​ភាគ២៣:ដឹងថាខ្លួនឯងខុសដែរទេ?

3.8K 271 5
                                    

គ្រាន់តែឡានបើកចូលមកដល់ខាងក្នុងជំរុំភ្លាមថេយ៉ុងរហ័សរុញទ្វារឡានចុះរត់សម្តៅទៅខាងក្នុងផ្ទះរបស់ជុងហ្គុកតែម្តង ថ្ងៃនេះម៉ាក់ប៉ារបស់ជុងហ្គុកមិនបាននៅព្រោះត្រូវទៅមើលការងារនៅផ្នែកខាងក្រោយនៃជំរុំ ទើបពេលដែលថេយ៉ុងចូលទៅដល់ក៏បានឃើញតែហូសុកនិងជីមីនដែលអង្គុយនៅលើសាឡុងខាងក្នុងផ្ទះតែប៉ុណ្ណោះ

"ថេយ៉ុងឈប់សិន... ឯងចង់ទៅណា? "ជីមីនរហ័សមកស្កាត់ផ្លួវថេយ៉ុងដែលបម្រុងនឹងឡើងជណ្តើរទៅខាងលើ ព្រមទាំងអូសដៃគេអោយមកអង្គុយលើសាឡុងវិញ

"គឺទៅមើលជុងហ្គុក.... មុននេះគេឈឺក្បាលខ្លាំងណាស់ ឯងមានបានហៅពេទ្យមកឬនៅ? "លឺថេយ៉ុងសួរបែបនេះ ជីមីនក៏បានតែសម្លឹងទៅមើលយ៉ុនហ្គីនិងហូសុកដែលឈរមិនឆ្ងាយពីទីនោះ ទំនងចង់អោយគេប្រាប់ថាជុងហ្គុកមិនបានឈឺដូចដែលថេយ៉ុងស្មាន

"ថេយ៏... ជុងហ្គុកគេមិនបានឈឺអ្វីឡើយទោះហៅពេទ្យឬផឹកថ្នាំដែលឯងយកមកនេះក៏មិនអាចជួយអ្វីបានដូចគ្នា"សម្តីរបស់ជីមីនសាងជាចម្ងល់ដល់កម្លោះតូចជាខ្លាំងឈឺអ្វីក៏ចម្លែកម្ល៉េស ដល់ថ្នាក់ហៅពេទ្យ ឬផឹកថ្នាំហើយនៅតែមិនជា

"ជុងហ្គុកកំពុងតែមានRut ឯងប្រាកដជាចាំពីអ្វីដែលខ្ងុំប្រាប់កាលពីប៉ុន្មានថ្ងៃមុនបានត្រូវដែរទេ? "ជីមីនអាចស្មានដឹងថាថេយ៉ុងកំពុងតែឆ្ងល់ទើបសម្រេចចិត្តនិយាយប្រាប់ពីមូលហេតុពិតអោយថេយ៉ុងបានដឹង ព្រោះបើមិនប្រាប់គេក៏នៅតែគិតថាជុងហ្គុកកើតជម្ងឺដូចជាពេលនេះចឹង

"R....Rut ហ្ហេស? "

គ្រាំង!!!

សម្លេងបិតទ្វារលាន់គ្រាំងបន្លឺឡើងមកពីជាន់ខាងលើទាក់ចំណាប់អារម្មណ៏អោយគ្រប់គ្នាត្រូវបែរទៅមើលមាត់ជណ្តើរ។ យ៉ុនហ្គីនិងហូសុកក៏ប្រញាប់ឡើងទៅខាងលើដោយមានថេយ៉ុងបម្រុងឡើងទៅតាមប៉ុន្តែក៏ត្រូវជីមីនចាប់ជាប់

"ជឿខ្ងុំ.... មិនបាច់ឡើងទៅទេ ជុងហ្គុកគេមិនចង់បង្ខំឯងពេលនេះទើបបានជាហាមឯងមិនអោយឡើងទៅ"ថេយ៉ុងងាកទៅមើលខាងលើដែលលឺសម្លេងគ្រហឹមរបស់អ្នកខាងនោះបន្លឺឡើងល្វើយៗ ចិត្តគេចង់ឡើងទៅមើលនាយដើម្បីចង់ដឹងថាគេកើតអ្វីធ្ងន់ធ្ងរឬក៏អត់ ប៉ុន្តែក៏មិនហ៊ានព្រោះតែរាងខ្លាចបន្តិចដែរ

| 𝘔𝘺 𝘋𝘦𝘢𝘳𝘦𝘴𝘵 𝘓𝘶𝘯𝘢 | [COMPLETE ✔️]Where stories live. Discover now