ភាគ៣៩: កុំខឹងអីណា

2.8K 222 3
                                    

"សរុបរឿងវាយ៉ាងម៉េច?បកស្រាយអោយអស់មក"លោកអានចោទសួរទាំងទឹកមុខមាំមិនផ្លាស់ប្តូរសម្លឹងមើលកូនស្រី ហើយនឹងថេយ៉ុង ទើបងាកទៅសម្លឹងមើលមុខជុងហ្គុកដែលអង្គុយមើលមកគាត់ដូចគ្នា

ស្កាលែតដកដង្ហើមធំបណ្តេញអារម្មណ៏ភ័យខ្លាចចេញទើបសន្សឹមងើបមុខមកតទល់នឹងឪពុក យ៉ាងណាៗថ្ងៃនេះក៏នាងត្រូវតែប្រាប់គាត់អោយបានដែរ

"ខ្ញុំសម្រេចចិត្តហើយថានឹងផ្តាច់ពាក្យ" សម្តីរបស់នាងសាងជាភាពភ្ញាក់ផ្អើលដល់គ្រប់គ្នាជាខ្លាំងលើកលែងតែថេយ៉ុងម្នាក់ក៏ព្រោះតែគេដឹងរឿងរបស់នាងរួចទៅហើយ

"កូនថាម៉េច?? "លោកអាន ស៊ុន សួរបញ្ជាក់កូនស្រីហាក់មិនចង់ជឿនឹងត្រចៀកខ្លួនឯង

"ត្រូវហើយប៉ា ខ្ញុំមិនបានស្រលាញ់បងថេយ៏ទេដូច្នេះហើយទោះរៀបការក៏មិនមានក្តីសុខនឹងគ្នាដដែល បញ្ចប់ពីឥឡូវក៏ល្អដែរប៉ា"

"ក្មួយស្រីអ៊ំថា... "

"ប៉ាខ្ញុំក៏សុំផ្តាច់ពាក្យដូចគ្នា ព្រោះខ្ញុំក៏មិនបានស្រលាញ់ស្កាលែតដូចគ្នា"ថេយ៉ុងហាក់ដឹងថាឪពុកកំពុងតែព្យាយាមនិយាយសម្រួលមិនអោយគេផ្តាច់ពាក្យទើបរហ័សនិយាយឡើងបង្អាក់បំណងរបស់គាត់ទៅវិញ

"ថេយ៉ុង!! "លោកដូហ្យុនខាំធ្មេញសម្លឹងមើលកូនប្រុស មុននឹងប្រញាប់ងាកមកមើលមិត្តរបស់គាត់ដែលអង្គុយដកដង្ហើមធំមិនខុសពីគាត់ដូចគ្នា

"ហេតុអីក៏ស្រាប់តែប្តូរចិត្តភ្លាម?ចុះពេលប៉ាសួរចិត្តកូនដំបូងហេតុអ្វីមិនប្រកែក? "លោកអាន បែរមកសួរកូនស្រីដោយភាពងឿងឆ្ងល់កំពុងហូរចូលចិត្តគំនិតគាត់ព្រោះមុននឹងព្រមព្រៀងជាមួយប៉ារបស់ថេយ៉ុងគាត់ក៏សួរចិត្តនាងដូចគ្នា

"ព្រលោកប៉ាមិនបញ្ជាក់ថាខ្ញុំនឹងត្រូវរៀបការនឹងអ្នកណា ខ្ញុំក៏នឹកថាប៉ានឹងអោយភ្ជាប់ពាក្យខ្ញុំជាមួយ... "មកដល់ត្រឹមនេះនាងក៏អាក់និយាយមិនចេញបានត្រឹមងាកមកមើលមុខថេយ៉ុងក្នុងន័យសុំជំនួយ កម្លោះតូចហាក់យល់ការទើបងាកមុខមកនិយាយចរចារនឹងមនុស្សចាស់ទាំងពីរវិញ

"ស្កាលែតស្រាលាញ់បងប្រុសរបស់ខ្ញុំគឺជីន ហ្យុងចំណែកខ្ញុំក៏មានមនុស្សដែរខ្ញុំស្រលាញ់ដូចគ្នា នេះជាមូលហេតុដែលពួកយើងទាំងពីរសម្រេចចិត្តផ្តាច់ពាក្យសង្ឃឹមថាលោកអ៊ំហើយនិងលោកប៉ាយល់ផងទៅចុះ"លោកអាន និងលោកគីមងាកមើលមុខគ្នាទើបសន្សឹមងាកមើលកូនៗដែលអង្គុយនៅខាងមុខ ស្កាលែតហាក់មានទឹកមុខសោកសៅមើលក៏ដឹងថានាងមិនបានពេញចិត្តនឹងការផ្សំផ្គុំ មួយនេះចំណែកឯថេយ៉ុងទឹកមុខមិនខុសពីស្កាលែតតែត្រូវជុងហ្គុកអង្គុយកាន់ដៃគេជាប់បំណងមិនចង់អោយគេមានសម្ពាធទៅលើអ្វីដែលពួកគាត់ដែលជាឪពុកកំពុងតែដាក់។តើនេះហ្ហេស?ជាអ្វីដែលពួកគាត់ត្រូវការ?តើនេះមែនទេអ្វីដែលគាត់គិតថាក្តីសុខដែលកូនៗគាត់ត្រូវការ?

| 𝘔𝘺 𝘋𝘦𝘢𝘳𝘦𝘴𝘵 𝘓𝘶𝘯𝘢 | [COMPLETE ✔️]Where stories live. Discover now