នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់សិស្សដើម្បីហាត់កីឡាមានសភាពស្ងាត់ជ្រងុំព្រោះថាស្មាននេះជាម៉ោងដែលសិស្សកំពុងនៅក្នុងថ្នាក់ ចំណែកឯសិស្សដែលត្រូវមកហាត់ដូចជាបាល់បោះឬកីឡាផ្សេងទៀតក៏កំពុងតែនៅតារាងជាមួយគ្រូបង្វឹករាងខ្លួន។ប៉ុន្តែថាមិនមែនស្ងាត់ទេណា ព្រោះយើងហាក់ដូចជាបានលឺសម្លេងជីបជុបចេញពីចំណុចទូរផ្លាស់សម្លៀកបំពាក់ទាំងដែលពេលនេះនៅក្នុងនេះក៏មិនមាននរណាម្នាក់ឡើយឬមួយក៏មាន?
រាងកាយមួយគូដែលស្អិតរមួតចូលគ្នាស្ទើរតែក្លាយជាខ្លួនតែមួយ សម្លេងថើបបឺតបន្លឺឡើងជាច្រើនលើកច្រើនសារខណ:ពេលដែលបបូរមាត់អ្នកទាំងពីរក៏កំពុងតែពពាក់ពពូនគ្នាឥតឈប់ ដៃតូចស្រលូនរបស់ថេយ៉ុងក៏ត្រូវបានលើកយកមកបំពាក់ជុំវិញករបស់ជុងហ្គុកដែលកំពុងតែប្រើដៃម្ខាងទ្រចង្ការខ្លួនអោយងើយឡើងងាយស្រួលអោយនាយបានដួសដងយករសជាតិនៃបបូរមាត់របស់ខ្លួន ខណ:ដែលដៃម្ខាងទៀតក៏បបោសអង្អែលច្របាច់លុញចង្កេះអង្ក្រងនោះទៅមកឥតឈប់ ដោយមិនបានខ្វល់នោះឡើយថានឹងគ្រប់គ្នាអាចចាប់សង្កេតបានថាអ្នកទាំងពីរបាត់ទៅណាព្រោះថាពេលនេះពួកគេហាក់លង់ចូលទៅក្នុងពិភពមួយដែលមានតែគេពីរនាក់បាត់ទៅហើយ។
ថេយ៉ុងយកដៃទប់ទ្រូងរបស់ជុងហ្គុក ព្រមទាំងផ្តាច់បបូរមាត់ចេញពីការថើបដល់អន្លង់អន្លោចមួយនេះកម្លោះតូចដកដង្ហើមស៊ឺតសតសម្លឹងមើលខ្សែរទឹកមាត់ដែលភ្ជាប់បបូរមាត់ពួកគេទាំងសងខាងមុននឹងផ្តាច់ទៅវិញនៅពេលដែលជុងហ្គុកថយខ្លួនអោយមានគម្លាតពីកម្លោះតូចអោយគេដកដង្ហើមអោយស្រួលចិត្តបន្តិច
"អូនយ៉ាងម៉េចហើយ? "ជុងហ្គុកសួរដោយការបារម្ភតែក៏បង្កប់ដោយការញ៉ោះដល់អ្នកនៅចំពោះមុខ ខណ:ពេលដែលក្រសែរភ្នែកពណ៏ខ្មៅដូចគ្រាប់ត្បូងពណ៏ខ្មៅរបស់នាយសម្លឹងមើលទៅភាពស្រស់ស្អាតដែលកំពុងចាក់បង្ហាញនៅចំពោះមុខ ថ្ពាល់ប៉ោងៗចាប់ក្រហមព្រោះតែភាពអៀនប្រៀន តាមដោយបបូរមាត់ហើមស្ពេសរបស់កម្លោះតូចដែលកើតឡើងដោយសារការប៉ះទង្គិចបបូរមាត់គ្នាមុននេះឃើញហើយគេចង់តែអោនទៅគ្រញិចអោយអស់ខ្យល់ម្តងទៀតទេ
YOU ARE READING
| 𝘔𝘺 𝘋𝘦𝘢𝘳𝘦𝘴𝘵 𝘓𝘶𝘯𝘢 | [COMPLETE ✔️]
Aléatoireវាសនាបានកំណត់មកហើយថាអូនជាលូណារបស់បង...កុំចង់បដិសេធឬគេចវេសអោយសោះ