Special Episode

2K 142 2
                                    

មុនពេលចាកចេញ Jungkook នាយក៏បានបន្សល់ទុកនូវខ្លីបវីឌីអូខ្លីមួយអោយម្ចាស់បេះដូងរបស់នាយផងដែរ។ វីដីអូនោះគឺវានៅក្នុងថ្ងៃដែរនាយចាកចេញនោះហើយ នាយបានថតវីឌីអូនោះ នៅក្នុងបន្ទប់ព្យាណូនៅក្នុងអគារនៃសាលាចាស់របស់ពួកគេ។

[ក្នុងវីឌីអូ]

" សួរស្ដីអូនសម្លាញ់ បងថតវីឌីអូនេះគឺសម្រាប់អូន បងក៏ដឹងថាពេលអូនឃើញវាបងក៏ទៅឆ្ងាយហើយ តែវាមិនអីនោះទេភរិយារបស់បង បងស្រឡាញ់អូន បងគ្រាន់តែចង់សូមទោស...សូមទោសអូន ដែរបងមិនបាននៅចាំមើលថែអូនរហូតបាន បងដឹងថាបងនិងគ្មានឱកាសនិយាយពាក្យលាអោយបានវែងអន្លាយនៅចំពោះមុខអូន......អា៎ គឺវា-គឺវាពិបាកណាស់ ដែរបងកំពុងមានអារម្មណ៍ថាបងកុំពុងតែទុកបេះដូងរបស់បងចោល តែបងមិនអាចជ្រើសវាបានមែមន  បងក៏ចង់អរគុណអូនសម្រាប់ការស្រឡាញ់ដែរអូនអោយមកបង អរគុណដែរចូលមកអោយបងស្គាល់សេចក្ដីស្រឡាញ់ ស្គាល់ភាពស្រស់បំព្រងនៃសេចក្ដីស្រឡាញ់......បងពិតជាអរគុណអូនណាស់ អរគុណអូនគ្រប់យ៉ាង! អូនសម្រាប់បងគឺឆ្លាតហើយអស្ចារ្យណាស់....បងសូមទោស សូមទោសដែរមិនអាចផ្ដល់ពិធីអាពាហ៍ពិពាហ៍ជូនអូនដូចស្វាមីភរិយាគេដ៏ទៃ បងមានឈ្មោះថាជាប្ដីម្នាក់ដែរ តែបងផ្ដល់ជូនអូនបានត្រឹមអេតាស៊ីវិលមួយច្បាប់......អូនខឹងបងដែរទេ? បងមិនយល់ថាហេតុអីបានបងមិនអាចរស់នៅជាមួយភរិយាដ៏ស្រស់ស្អាតរបស់បងបានពេញមួយជីវិត.....បងដឹងថាភរិយារបស់បងគេរឹងមាំ គេពូកែ គេឆ្លាត...បែបនេះប្ដីរបស់អូនសូមអោយអូនកុំយំនឹកបង កុំត្រាំត្រែងនៅនិងបងដែរបានចាកចេញទៅហើយ អា៎បងនិយាយនេះដូចជាមនុស្សស្លាប់ហើយរស់មកនិយាយវិញយ៉ាងអញ្ចឹង ហាសហា បងសូមទោសបងនិយាយច្រើនបន្តិចហើយ....អូនកំពុងយំមែនទេ? ទេៗ! សូមអូនកុំយំអី បងមិនអាចអោបលួងលោមអូនបានទេ នៅពេលនោះ! កុំយំណាភរិយារបស់បង បងពិតជាមិនចង់អោយភរិយារបស់បងយំនោះទេបងសូមអោយអូនរឹងមាំមិនថាក្នុងកាលៈទេសៈអ្វី។ បងភ្លេចនិយាយទៅ បងចង់ប្រាប់អូនថាកុំគេងយប់ជ្រៅពេកឮទេ ព្រោះបងអាចនិងមិនបាននៅប្រាប់អូនរាល់ថ្ងៃបាននោះទេ ក្មេងខូច ហើយភ្ញាក់ពីគេងមិនត្រូវយកដៃរបស់អូនញីភ្នែកឡើយ អាហារអូនគួរតែញ៉ាំអោយទៀងទាត់ អូនអាចជួលចុងភៅមកធ្វើម្ហូបអោយអូនញ៉ាំរាល់ថ្ងៃ ដាច់ខាតអូនមិនត្រូវធ្វើខ្លួនឯងនោះទេ បងមានតែប៉ុណ្ណឹងគ្រាន់តែជាសារដស់តឿនដល់មនុស្សឆ្លាតរបស់បង។ អូនដឹងទេជីវិតបងគឺស្រស់បំព្រងដោយសារតែអូនម្នាក់ ជីវិតបងមានពន្លឺក៏ដោយសារភរិយារបស់បងជួយបំភ្លឺ ដូចច្នេះអូនមិនត្រូវអោយខ្លួនឯងបាត់ពន្លឺទេឭទេ? អូនជាស្នេហារបស់បង អូនជាជីវិតរបស់បង អូនជាដង្ហើមរបស់បង អូនជាអ្វីៗគ្រប់យ៉ាងរបស់បង ដូចនេះអូនត្រូវរឹងមាំរហូតនៅពេលបងមិននៅ.....ហឹក បងកំពុងតែមានអារម្មណ៍ថា-វាឈឺចាប់ខ្លាំងណាស់អូនសម្លាញ់ បងមិនចង់បែបនេះទេ បងចង់នៅអោបក្រសោបខ្លួនប្រាណរបស់អូន បងមិនចង់ទៅណានៅពេលនេះទេ ហឹក បងខុសខ្លាំងណាស់ ដែរមិនអាចរក្សាសន្យាជាមួយអូនបាន សូមទោសប្រពន្ធសម្លាញ់ ប្ដីរបស់អូនសូមទោស ហឹក... បងគិតថាបងមិនគួរយំទេ ចំមែនហើយ!!..មនុស្សល្អឥតខ្ចោះរបស់បង បងស្រឡាញ់អូនណាស់ បងស្រឡាញ់អូនខ្លាំងបំផុតហើយ ស្រឡាញ់អូនលើសជីវិតបងទៅទៀត!!! សូមទោសបងកំពុងតែធ្វើអោយអូនឈឺចាប់ហើយ អូនជាតម្លៃជីវិតរបស់បងណា! Kim Taehyung ប្ដីរបស់អូនស្រឡាញ់អូនណា ស្រឡាញ់ណាស់! អូនអស្ចារ្យ បងជឿថាអូននិងរឹងមាំដដែលនៅពេលដែរលែងមានបង! ភរិយារបស់បង បងស្រឡាញ់អូន " Jungkook រៀបរាប់នៅក្នុងខ្លីបនោះយ៉ាងវែងអន្លាយ វាជាពាក្យសម្ដីផ្អែមល្ហែម ទន់ភ្លន់ ពោរពេញទៅដោយការស្រឡាញ់។ គេនិយាយវាឡើងសើចផង យំផង វាគឺវេទនាចិត្តណាស់ សម្រាប់គេ ការស្លាប់មួយម៉ាត់គ្មានអ្នកណាចង់អោយវាកើតឡើងឡើយ ប៉ុន្តែកើតចាស់ឈឺស្លាប់ជារឿងធម្មតារបស់មនុស្សលោកទៅហើយ ធ្វើម៉េចបើពួកយើងមានវាសនាអាចនៅជាមួយគ្នាបានតែត្រឹមនិង។

" ហឹកៗ លោកប្ដីរបស់អូន! អូនស្រឡាញ់បង អូនស្រឡាញ់បង ហឹក លោកប្ដីអូនស្រឡាញ់បងណាស់.....ពិតមែនហើយអូននិងចងចាំ ហឹក អូននិងចាំវាទុក ហឹក ចងចាំគ្មានថ្ងៃភ្លេចឡើយ ប្ដីសម្លាញ់របស់អូន អូនអរគុណ.....អូនអរគុណបងដូចគ្នាសម្រាប់គ្រប់យ៉ាង....ហឹកៗ អូនស្រឡាញ់បងណាស់បងសម្លាញ់ " Taehyung យំក្រាបមុខនិងពូក អោបទូរស័ព្ទនិងរូបថតរបស់ពួកគេជាប់ទ្រូង ហើយទន្ទេញពាក្យ " អូនស្រឡាញ់បង " យ៉ាងជាប់មាត់ ទាំងយំដង្ហក់ឥតដាច់។

នេះហើយស្នេហារបស់ពួកគេ ក្ដីស្រឡាញ់របស់ពួកគេ ជាក្ដីស្រឡាញ់ដ៏ស្រស់បំព្រង។ ពួកគេស្រឡាញ់គ្នា វាជាស្នេហាដ៏យូរអង្វែងរបស់ពួកគេ មិនថាទោះមានរឿងអ្វីក៏ពួកគេមិនដែរចោលគ្នា មិនដែរប្រលែងដៃគ្នា ទោះមានម្នាក់ជាភ្លើង ម្នាក់ទៀតក៏ចាំធ្វើជាទឹកជានិច្ច។ ក្ដីស្រឡាញ់ដែរពួកគេប្រគល់អោយគ្នាគឺវាលើសលប់ខ្លាំងណាស់ តែចុងក្រោយនៃក្ដីស្នេហារបស់ពួកគេគឺទទួលបានត្រឹមទឹកភ្នែកនៃការឈឺចាប់ហួសប្រមាណតែប៉ុណ្ណឹង។

សម្រាប់ Jungkook នាយស្រឡាញ់ភរិយារបស់នាយខ្លាំងណាស់ នាយទទួលយកគ្រប់យ៉ាងដែលជាភរិយារបស់នាយ មិនថាទង្វើអាក្រក់ ឬទង្វើល្អ គឺនាយទទួលយប់គ្រប់ទាំងអស់។ នាយមិនដែរគិតថានិងស្ដាយក្រោយម្ដងណានោះទេដែរមានភរិយាដូចជា Taehyung នាយមានតែអារម្មណ័ថាខ្លួនឯងសំណាងទៅវិញដែរមាននាយតូចជាភរិយា។ ដូចដែរឃើញអញ្ចឹងថានាយស្រឡាញ់ភរិយារបស់នាយខ្លាំងប៉ុណ្ណា ទោះខ្លួនមានរឿងអ្វី នាយសុខចិត្តលាក់វាទុក នាយមិនអាចអោយភរិយារបស់មកបារម្ភខ្វល់ខ្វាយហើយពិបាកចិត្តជាមួយនាយដែរ។ មិនថាអ្វីដែរធ្វើអោយភរិយារបស់នាយសប្បាយចិត្តគឺនាយធ្វើបានទាំងអស់.....តែក្នុងកាលៈទេសៈឆ្កួតឡប់មួយនេះគេបានត្រឹមតែឈរមើលភរិយាដេកបង្ហូរទឹកភ្នែកឥតស្រាកស្រាន្តពីវិនាទីឈានទៅដល់ម៉ោង មិចរបស់គេស្រោចទៅដោយទឹកភ្នែក បាត់បង់ស្នាមញញឹមដ៏ស្រស់ស្អាត គ្មានភាពកក់ក្ដៅពីមនុស្សជុំវិញខ្លួន ព្រោះគេគិតថាថេហ្យុងជាមនុស្សចម្លែក គួរអោយខ្លាចរអាគ្មានអ្នកណាហ៊ានចូលមកបៀតឬសួរនាំឡើយ។ ចុងបញ្ចប់មនុស្សដែរធ្វើអោយថេហ្យុងដុនដាប គួរអោយសង្វេកជាទីបំផុតគឺជានាយទៅវិញ ពេលនេះគេមាននាទីត្រឹមឈរមើល និងតាមការពារពីក្រោយខ្នងប៉ុណ្នោះ គេមិនអាចសូម្បីតែអោបលួងលោមឬផ្ដល់ភាពកក់ក្ដៅទៅដល់មនុស្សដែរនាយអួតក្ដែងៗថាស្រឡាញ់ ព្រោះពេលនេះនាយគ្រាន់តែជាផ្សែងប៉ុណ្ណោះ។



ចប់បរិបូណ៌.

You've reached the end of published parts.

⏰ Last updated: Oct 12, 2023 ⏰

Add this story to your Library to get notified about new parts!

 Anger Love (ចប់)Where stories live. Discover now