ស្អែកថ្ងៃបន្ទាប់ចូលមកដល់ ជុងហ្គុកដើរចូលខាងក្នុងសាលាជាមួយយ៉ុនហ្គីនិងហូសុកដូចរាល់ដង ចម្លែកត្រង់ថាថ្ងៃនេះគេត្រូវប្រាប់ថេយ៉ុងពីការពិតហើយទើបគេដើរចូលសាលាភ័យៗយ៉ាងម៉េចមិនដឹង។ គ្រាន់តែមកដល់សាលាភ្លាមគេក៏សម្តៅទៅថ្នាក់របស់ថេយ៉ុងតែម្តង ព្រោះតែចង់និយាយបកស្រាយការពិតប្រាប់ដល់នាយតូច ប៉ុន្តែមកដល់ថ្នាក់នាយតូចក៏មិនឃើញវត្តមានអ្នកដែលគេចង់ជួបនៅខាងក្នុងថ្នាក់សោះ ទើបនាយឈរចាំនៅនឹងមាត់ទ្វារថ្នាក់រហូតដល់ម៉ោងចូលរៀនវិញ ប៉ុន្តែថេយ៉ុងនៅតែមិនមកបបួលអោយអ្នកឈរចាំផ្តើមមិនស្រួលក្នុងចិត្តខ្លាចថាថេយ៉ុងមានបញ្ហាអី។នាយគិតថានឹងចេញទៅតាមរកថេយ៉ុងនៅឯផ្ទះទៅហើយ ប៉ុន្តែក៏គិតថាថ្ងៃនេះថេយ៉ុងអាចនឹងមកយឺតទើបសម្រេចចិត្តថាចាំជួបថេយ៉ុងនៅម៉ោងបាយថ្ងៃត្រង់ក៏បាន។
ប៉ុន្តែការរំពឹងក៏ខុសពីការគិតគេទាំងស្រុង ព្រោះមិនថាថ្ងៃត្រង់ម៉ោងសម្រាក ឬពេលដែលម៉ោងចេញសម្រាកហើយគេចេញទៅរកថេយ៉ុង ប៉ុន្តែនាយមិនបានជួបគេសោះ។ពេញមួយថ្ងៃទៅហើយដែលគេមិនបានជួបថេយ៉ុងនាយឆ្លេឆ្លារទៅមកមិនឈប់។ពេលល្ងាច គេទៅរកថេយ៉ុងនៅឯផ្ទះប៉ុន្តែអ្នកយាមក៏ប្រាប់ថាថេយ៉ុងចេញទៅជាមួយបងប្រុសប៉ុន្តែមិនដឹងថាទៅណានោះឡើយ ទើបនាយបានត្រឹមតែដកដង្ហើមធំធូរចិត្ត ពេលដែលដឹងថាថេយ៉ុងទៅជាមួយបងប្រុស និងគិតថាថេយ៉ុងប្រាកដជាមកនៅថ្ងៃស្អែកហើយដល់ពេលនោះគេក៏នឹងនិយាយការពិតប្រាប់នាយតូចតែម្តង
ប៉ុន្តែមើលទៅវាសនាដូចជាលេងសើចនឹងគេខ្លាំងណាស់....!!!
ព្រឹកស្អែកបន្ទាប់ទៀតក៏នៅតែមិនឃើញថេយ៉ុងមក ថ្ងៃបន្ទាប់ក៏មិនឃើញរហូតដល់បាត់មួយសប្តាហ៏ពេញ ដែលជុងហ្គុកមិនបានឃើញមុខនាយតូចសោះទៅរកដល់ផ្ទះក៏មិនឃើញ នេះនាយចាប់ផ្តើមគិតហើយថាថេយ៉ុងមានបញ្ហាអីឬក៏អត់?កាលពីថ្ងៃដែលនាយជូនគេទៅផ្ទះក៏ឃើញថាគេនៅធម្មតាទេតើ ហេតុអីក៏សុខៗបាត់ដំណឹងទៅបែបនេះ?
"ខ្ងុំទ្រាំលែងបានហើយ!! "ជុងហ្គុកទះតុមួយទំហឹងដើរទៅច្រត់ដៃនឹងមាត់បង្អួចដោយភាពធុញថប់ មួយសប្តាហ៏ដែលមិនបានជួបប្រៀបបានរាប់ឆ្នាំយ៉ាងចឹងហើយគេក៏ទ្រាំចាំលែងបានតទៀតហើយ យ៉ាងហោចណាស់ក៏គេត្រូវតែទៅជួបថេយ៉ុងដែរត្រឹមទៅឃើញពីចម្ងាយអោយគេអស់ចិត្តថាថេយ៉ុងមិនបានកើតអីក៏បានដែរ
YOU ARE READING
| 𝘔𝘺 𝘋𝘦𝘢𝘳𝘦𝘴𝘵 𝘓𝘶𝘯𝘢 | [COMPLETE ✔️]
Acakវាសនាបានកំណត់មកហើយថាអូនជាលូណារបស់បង...កុំចង់បដិសេធឬគេចវេសអោយសោះ