ភាគ៤៩:សងគេមកអោយយើងវិញ!!

2.7K 223 6
                                    

នៅជំរុំពេលនេះកើតរឿងចលាចលពេលដែលសុខៗស្រាប់តែកូនចៅរបស់ក្រុមព្រះចន្ទងងឹតស្រាប់តែសម្រុកចូលមក ហាក់ដូចជាបានដឹងពីភូមិសាស្ត្រទីតាំងនិងស្ថានការនៅម៉ាហ៊ីណាយ៉ាងរួចស្រេច ចចកជាច្រើនក្បាលហក់វាយប្រហារមកលើទ័ពនិងកងល្បាត ព្រមទាំងប្រជាជននៃម៉ាហ៊ីណាទាំងមូល សម្រែកស្រែកអោយជួយព្រមទាំងសម្លេងគ្រហឹមនៃពួកសត្វចចក នារីព្រមទាំងកុមារក៏ត្រូវបានលូណាជម្លៀសអោយទៅកន្លែងដែរមានសុវត្ថិភាព

"ថេយ៉ុង នាំក្មេងមកខាងនេះមកកូន"អ្នកស្រីម៉េរ៉ាស្រែកចេញពីបន្ទប់ក្រោមដីដែលធ្វើជាសុវត្ថិភាពសម្រាប់អោយនារី កុមារនិងអូមេហ្គាចូលលាក់ខ្លួននៅទីនោះ ដោយមានលូណានៅចាំនាំផ្លូវ ចំណែកអាល់ហ្វារក៏ត្រូវចេញទៅតទល់ជាមួយគូសត្រូវដែរចូលមកវាយប្រហារ

"យីជុន នាំក្មេងៗទៅរកអ្នកម៉ាក់ទៅឆាប់ឡើង"ថេយ៉ុងស្រែកប្រាប់យីជុនអោយនាំក្មេងចាកចេញទៅ

"ចុះបងនោះថេយ៉ុង"

"ទៅមុនបងទៅ ហើយចូលលាក់ខ្លួនត្រង់នោះហើយមិនបាច់ចេញមកវិញទេ ឯងជាអូមេហ្គាងាយគ្រោះថ្នាក់ណាស់"

"ប៉ុន្តែ.... "

"ឆាប់ទៅ!!! "ថេយ៉ុងស៊ីញ៉ូអោយទ័ពល្បាតដែលចាំការពារខ្លួននាំយីជុននិងក្មេងៗចាកចេញទៅមុនចំណែកឯគេក៏រត់ទៅជួយអ្នកផ្សេងទៀតដែរសេសសល់អោយទៅតំបន់សុវត្ថិភាពសិន

"មួយៗណា ឆាប់ឡើង"ថេយ៉ុងគ្រាអូមេហ្គាស្រីម្នាក់ព្រមជាមួយកូនរបស់នាងរត់មករកអ្នកស្រីម៉េរ៉ាដើម្បីនាំពួកគេទៅ រួចរាល់ក៏ងាកមកមើលជុំវិញខ្លួនដើម្បីចង់ដឹងថានៅសល់នរណាទៀតឬក៏អត់

"ហ្ហឹក....ម៉ែ...ម៉ែនៅឯណា? "ក្មេងតូចអាល់ហ្វារកំពុងតែឈរយំកណ្តាលហ្វូងចចកដែលលោតប្រហារគ្នាក្រោមភាពភ័យខ្លាច

"ថេយ៏ ទៅណានឹងកូន!! "អ្នកស្រីម៉េរ៉ាស្រែកហៅអ្នកដែលរត់ចេញទៅពេលដែរគេមិនព្រមចូលមកកន្លែងសុវត្ថិភាពជាមួយគ្នា

"អ៊ំស្រីឆាប់ចូលទៅ ឆាប់ឡើង"យ៉ុនហ្គីចូលមកនាំគាត់ចូលមកខាងក្នុង

"ប៉ុន្តែថេយ៉ុង... "

"ចាំខ្ញុំទៅតាមលូណា អ៊ំស្រីកុំបារម្ភអី"យ៉ុនហ្គីទាញគន្លិះទ្វារមកចាក់ទើបរត់ទៅតាមថេយ៉ុង

| 𝘔𝘺 𝘋𝘦𝘢𝘳𝘦𝘴𝘵 𝘓𝘶𝘯𝘢 | [COMPLETE ✔️]Where stories live. Discover now