ភាគ២:សុំទោស

5.7K 352 0
                                    

ពីរខែកន្លងផុតទៅ

"ហ៊ឹស.... "ថេយ៉ុងស្ទុះងើបអង្គុយដកដង្ហើមញាប់ៗដោយភាពភ្ញាក់ផ្អើលហើយក៏ភ័យខ្លាច។ កន្លងផុតទៅជិតពីរខែទៅហើយតាំងតែពីយប់ដែរគេវង្វេងចេញពីកន្លែងបោះតង់ចូលក្នុងព្រៃមក គេតែងតែយល់សប្តិបែបនេះមកដដែលៗមិនលួសមួយថ្ងៃ  ចចកខ្មៅកែវភ្នែកពណ៏ក្រហម សម្លេងគ្រហឹមដែរតែងតែលងបន្លាចក្នុងចិត្តគេជារៀងរាល់យប់ប្រៀបដូចស្រមោលដែលតែងតែតាមប្រកិតជាប់រាងកាយរបស់គេ ហើយអ្វីដែលកាន់តែប្លែកគឺចចកដែលសង្គ្រប់លើគេក៏ប្រែទៅជាមនុស្សដូចរឿងនៅក្នុងកុន គួរអោយស្តាយដែលគេមើលមុខប្រុសម្នាក់នោះមិនច្បាស់មុននឹងសន្លប់ទៅ។

កម្លោះតូចសម្លឹងមើលខ្សែរដៃរូបព្រះចន្ទមួយចំណិត ដែលស្ថិតនៅលើកដៃតូចស្រលូនរបស់ខ្លួន វាមកនៅជាប់នឹងកដៃគេតាំងតែពីគេដឹងខ្លួនមកវិញនៅមន្ទីរពេទ្យមកម្ល៉េស  សួរគ្រប់គ្នាក៏មិនមាននរណាឆ្លើយបានថានរណាជាអ្នកអោយខ្លួនលោកប៉ារបស់គេក៏បានប្រាប់ថាឃើញខ្សែរដៃនេះបំពាក់ជាប់នឹងកដៃរួចស្រេចទៅហើយពេលដែលគាត់ចូលទៅឃើញគេសន្លប់ក្នុងព្រៃនោះ។

ថេយ៉ុងសន្សឹមៗលើកដៃទៅប៉ះលើខ្សែរដៃនោះថ្នមៗ ដំបូងៗគេក៏គិតចង់នឹងដោះចេញ ប៉ុន្តែដូចមានអ្វីមកបង្អាក់ចិត្តគេមិនអោយដោះយ៉ាងចឹងម្យ៉ាង ខ្សែរដៃនេះក៏ស្អាតត្រូវចិត្តគេខ្លះដែរ ទើបគេសម្រេចចិត្តរក្សាវាទុកតាំងពីថ្ងៃនោះរហូតមកដល់ពេលនេះ។ កំពុងតែភ្លឹកគិតរឿងខ្សែរដៃ សម្លេងទ្វារបន្ទប់របស់គេក៏របើកឡើងដាស់អោយអារម្មណ៏របស់នាយតូចដែលភាំងភ្លឹកមុននេះអោយបែរទៅរកមាត់ទ្វារ

"ថេយ៏ គេងមិនលក់ទៀតហើយមែនទេ? "ជីនបើកទ្វារចូលមកសួរនាំអ្នកដែលអង្គុយលើគ្រែ ព្រោះមុននេះគេដើរកាត់បន្ទប់ថេយ៉ុងហើយក៏បានលឺសម្លេងប្អូនដែលស្រែកតិចៗចេញពីក្នុងបន្ទប់មក ទើបគេគិតថាប្រហែលជាប្អូនយល់សប្តិមិនល្អទៀតហើយទើបចូលមកសួរនាំ

"ហ្យុង "ថេយ៉ុងហៅអ្នកជាបងប្រុសដោយសម្លេងស្រាលៗទើបជីនក៏ចូលមកអង្គុយក្បែរប្អូនប្រុសញីសក់គេតិចៗបំណងមិនអោយគេភ័យខ្លាចគិតថាខ្លួនឯងនៅតែម្នាក់ឯងទៀត

| 𝘔𝘺 𝘋𝘦𝘢𝘳𝘦𝘴𝘵 𝘓𝘶𝘯𝘢 | [COMPLETE ✔️]Where stories live. Discover now