ភាគ៣៨: មើលទៅមានរឿងនិយាយគ្នាហើយ

2.7K 192 1
                                    

"មុខអញ្ចឹងសោះ ហើយចង់មកដណ្តើមប្រពន្ធខ្ញុំចឹងឬ? "

"លោកឯង!!!" ស្កាលែតខឹងស្ទើរច្រាលឈាមពេលលឺសម្តីឌឺដងផ្ជាញ់ផ្ចាលចេញពីមាត់របស់ជុងហ្គុក តែក៏ធ្វើអ្វីនាយមិនបានទើបបានត្រឹមតែដើរចេញមករកថេយ៉ុងដែលអង្គុយនៅលើទោងវិញ

"បងថេយ៏.... "

"ស្កាលែត... មុននេះនិយាយអ្វីជាមួយជុងហ្គុកទើបមុខក្រញូវបែបនេះ"កម្លោះតូចចាប់ភ្លឹកពីទឹកមុខក្រញូវរបស់នាងក្រមុំទើបចោទសួរឡើងមក ក្រែងជុងហ្គុកនិយាយអ្វីដែលធ្វើអោយប៉ះពាល់ដល់អារម្មណ៏នាង

"មិនមានអីទេ ក៏គ្រាន់តែនិយាយរាក់ទាក់តាមភាសាមនុស្សជួបគ្នាលើកដំបូងត្រូវដែរទេលោកជុងហ្គុក? "ស្កាលែតខាំធ្មេញនិយាយដាក់ជុងហ្គុកដែលឈរញញឹមចុងមាត់ដាក់នាងដូចគ្នា

"ត្រូវហើយ អូនមើលបងក្នុងផ្លូវល្អខ្លះក៏បានណាថេយ៏"

"ខ្ញុំមិនបាននិយាយអ្វីនោះឡើយ"ថេយ៉ុងញាក់ស្មារបន្តិចហាក់ចង់បង្ហាញថាខ្លួនមិនទាន់បានចោទគេបែបនោះឡើយគ្រប់យ៉ាង គេគិតវាដោយខ្លួនឯង

"អូនសួរនាងបែបនោះបើមិនបានមើលបងក្នុងផ្លូវបែបនោះតើវាយ៉ាងម៉េចវិញទៅ? "ជុងហ្គុកចូលមកច្បូតចុងច្រមុះស្រួចរបស់គេតិចៗមិនខ្លាំងឡើយ ដោយភាពគ្រឺតខ្នាញ់ ខុសពីអ្នកដែលត្រូវគេច្បូតចុងច្រមុះក៏ធ្វើមុខជូរព្រមទាំងសម្លក់មុខនាយមិនដាក់ភ្នែក

"ធ្វើអីរបស់លោក ឈឺណា... "

"ច្បូតបន្តិចសោះឈឺដែរ? "

"ក៏វាឈឺពិតមែន មើលចុះក្រហមបាត់ហើយទេដឹង"

"មិនក្រហមទេបងមិនបានច្បូតខ្លាំងឡើយ ឃើញទេមិនបានក្រហមផងនឹងហ្ហា"ស្របជាមួយសម្តីគេក៏បន្ទន់ជង្គង់ចុះផ្ញើយចង្ការថេយ៉ុងអោយងើយឡើយរួចទើបយកដៃទៅប៉ះចុងច្រមុះថេយ៉ុងស្រាលៗបញ្ជាក់ប្រាប់ម្ចាស់សាមីខ្លួនគេថាខ្លួនមិនបានច្បូតដល់ក្រហមអ្វីខ្លាំងណាស់ណាឡើយ

"ខ្ញុំភ្លេចទៅថាមាននំនៅឯផ្ទះបាយលោកអាចយកអោយបន្តិចបានទេជុងហ្គុក? ខ្ញុំចង់យកវាអោយបងថេយ៏បានភ្លក់"ឃើញពួគគេផ្អែមល្ហែមហាក់មិនចាប់អារម្មណ៏នឹងនាងទើបស្កាលែតរហ័សជ្រៀតពួកគេចេញពីគ្នាមិនអោយប៉ះគ្នាបានបន្តទៀត ព្រមទាំងនិយាយពឹងអោយជុងហ្គុកជួយទៅយកនំអោយនាង

| 𝘔𝘺 𝘋𝘦𝘢𝘳𝘦𝘴𝘵 𝘓𝘶𝘯𝘢 | [COMPLETE ✔️]Where stories live. Discover now