ភាគ៥៣ :អ្នកណាអោយឯងប៉ះរបស់នេះ?

3.2K 225 3
                                    

"លោកអត់អីឯណាហ្ហី?ឬមួយនឹកប្អូនខ្ញុំដល់មមើរ? "សម្តីរបស់វ៉ាន់ថេយ៏បន្លឺឡើងរងំក្នុងត្រចៀករបស់ជុងហ្គុកមិនបាត់ចេញទៅណា អ្នកកម្លោះទម្លាក់ខ្លួនលើពូកយកដៃញីសក់ក្បាលដោយភាពតប់ប្រមល់ មុននេះគេឃើញច្បាស់ណាស់រង្វង់មុខតូច រាងកាយហើយនិងក្លិន ប្រាកដឡើងនៅចំពោះមុខនាយច្បាស់ៗមុននឹងបាត់ទៅមុនពេលដែរគេចុះមកដល់ទាន់

"វាមិនអាចជារឿងស្រម៉ៃទេ" ជុងហ្គុកនិយាយខ្សឹបៗស្តាប់ស្ទើរមិនលឺហាក់មិនជឿថាវាជារឿងស្រមើស្រម៉ៃព្រោះវាមិនអាចនោះឡើយដែរគេមមើរឃើញថេយ៉ុងនោះ

គេនឹងរកការពិតអោយទាល់តែឃើញនៅថ្ងៃណាមួយ

------

"ប៊ិះទៅហើយឃើញទេ? "ក្រោយពីបិទទ្វារស្រួលបួល វ៉ាន់ថេយ៏រហ័សងាកមកស្តីអោយប្អូនប្រុសដែលអង្គុយក្បែរជីមីននិងហូសុក

"ខ្ញុំគ្រាន់តែចង់ដឹងថាគេយ៉ាងម៉េចហើយ"កម្លោះតូចឈ្ងោកមុខលេងម្រាមដៃខ្លួនឯង គេខានឃើញមុខជុងហ្គុកអស់ជាច្រើនខែទើបបារម្ភចង់ជួបចង់ដឹងថាគេយ៉ាងម៉េចទៅហើយប៉ុណ្ណោះមិនស្មានថាគេបែរជាត្រូវនាយចាប់បានឡើយ មុននេះបើមិនបានហូសុកដែរអូសគេចេញទៅឆ្ញាយហើយជីមីននិងវ៉ាន់ថេយ៏ មិនចូលទៅទេនោះគ្រប់យ៉ាងនឹងបែកខ្ចាយមិនខានឡើយ

"បើចង់ដឹងណាស់ហេតុអីមិនចេញទៅប្រាប់គេតែម្តងទៅថាឯងមិនអី ក៏ដឹងថាគេគ្រាំចិត្តប៉ុណ្ណាចំពោះការចាកចេញរបស់ឯងនោះ"វ៉ាន់ថេយ៏អោបដៃសម្លឹងមើលប្អូនប្រុសភ្លោះដែរគិតតែពីអោនមុខចុះមិនហ៊ានងើបមកមើលគេ

"ខ្ញុំគ្រាន់តែចង់អោយពេលដែរគេឃើញខ្ញុំ គឺជាពេលដែរខ្ញុំជាសះស្បើយជាងនេះប៉ុណ្ណោះ"

"តែយ៉ាងហោច ក៏មិនគួរលាក់ដែរថេយ៉ុងនេះពួកយើងនិងគ្រប់គ្នាមិនដឹងជាលាក់ជុងហ្គុកបានយូរប៉ុណ្ណាទៀតទេ ព្រោះគេចាប់ផ្តើមសង្ស័យហើយ"ជីមីន សម្លឹងមើលអ្នកដែលនៅមានបង់របួសនៅផ្នែកខាងក្រោយកនិងខ្នងនៅឡើយ

ថេយ៉ុងមិនបានស្លាប់ឡើយ នៅយប់នោះពេលដែរគ្រប់គ្នាគិតថាគេស្លាប់ហើយបញ្ជូនគេទៅបន្ទប់ដាក់សពមួយក្នុងជំរុំរង់ចាំការរៀបចំពិធីបុណ្យសព យប់នោះគ្រួសាររបស់គេពេលដែរបានដឹងដំណឹងក៏រហ័សមកទីនេះដូចគ្នា ហើយអំឡុងពេលដែរគ្រប់គ្នាកំពុងតែអង្គុយពិបាកចិត្តនៅខាងក្រៅ លោកដូហ្យុនប៉ារបស់ថេយ៉ុងជាអ្នកដែរបើកទ្វារបន្ទប់ចូលទៅមើលកូនប្រុសជាលើកចុងក្រោយ អាចថាវាជាសំណាងដែរគាត់មើលឃើញកូនម្រាមដៃរបស់ថេយ៉ុងកម្រើក គាត់ត្រេកអរណាស់ដែរកូនប្រុសនៅមានដង្ហើម ប៉ុន្តែសភាពរបស់គេរក៏ធ្ងន់ធ្ងរស្ទើរមិនមានសង្ឃឹមទៅហើយ ទើបគាត់ចេញទៅនិយាយជាមួយប៉ារបស់ជុងហ្គុកនិងយ៉ុនហ្គីអោយធ្វើការបញ្ជូនថេយ៉ុងឡើងទៅព្យាបាលនៅឯប្រទេសស្វីសដោយមានវ៉ាន់ថេយ៏បងប្រុសភ្លោះថេយ៉ុងនៅទីនោះចាំទទួលគេយកទៅព្យាបាលនៅឯមន្ទីរពេទ្យល្បីឈ្មោះមួយកន្លែងគ្រប់គ្រងដោយគូដណ្តឹងរបស់គេអាយរីន។ នៅទីនោះថេយ៉ុងទទួលការព្យាបាលដោយគ្រូពេទ្យគេរងរបួសជ្រៅនៅចំណុចខ្នងដែរស្ទើរតែប៉ះដល់ឆ្អឹងខ្នង វាជាcaseមួយដែរមិនងាយស្រួលក្នុងការព្យាបាល ទោះបីជាសង្គ្រោះបានប៉ុន្តែថេយ៉ុងត្រូវស្ថិតនៅក្នុងសភាពសន្លប់មិនដឹងខ្លួនអស់រយ:ពេលជាច្រើនខែត្រូវពឹងផ្អែកលើបំពង់អុកស៊ីសែនជាជំនួយមករហូត ដោយមានវ៉ាន់ថេយ៏ជាអ្នកដែរខលរាយការណ៏ពីសុខភាពរបស់គេទៅកាន់គ្រួសារគីម និងទៅកាន់យ៉ុនហ្គីដើម្បីទៅជម្រាបលោកជុងសានជាប្រចាំ។ ហើយនៅពេលប៉ុន្មានថ្ងៃមុននេះថេយ៉ុងភ្ញាក់ពីដឹងខ្លួនមកវិញ គេទារចង់មកកូរ៉េវិញនៅពេលដឹងខ្លួនភ្លាម ម្យ៉ាងគ្រូពេទ្យក៏និយាយថាសុខភាពគេក៏ប្រសើរឡើង ទើបវ៉ាន់ថេយ៏សម្រេចចិត្តជូនគេមកវិញនៅពីរថ្ងៃបន្ទាប់ពីសម្រាកព្យាបាលបន្ថែមអោយប្រាកដចិត្តជាមុនសិន ការមកដល់ថេយ៉ុងក៏ហាមគ្រប់គ្នាមិនអោយនិយាយពីដំណឹងរបស់គេប្រាប់ទៅជុងហ្គុកក៏ព្រោះគេដឹងថានាយលំបាកច្រើនព្រោះការស្លាប់របស់គេ កម្លោះតូចមិនចង់អោយនាយត្រូវមកព្រួយបារម្ភពីគេបន្តទៀតឡើយ ចាំអោយរាងកាយគេត្រលប់មករឹងមាំវិញចាំប្រាប់នាយក៏បាន ឯរឿងដែលគ្រប់គ្នាចង់អោយជុងហ្គុករៀបការជាមួយវ៉ាន់ថេយ៏ក៏ជាការបញ្ឆោតដែរគ្រប់គ្នាធ្វើដើម្បីបង្វៀនដានជុងហ្គុកតែប៉ុណ្ណោះ

| 𝘔𝘺 𝘋𝘦𝘢𝘳𝘦𝘴𝘵 𝘓𝘶𝘯𝘢 | [COMPLETE ✔️]Where stories live. Discover now