Episode 11: រងចាំមើលអ្នកឈ្នះ

1.1K 84 1
                                    

ប្រហែលកន្លះម៉ោងទើប Jungkook នាយបើកឡានមកដល់ផ្ទះវិញ។ តែមកដល់ក៏ឃើញក្មេងធ្មេញប្រាំគេងលក់បាត់ទៅហើយ ទើបគេលើកបីកាយតូចល្អិតឡើង ដើម្បីចូលទៅក្នុងផ្ទះ។

" Aww Jung ប្អូនកើតអី មែនទេកូន?? " Mrs.jeon

" Taeមិនបានកើតអីទេម៉ាក់ គឺក្មេងធ្មេញប្រាំនេះគេគេងលក់ " Jungkook

" ហឹស ក្មេងធ្មេញប្រាំ?? វាគួរឲស្រឡាញ់ណាស់ ចឹងនាំប្អូនទៅគេងចុះ យប់ជ្រៅណាស់ហើយ " Mrs.jeon

" ចុះម៉ាក់មិនទាន់ចូលគេងទេឬ?? " Jungkook

" ម៉ាក់ថាចុះមកញ៉ាំទឹក តែគេងមិនលក់ក៏នៅមើលទូរទស្សន៍បន្តិចទៅ នេះម៉ាក់ថាទៅគេងវិញល្មមតែកូនក៏មក " Mrs.jeon

" ឆាប់ទៅគេងចុះអ្នកម៉ាក់យប់ជ្រៅហើយ ខ្ញុំក៏ទៅដូចគ្នា
ខ្ញុំស្រឡាញ់អ្នកម៉ាក់ណា៎ " Jungkook

" ម៉ាក់ក៏ស្រឡាញ់កូនដែរ បានហើយទៅគេងទៅកូននេះ " Jungkookនាយសើចបន្តិចក៏ឡើងទៅបន្ទប់របស់នាយ។

" អឹប.....ក្មេងអូននេះយូរទៅធ្ងន់ទៅហើយតើយើងនេះ បន្តិចទៀតបងបីលែងរួចហើយ " Jungkook ដាក់រាងតូចចុះទៅលើពូកថ្នមៗ ហើយក៏យកច្រមុះរបស់គេទៅញីនិងចុងច្រមុះស្រួចនោះថ្នមៗ។

" ហឹម " Taehyung ក្រហឹមដើមក បែបមិនពេញចិត្តនៅពេលដែរមានអារម្មណ៍ថាមានមនុស្សកំពុងរំខានដំណេកគេ។

" ហីយ៉ា!! គេងវិញចុះ បងធ្វើលេងទេ " Jungkook ដាក់ខ្លួនគេងទៅម្ខាង ដោយមិនភ្លេចលើកកាយតូចមកគេងលើដើមដៃរបស់នាយ ហើយអង្អែលខ្នងគេថ្នមៗ លួងលោមឲគេគេងលក់វិញ បន្ទាប់មកក៏សង្ងំគេងលង់លក់ជាមួយគ្នាទៅ។

MORNING

ព្រឹកថ្ងៃថ្មីក៏ឈានចូលមកដល់ ដាស់ឲមនុស្សគ្រប់គ្នាងើបទៅធ្វើការងាររបស់ខ្លួនរៀងៗខ្លួនដោយឡែកតែគូរស្នេហ៍មួយគូរកំពុងតែគេងឱបគ្នាយ៉ាងស្អិតរមួត ស្ទើតែខ្លាចបាត់ទៅណាយ៉ាងអញ្ចឹង។

ប្រហែលមួយសន្ទុះក្រោយសំឡេងក្រហឹមក្នុងបំពង់ករបស់រាងតូច បន្លឺឡើង មុននិងត្របកភ្នែកក៏ចាប់ផ្ដើមបើកឡើងបន្តិចម្ដងៗ រហូតដល់បើកឡើងពេញភ្នែក។ គ្រាន់តែបើកឡើងភ្លាមស្នាមញញឹមក៏រីកឡើងនៅលើផ្ទៃមុខយ៉ាងស្រស់ នៅពេលដែរបានគេងក្នុងរង្វង់ដៃកក់ក្ដៅរបស់អ្នកជាសង្សារ។

 Anger Love (ចប់)Where stories live. Discover now