ថ្ងៃនេះជាថ្ងៃល្អសម្រាប់គូរស្វាមីភរិយាមួយគូរដែលត្រៀមនឹងប្រារព្ធពិធីមង្គលការនៅអំឡុងពេលបន្តិចទៀតនេះ
នៅក្នុងបន្ទប់កូនក្រមុំសម្រាប់រៀបចំខ្លួនយើងឃើញមានកូនក្រមុំនឹងម្ដាយរបស់គេឈរក្បែរទាំងធ្វើទឹកមុខមិនរីករាយសោះ,ថ្ងៃនេះជាថ្ងៃល្អសម្រាប់កូនតែមើលទៅអ្នកជាម្ដាយហាក់ធ្វើមិនខ្វល់សោះ
កន្លែងប្រារព្ធពិធីមានកូនកម្លោះឈរនៅក្បែរលោកអាចារ្យដើម្បីរងចាំវត្តមានរបស់កូនក្រមុំដែលនឹងមកដល់ក្នុងរយៈពេលបន្តិចទៀតនេះ
" សួរស្តីលោក មីន យ៉ុងស៊ូ ថ្ងៃនេះពិតជាមានកិត្តិយសខ្លាំងណាស់ដែលបានលោកអញ្ជើញអោយមកចូលរួមពិធីមង្គលការកូនប្រុសរបស់លោក " ភ្ញៀវ
" ខ្ញុំក៏មានកិត្តិយសដែរដែលលោកស្រីអញ្ជើញមក មោះ...សូមអញ្ជើញ " លោកមីនដែលជាឪពុកខាងកូនក្រមុំក៏ញញឹមរាក់ទាក់ទៅកាន់ភ្ញៀវ
" អរចា៎មិនអីនោះទេ ខ្ញុំសូមទោសចំពោះប្ដីខ្ញុំផងណាដែលថ្ងៃនេះគាត់មិនបានអញ្ជើញចូលរួម ព្រោះតែលោកដឹងមែនទេថាឡាត់មានការងារត្រូវដោះស្រាយច្រើន "
" បាទមិនថ្វីទេលោកស្រី គឺថា...គាត់មិនមកក៏មិនអីដែរព្រោះថានាំតែបាក់មុខគាត់នោះទេ និយាយត្រង់ចុះខ្ញុំមិនពេញចិត្តនឹងមង្គលការនេះហើយក៏រិទ្ធិតែមិនពេញចិត្តនឹងកូនកម្លោះ " លោកមីនមានប្រសាសន៍ទាំងបញ្ចេញអារម្មណ៍ស្អប់ដែលមាននៅក្នុងចិត្តប្រាប់ទៅលោកស្រីខាងនោះ
" លោកនិយាយអីបែបនេះ? ទោះលោកមិនពេញចិត្តតែលោកក៏យល់ព្រមមិនចឹង ! តែថាកូនប្រសារលោកធ្វើការអីដែរ? "
" ណ្ហើយ...និយាយត្រង់ចុះខ្ញុំនេះបាក់មុខស្ទើស្លាប់ទៅហើយ ឃើញទេគ្រួសារខ្ញុំមានមុខមាត់ខ្លាំងណាស់អ្នកណាៗក៏ល្បីពីត្រកូលមីន តែចង្រៃបានកូនប្រសារក្ររហាមគ្មានអីមួយរៀលមានតែម៉ូតូកញ្ចាស់ ខ្ញុំរអើមណាស់ "
" ប៉ា...ប៉ាដល់ពេលហើយខ្ញុំខំតែដើរកលោកប៉ា អរ ! ជំរាបសួរលោកស្រី " មីន យ៉ុនហ្គីជាកូនប្រុសបងនៃត្រកូលមីននិយាយរាក់ទាក់ទៅភ្ញៀវ
YOU ARE READING
🌾បេះដូងនឹងចិត្តស្វាមីកំសត់🌾💔
ChickLitទោះស្រឡាញ់ខ្លាំង ក៏គង់តែបែកគ្នា ! បែកគ្នាទាំងចំណងអាពាហ៍ពិពាហ៍នៅមិនទាន់រួចរាល់ដាច់ស្រេច...មនុស្សកំពុងតែស្រឡាញ់គ្នាសុខៗត្រូវមក ព្រ័តគ្នាដោយសារ " គ្រួសារ "