អាកាសធាតុថ្ងៃនេះត្រជាក់ ថែមទាំងមេឃស្រទុំល្អណាស់បើទោះបីជាពេលនេះឈានចូលដល់វេលាថ្ងៃត្រង់ក៏ដោយ។ ប៉ុន្តែឈប់សិន... ថ្ងៃត្រង់ទៅហើយគ្រប់គ្នាប្រាកដជាបានចេញទៅបំពេញភារកិច្ចការងាររៀងខ្លួនតាំងតែពីប៉ុន្មានម៉ោងមុនបាត់ទៅហើ់យ ចុះហេតុអីក៏អ្នកទាំងពីរនាក់នេះបែរជានៅគេងអោបគ្នាលើគ្រែនៅឡើយចឹង?
ថេយ៉ុងជ្រួញចិញ្ចើមចូលគ្នាហាក់មិនទាន់អស់ងងុយ ពេលដែលមានអារម្មណ៏ថានរណាម្នាក់លូកដៃមកស្ទាបក្បាលនិងថ្ពាល់របស់ខ្លួន ត្របកភ្នែកនាយតូចចាប់បើកឡើងបង្ហាញអោយឃើញអ្នកដែលធ្វើបាបគេមិនអោយគេងពេញមួយយប់ ហើយទើបតែអោយគេសម្រាកពេលជិតទាបភ្លឺកំពុងតែមើលមកគេក្នុងក្រសែរភ្នែកដឹងខុសមកយ៉ាងច្រើន
"ជុង.... ជុងហ្គុក"
"អូនភ្ញាក់ហើយមែនដែរទេ?អូនមិនស្រួលត្រង់ណាឬក៏អត់?យប់មិញបងពិបាកគ្រប់គ្រងអារម្មណ៏ខ្លួនឯងធ្វើអោយលំបាកអូនហើយ.... អូនខឹងបងឬក៏អត់ កុំខឹងបងអីណា"ជុងហ្គុកនិយាយមកគ្មានទាក់សូម្បីមួយពាក្យមិនដឹងជាគេងទន្ទេញតាំងពីពេលណានោះឡើយ
ថេយ៉ុងញញឹមស្រាលពេលឃើញទឹកមុខភ័យស្លេកមុខរបស់អ្នកដែលនៅចំពោះមុខ នេះជាមនុស្សតែម្នាក់កាលពីយប់ឬក៏អត់ អីក៏ខុសគ្នាខ្លាំងដល់ថ្នាក់នេះ
"មិន...មិនអីនោះទេ ខ្ងុំចចេសឡើងមករកលោកដោយខ្លួនឯង... កុំបន្ទោសខ្លួនឯងអី"ថេយ៉ុងខាំបបូរមាត់ពេលដែលព្យាយាមងើបអង្គុយ ព្រោះតែចុករោយផ្នែកខាងក្រោមខ្លាំងគួរសម មួយកំណាត់ត្រឹមកចុះក្រោមមិនថាស្មារ កញ្ចឹងក ទ្រូង សូម្បីតែភ្លៅក៏មានស្នាមខាំស្នាមជាំដូចគ្នា មុខគេក៏ស្លេកបាក់កម្លាំងល្ហិតល្ហៃមិនខុសពីមនុស្សដេកឈឺរាប់ខែឡើយ
"បើងើបមិនរួចអូនគេងវិញទៅ... ចាំបងនាំអូនទៅងូតទឹក ចំណែករឿងច្បាប់ហូសុកហ្យុងគាត់ចាត់ចែងអោយអូនហើយ"ឃើញថេយ៉ុងមើលទៅដូចជានៅទ្រោមនៅឡើយ អ្នកកម្លោះយកកន្សែងមករុំល្វែងខាងក្រោមរបស់នាយទើបដើរមកលើកបីថេយ៉ុងឡើងសម្តៅចូលបន្ទប់ទឹកដើម្បីងូតទឹកអោយនាយតូចហើយគេក៏ត្រូវសម្អាតខ្លួនដូចគ្នា។ពេលដែលរួចរាល់ទើបនាយដើរសម្តៅមកកាន់ទូរសម្លៀកបំពាក់ដើម្បីយកអាវយឺតនឹងខោមកសលៀកពាក់អោយត្រឹមត្រូវ សឹមកាន់អាវ hoodieពណ៏សរបស់នាយមកពាក់អោយថេយ៉ុងដែលវាធំហើយវែងល្មមដល់គល់ភ្លៅរបស់កម្លោះតូចដែរ
YOU ARE READING
| 𝘔𝘺 𝘋𝘦𝘢𝘳𝘦𝘴𝘵 𝘓𝘶𝘯𝘢 | [COMPLETE ✔️]
Diversosវាសនាបានកំណត់មកហើយថាអូនជាលូណារបស់បង...កុំចង់បដិសេធឬគេចវេសអោយសោះ