ភាគ៤១: សុំទោសដែរលាក់បាំង

2.6K 208 1
                                    

"វាមិនដែលចៃដន្យដល់ម្លឹងពេកទេ"ហូសុកបន្លឺឡើងទាំងមិនគួរអោយជឿព្រមទាំងសម្លឹងមើលទៅកាន់ជុងហ្គុក និងយ៉ុនហ្គីដែរកំពុងឈរបោះបាល់នៅមិនឆ្ងាយពីទីនេះប៉ុន្មានឡើយ

"យ៉ាងណាក៏គេនិយាយទៅហើយថាគេឈ្លក់ម្ទេស យើងក៏មិនអាចទៅចោទអ្វីគេបានទៀតដែរ"យ៉ុនហ្គីបោះបាល់ទៅម្ខាងដើរតម្រង់មករកហូសុក ទុកអោយជុងហ្គុកនៅឈរត្រេះបោះបាល់តែម្នាក់ឯង

"វាមិនសមហេតុផលនឹងណាហ្យុង បើសិនជាអាម្នាក់នោះវាជាមនុស្សមែនហេតុអ្វីក៏ពួកយើងហិតក្លិនដឹងពីwerewolfនៅជាប់ខ្លួនគេ? "

"នោះហើយជាអ្វីដែរយើងឆ្ងល់ ឬមួយក៏មុននេះវាមិនបានឈ្លក់ម្ទេស? "

"អាម្នាក់នោះជាwerewolf "ជុងហ្គុកដែរឈរបោះបាល់សុខៗស្រាប់តែបន្លឺឡើងទាញចំណាប់អារម្មណ៏អោយអ្នកកម្លោះទាំងពីរដែរឈរប្រកែកគ្នាផូងផាំង មុននេះអោយបែរទៅមើលក្រោមទឹកមុខដែរចង់សួរជុងហ្គុកថានាយទៅដឹងមកពីណាមកអីក៏ច្បាស់ម្ល៉េស

"ពេលដែរគេក្អកហ្យុងមិនឃើញទេហ្ហេសថាមុខគេឡើងក្រហមព្រមទាំងមានកន្ទួលលើដៃថែមទៀត ឈ្លក់ម្ទេសឯណាប្រតិកម្មដល់ថ្នាក់នេះទៅ? "លឺសម្តីគេ អ្នកដែរឈរស្តាប់នាំគ្នាបាត់មាត់ឈឹងក៏ព្រោះតែខ្លួនក៏មិនបានសង្កេតអោយបានដឹតដល់ដូចគ្នា ជួនអីជាពេលនោះណាមជូនដែរទើបនឹងចេញពីអគារក៏រហ័សដើរមកកាន់តារាងបាល់បោះតែម្តង


"យើងលឺសិស្សប្អូនដែរនៅថ្នាក់របស់ស៊ុងចាងនិយាយថាអាម្នាក់នោះសុំគ្រូទៅសម្រាកនៅបន្ទប់ពេទ្យព្រោះសង្ស័យថាមានពុលចំណីអាហារ"លឺបែបនេះជុងហ្គុកងាកមកលើកចិញ្ចើមសម្លឹងមើលយ៉ុនហ្គីនិងហូសុកដែរឈរធ្មឹង បង្ហាញថាអ្វីដែរគេនិយាយសុទ្ធតែជាការពិត

"ឥលូវបើសិនជាយើងដឹងថាវាមិនមែនមនុស្សហើយត្រូវចាត់ការបែបណា? "យ៉ុនហ្គីចោទសួរឡើងសម្លឹងមើលអ្នកកម្លោះបីនាក់ផ្សេងទៀតដែរឈេរនៅក្បែរខ្លួនក៏ព្រោះតែពេលនេះពួកគេមិនបានដឹងនោះឡើយថាស៊ុងចាងគេជាwerewolfមកពីជំរុំណានោះ ល្អឬមួយអាក្រក់ក៏មិនដឹងដូច្នេះមានតែត្រូវបង្ការជាមុនហើយ

| 𝘔𝘺 𝘋𝘦𝘢𝘳𝘦𝘴𝘵 𝘓𝘶𝘯𝘢 | [COMPLETE ✔️]Where stories live. Discover now