ជាច្រើនខែកន្លងផុតទៅ
បន្ទាប់ពីហេតុការណ៏នៅយប់នោះមក ក្រុមនៃសម្ព័ន្ធព្រះចន្ទងងឹតទាំងអស់ត្រូវបានសម្លាប់ និងចាប់យកទៅដាក់ទោសខ្ទេចគ្មានសល់ អ្វីដែលសំខាន់ក្វាងស៊ុកដែលជាមេដឹកនាំ ក៏ត្រូវប្រមុខអាល់ហ្វារនៃម៉ាហ៊ីណាសម្លាប់អោយស្លាប់យ៉ាងវេទនានៅយប់នោះដូចគ្នា សពរបស់គេក៏ត្រូវបានកាត់ក្បាលយកទៅភ្ជួរនៅកំផែងជំរុំដូចគ្នា ជាការតឿនរំលឹកថាបើសិនជាគិតចង់ប៉ងអាក្រក់មកលើម៉ាហ៊ីណា ទោសដែលទទួលបានក៏មិនខុសពីនេះឡើយ។ ប៉ុន្តែថាបើទោះបីជាបានឈ្នះលើសត្រូវក៏ពិតមែន ប៉ុន្តែម៉ាហ៊ីណាក៏រងនូវការខូចខាត និងការបាត់បង់មិនចាញ់គ្នាប៉ុន្មាននោះឡើយ ពោលគឺត្រូវចាប់ផ្តើមសាងសង់ឡើងវិញនិងរៀបចំរបៀបរៀបរយសណ្ពាប់ធ្នាប់ឡើងវិញក្រោមការដឹកនាំរបស់ជុងហ្គុក ពួកគេកសាងជំរុំឡើងវិញដោយគ្មានជំនួយពីក្រុមប្រឹក្សា គ្មានគ្រប់យ៉ាង ការចាប់ផ្តើមសារជាថ្មីគឺផ្តើមចេញពីដៃទទេរ រហូតដល់ជំរុំបានរៀបចំបានស្អាតដូចកាលពីមុនវិញ។
ប៉ុន្តែថាទោះបីជាជំរុំត្រូវបានជួសជុល ប៉ុន្តែរបួសដែលមាននៅក្នុងចិត្តមិនងាយនឹងជួសជុលបាននោះឡើយ ក្នុងពេលដែលពួកគេបានបាត់បង់លូណានៃជំរុំទៅ .....លូណាដែលលះបង់ជីវិតជួយប្រជាជនទីនេះនិងជីវិតប្រមុខអាល់ហ្វាររបស់ពួកគេ វាជាការបាត់បងមួយដែលម៉ាហ៊ីណាត្រូវធ្វើពិធីកាន់ទុក្ខអស់ជាច្រើនថ្ងៃ គ្រួសារគីមក៏បានមកចូលរួមក្នុងពិធីនេះដូចគ្នា អ្នកស្រីគីម ម្តាយរបស់ថេយ៉ុងសន្លប់ក្នុងរោងបុណ្យមិនក្រោមបួនដងតែពួកគាត់និងស្វាមីក៏សម្រេចចិត្តអោយគេបញ្ចុះថេយ៉ុងនៅទីនេះក៏ព្រោះតែវាអាចអោយជុងហ្គុកបានមានអារម្មណ៏ថាថេយ៉ុងក៏នៅទីនេះក្បែរៗគេដូចគ្នា។ អំឡុងពេលនៃការកាន់ទុក្ខបានបញ្ចប់ទៅ ជុងហ្គុកក៏ឡើងជាប្រមុខអាល់ហ្វារគ្រប់គ្រងទីនេះយ៉ាងពេញសិទ្ធស្របពេលដែលប៉ាម៉ាក់របស់នាយក៏ផ្លាស់ទៅរស់នៅផ្ទះក្បែរទឹកជ្រោះ ព្រោះតែពួកគាត់ចង់បានភាពស្ងប់ស្ងាត់មួយជារបស់ខ្លួនឯង។ ហើយក្រោយពីរឿងរ៉ាវប៉ុន្មានខែនេះបានបញ្ចប់ទៅគ្រប់គ្នានរណាក៏សង្កេតដឹងពីឥរិយាបថប្រែប្រួលរបស់ប្រមុខអាល់ហ្វាររបស់ពួកគេបន្ទាប់ពីលូណាបានបាត់បង់ជីវិតទៅកាលពីប៉ុន្មានខែមុន
YOU ARE READING
| 𝘔𝘺 𝘋𝘦𝘢𝘳𝘦𝘴𝘵 𝘓𝘶𝘯𝘢 | [COMPLETE ✔️]
Разноеវាសនាបានកំណត់មកហើយថាអូនជាលូណារបស់បង...កុំចង់បដិសេធឬគេចវេសអោយសោះ