននៅទីនេះហើយ " Taehyung លើកដៃទៅឱបតបគេវិញ ហើយអង្អែលខ្នងគេស្រាលៗ។ មើលចុះគេភ័យឡើងបែកញើសអស់ទៅហើយ។

" លើកក្រោយមិនឲអូនធ្វើបែបនេះទៀតទេ " Jungkook និយាយឡើងស្របលើកដៃទៅជូនឈាមពីផ្ទៃមុខរបស់រាងតូច ចាប់ផ្ដើមដោះអាវរបស់រាងតូចចេញ ហើយយកអាវក្រៅរបស់ខ្លួនពាក់ឲគេជំនួស។ ដោយសារអាវTaehyungពណ៌ស ទើបធ្វើឲឃើញឈាមឌិតច្បាស់។

" បងគិតថាហាមអូនបាន?? " Taehyung

តុក តុក

" ចូលមក " Jungkook ទាញកាយតូចយកមកឱបជាប់ទ្រូងទើបប្រាប់ឲអ្នកដែរគោះទ្វាចូលមក។

" លោកនាយកមានរឿងធំហើយ " ស្រីតូចម្នាក់ចូលមកប្រាប់គេដោយសំឡេងសង្ហក់។

" រឿងអី?? " Jungkook

" គឺ គឺអ្នកនាងលេងខា អ្នកនាង Jevii ឡានបុកស្លាប់ហើយចាស " នាងតូចនិយាយ ធ្វើឲរាងក្រាស់ងាកទៅមើលមុខរាងតូចមួយខ្វាច់ ទើបងាកមកនិយាយជាមួយនាងតូចវិញ.

" ម៉េចនិងអាច?? " Jungkook

" តែវាជារឿងពិតចាស បើលោកនាយកមិនជឿអាចចុះទៅមើល មិញនេះបុគ្គលិកបាន Call ហៅពេទ្យ និងប៉ូលីសមកហើយចាស " SuEii

" នាងចេញទៅមុនចុះ ចាំខ្ញុំទៅតាមក្រោយ " SuEii នាងឱនគោរពគេបន្តិចទើបដើរចេញទៅ។

" ទៅជាមួយបងទេ " Jungkook ឱនមុខមកសួរក្មេងក្នុងរង្វង់ដៃ ដែរកំពុងធ្វើភ្នែកកូនឆ្កែសម្លឹងគេយ៉ាងគួរឲស្រឡាញ់។

 Anger Love (ចប់)Where stories live. Discover now