ថេយ៉ុងបន្តលាងរបួសអោយចចកដែលដេកស្ងៀមសង្ងំអោយគេលាបថ្នាំនិងរុំរបួសអោយយ៉ាងស្ងៀមស្ងាត់ មុននេះទម្រាំតែលួងគេអោយស្ងប់ចិត្តព្រមស្ងៀមអោយគេអង្គុយលាបថ្នាំអោយនេះមិនមែនស្រួលឡើយរើចុះរើឡើងតែពេញនឹងចាប់មិនចង់ឈ្នះទៅហើយ
"រួចរាល់ហើយណា លោកសម្រាកទៅ"ថេយ៉ុងញញឹមស្រាលៗដាក់ចចកដែលចោលភ្នែកសម្លឹងមើលមកកាន់គេមិនដាក់ភ្នែកសោះរៀបនឹងងើបខ្លួនចេញទៅខាងក្រៅដើម្បីលាងរបួសដៃរបស់គេ ថេយ៉ុងក៏ត្រូវឈប់ង៉ក់ពេលដឺងដល់ជាយអាវរបស់គេត្រូវបានអ្វីខាំទាញមិនអោយគេទៅ
"លោកចង់បានអីទៀត? "ចចកខ្មៅក៏បានតែគ្រហឹមឡើងមកទាញជាយអាវថេយ៉ុងអោយអង្គុយលើពូកវិញមុននឹងដាក់ក្បាលកើយលើភ្លៅរបស់នាយតូចធ្វើមិនដឹង
"នេះលោកប្រុងមិនអោយខ្ងុំទៅលាងរបួសទេហ្ហេស? ងើបសិនទៅ"ថេយ៉ុងគ្រវីក្បាលហួសចិត្តនឹងចចកដែលកើយលើភ្លៅគេធ្វើមិនដឹង ហើយពេលដែលគេនិយាយដល់រឿងរបួស ចចកដែលសង្ងំកើយភ្លៅគេយ៉ាងសប្បាយដៃក៏ងើបឡើងមកវិញលោមុខទៅលិតលើមុខរបួសលើដៃរបស់កម្លោះតូចហាក់ចង់ព្យាបាលវាអោយបានជាដែរ ចំណែកថេយ៉ុងណាអស់កម្លាំងផង ណាត្រូវរបួសហូរឈាមមកច្រើនគួរសមផងទើបអង្គុយលើពូកនេះបន្តមិនបានប៉ុន្មាននាទីក្រោយ ក៏គេងលក់ផ្អែកក្បាលទៅនឹងក្បាលគ្រែបាត់មាត់ឈឹង ឯចចកដែលនៅកើយភ្លៅគេនោះពេលដែលឃើញថាថេយ៉ុងគេងលក់ហើយទើបងើបឡើងពីភ្លៅកម្លោះតូចសម្លឹងមើលទៅរបួសលើដៃថេយ៉ុងដែលគេលិតសម្អាតឈាមចេញមុននេះ។ ចចកខ្មៅស្ទុះហក់ចុះពីលើគ្រែរត់សម្តៅចូលទៅក្នុងបន្ទប់ទឹកបាត់ មួយសន្ទុះក្រោយទើបជុងហ្គុកបើកទ្វារចេញមកក្រោមរូវបរាងជាមនុស្សដូចដើមវិញ ហើយគេក៏បានស្លៀកពាក់ឈុតគេងយប់ពេលដែលចេញមកវិញដូចគ្នា
អ្នកកម្លោះសន្សឹមដើរចូលមកជិតអ្នកដែលគេងលក់លើគ្រែរបស់នាយ មុននឹងដាក់ខ្លួនអង្គុយជិតថេយ៉ុងឈោងដៃយកប្រអប់ថ្នាំដែលថេយ៉ុងទុកលើតុមុននេះយកមកលាបរបួសអោយថេយ៉ុង ជុងហ្គុកបន្តលាបនឹងរុំរបួសលើដៃថេយ៉ុងយ៉ាងស្ងៀមស្ងាត់ពេលរួចរាល់គេក៏យកប្រអប់ថ្នាំទៅទុកទើបដើរត្រលប់មកកាន់គ្រែវិញ ដើម្បីអោយថេយ៉ុងគេងអោយបានស្រួល
YOU ARE READING
| 𝘔𝘺 𝘋𝘦𝘢𝘳𝘦𝘴𝘵 𝘓𝘶𝘯𝘢 | [COMPLETE ✔️]
Разноеវាសនាបានកំណត់មកហើយថាអូនជាលូណារបស់បង...កុំចង់បដិសេធឬគេចវេសអោយសោះ