ភាគ៤៧:វាប្រាកដជាឆ្កួតស្លាប់

2.3K 177 0
                                    

"ជំរុំរបស់វាត្រូវបានយើងដុតបំផ្លាញគ្មានសល់ វាអាចជាហេតុផលម្យ៉ាងដែលវាត្រលប់មកទីនេះបាត់ទៅហើយ"ហូសុកបន្លឺឡើងស្របពេលដែលអ្នកផ្សេងទៀតក៏កំពុងតែចាំស្តាប់គេនិយាយ ក្នុងសាលប្រជុំពេលនេះមានសភាពតឹងតែងក៏ព្រោះតែទទួលបានដឹងនូវក្លិនរបស់ចចកមកក្រុមសត្រូវនៅក្បែរៗជំរុំរបស់គេ

"ខ្ញុំថាយល់ល្អគួរតែស្នើរអោយប្រជាជនផ្អាកចេញចូលឬដើរចេញខាងក្រៅផ្ទះផ្តេសផ្តាសនៅពេលយប់មួយរយ:សិន ខ្លាចថាមានករណីមនុស្សស្លាប់ដូចជាលើកមុនទៀត"យ៉ុនហ្គីស្នើរឡើងមកគ្រប់គ្នាក៏ងក់ក្បាលយល់ស្របតាមយោបល់ដែរគេនិយាយ យ៉ាងណាក៏ត្រូវតែបង្ការទុកមុនអោយហើយសិនដែរ

"ខ្ញុំនិងជេយ៏នាំកងល្បាតទៅត្រួតពិនិត្យមើលជុំវិញជំរុំទាំងមូលហើយ មិនបានប្រទះឃើញមានអ្វីនប្លែកទេ"ម៉ាកចូលមកខាងក្នុងសាលប្រជុំសឹមដើរទៅក្បែរជុងហ្គុកនិយាយរាយការណ៏ពីការងាររបស់ខ្លួន

"វាអាចដឹងខ្លួនហើយរត់គេចទៅមុន ឆ្លាតគ្រាន់បើ"លោកជុងសាន

"ពេលនេះគ្រប់គ្នាគួរតែប្រយ័ត្នអោយបានច្រើនជាងមុន ផ្សព្វផ្សាយអោយគ្រប់គ្នាអោយបានដឹងពីដំណឹងមួយនេះ ជេយ៏!!បន្ថែមកងល្បាតយាមចេញចូលអោយបានតឹងតែង យល់ដែរទេ? "

"បាទប្រមុខអាល់ហ្វារ"ជេយ៏អោនគោរពទើបប្រញាប់ចាកចេញជាមួយម៉ាកដើម្បីបំពេញការងារខ្លួន

"យើងនិងហូសុក នឹងទៅពិនិត្យមើលជុំវិញជំរុំម្តងទៀតក្រែងសល់តម្រុយពាក់ព័ន្ធនឹងការមកដល់របស់ពួកវា"យ៉ុនហ្គីអោនគោរពលោកជុងសានជាការលាបន្តិចទើបដើរចេញមកខាងក្រៅជាមួយហូសុកវិញដើម្បីស្វែងរកតម្រុយក៏ដូចជាំស្វែងរកពីកន្លែងលាក់ខ្លួនដែលសត្រូវវាព្យាយាមគេចមិនអោយពួកគេតាមចាប់បានដូចគ្នា

"ជុងហ្គុក ស្អែកនេះកូនត្រូវឡើងទៅប៊ូសាននិយាយចរចាជាមួយជំរុំក្រុមប្រឹក្សា កុំភ្លេចត្រៀមខ្លួនអោយបានល្អផង"លោកជុងសាននិយាយតឿនកូនប្រុសអោយបានដឹងក៏ព្រោះតែនៅថ្ងៃស្អែកគេក៏ត្រូវឡើងទៅប៊ូសានក្នុងឋាន:ជាអ្នកដឹកនាំជំរុំទាំងមូលក្នុងការឡើងទៅនិយាយចរចាជាមួយជំរុំដទៃទៀត

| 𝘔𝘺 𝘋𝘦𝘢𝘳𝘦𝘴𝘵 𝘓𝘶𝘯𝘢 | [COMPLETE ✔️]Where stories live. Discover now