បងគិតយ៉ាងម៉េចចំពោះរឿងនេះជុងហ្គុក? "ថេយ៉ុងដាក់ខ្លួនអង្គុយលើបង់ក្បែរតារាងបាល់បោះចោទសួរមកកាន់mateរបស់ខ្លួនស្របពេលដែរគេក៏យកកូនកន្សែងមកជូតញើសអោយនាយ ព្រមទាំងសួរនាំគេពីសំណើរដែរស៊ុងចាងនិយាយសុំពួកគេកាលពីប៉ុន្មានថ្ងៃមុននៅមន្ទីរពេទ្យ គឺសុំទៅស្នាក់នៅម៉ាហ៊ីណាមួយរយ:សិនទម្រាំតែគេទទួលបានកន្លែងស្នាក់នៅថ្មី
"ជំរុំគេត្រូវបានបំផ្លាញខ្ទេចខ្ទីហើយពេលនេះ ក៏ត្រូវពួកនោះតាមទាន់កន្លែងស្នាក់នៅរបស់គេទៀត"ថេយ៉ុងបន្តនិយាយពេលដែរឃើញអ្នកខាងនោះស្ងាត់មិននិយាយអ្វីសោះ
"បងដឹងថាគេត្រូវការជំនួយ ប៉ុន្តែបងក៏មិនទុកចិត្តនឹងអោយគេទៅជំរុំយើងដូចគ្នាយើងមិនទាន់ស្គាល់គេច្បាស់ឡើយថេយ៏"
"តែបើយើងមិនជួយគេច្បាស់ជាពិបាក ម្យ៉ាងគេជាមិត្ត"
"ចេះចុះចាំបងអោយយ៉ុនហ្គីហ្យុង ជួយរកកន្លែងស្នាក់អោយគេល្អដែរទេ?ទម្រាំតែគេចេញពីមន្ទីរពេទ្យក៏មានកន្លែងស្នាក់នៅតែម្តង"មិនមែនគេចិត្តកំណាញ់មិនចង់អោយស៊ុងចាងទៅនៅកន្លែងគេឡើយ ប៉ុន្តែគេពិតជាមិនទុកចិត្តនឹងអោយគេទៅពិតមែន
"ហ្ហឹមម បែបនេះក៏បានចាំល្ងាចនេះពេលយើងទៅសួរសុខទុក្ខគេសឹមប្រាប់គេចុះ"
-----
មន្ទីរពេទ្យ
"កន្លែងស្នាក់នៅមិនឆ្ងាយពីជំរុំរបស់ពួកយើងទេ ឯងអាចទៅលេងថេយ៉ុងនៅទីនោះបានគ្រប់ពេលអោយតែឯងចង់"
"បន្តិចទៀតហូសុកហ្យុងនិងយកឥវ៉ាន់និងសម្លៀកបំពាក់ខ្លះមកអោយឯងហើយកុំបារម្ភអី"ស៊ុងចាងងក់ក្បាលតិចៗហាក់ទទួលដឹងពីដំណឹងដែរជុងហ្គុកនិងថេយ៉ុងមកប្រាប់គេពេលនេះ ទើបរហ័សអោនគំនាប់ជុងហ្គុកជាការអរគុណ
"ត្រឹមតែជួយរកកន្លែងថ្មីអោយស្នាក់នៅនេះក៏រំខានអ្នកទាំងពីរណាស់ទៅហើយខ្ញុំអរគុណពិតមែន"
"អរគុណអ្វីទៅស៊ុងចាង ឯងជាមិត្តរបស់ពួកយើង យើងច្បាស់ជាជួយហើយ"ថេយ៉ុងដាក់ដៃមកចាប់កាន់ដៃគេព្រមទាំងញញឹមបំណងមិនអោយគេគិតច្រើន ស្របពេលដែរទ្វារមន្ទីរពេទ្យចាប់ផ្តើមរបើកបង្ហាញពីក្មេងតូចច្រឡឹងរូបរាងស្អាតមិនធម្មតា នឹងកំពុងរត់មកស៊ុងចាងទាំអងទឹកភ្នែកដក់ពេញប្រឡង់ភ្នែក
YOU ARE READING
| 𝘔𝘺 𝘋𝘦𝘢𝘳𝘦𝘴𝘵 𝘓𝘶𝘯𝘢 | [COMPLETE ✔️]
De Todoវាសនាបានកំណត់មកហើយថាអូនជាលូណារបស់បង...កុំចង់បដិសេធឬគេចវេសអោយសោះ