ភាគ៣៣: កុំយំអី

2.8K 225 1
                                    

សម្ព័ន្ធព្រះចន្ទងងឹត

នៅខាងក្នុងបន្ទប់ដែលងងឹតស្លុបមិនមានសូម្បីតែពន្លឺ បើកបង្ហាញពីរាងកាយតូចច្រលឹងរបស់ថេយ៉ុងដែលអង្គុយអោបក្បាលជង្គង់នៅក្បែរគ្រែ បបូរមាត់និងរង្វង់កក៏មានស្នាមជាំដែលកើតចេញពីការដែលក្វាងស៊ុកប្រើអំពើហិង្សាមកលើគេ តែវាក៏មិនឈឺចាប់ហើយភ័យខ្លាចស្មើរនឹងពាក្យដែលក្វាងស៊ុកនិយាយផ្តាំគេមុនពេលដែលចាកចេញទៅនោះឡើយ

ត្រលប់ទៅកាលពីប៉ុន្មានម៉ោងមុន

ស្របពេលដែលថេយ៉ុងត្រូវក្វាងស៊ុករឹតច្របាច់កខ្លាំងទៅៗនោះ សម្លេងគោះទ្វារដែលបន្លឺចេញពីខាងក្រៅធ្វើអោយក្វាងស៊ុក ត្រូវតែបង្ខំចិត្តព្រលែងដៃចេញពីករបស់នាយតូចទាំងចិត្តនៅមិនទាន់អស់កំហឹងនៅឡើយ

"ចង្រៃយ៏.... មានការស្អី?? "ក្វាងស៊ុកស្រែកគំហកសួរឡើងមកដោយអារម្មណ៏ម៉ួម៉ៅកំពុងតែកើតមាននៅក្នុងចិត្តស្រាប់តាមដោយជំហានជើងដែលដើរទៅបើកទ្វារមួយទំហឹងស្ទើរតែរលំ ហើយពេលដែលដឹងថាចាហ្វាយខ្លួនម៉ួម៉ៅបែបនេះទើបអ្នកដែលនៅខាងក្រៅរហ័សឆ្លើយតបទាំងសម្លេងរអាក់រអួល

"មុន... មុននេះសុងហ៊ុនរាយការណ៏មកប្រាប់ថាម៉ាហ៊ីណាលើកទ័ពមកដល់ព្រំដែននៃជំរុំយើងហើយ ថែមទាំងព្រមានជាមុនទៀតផងថាបើមិនព្រមប្រគល់លូណារបស់ពួកគេទៅវិញទេ ពួកគេនឹងសម្រុកចូលតែម្តងទាន"ក្វាងស៊ុកមិនមាត់តែក៏ងាកមកសម្លឹងមើលថេយ៉ុងដែលព្យាយាមសើចទាំងដែលខ្លួនគេមិនទាំងទាន់រកខ្យល់ដកបានស្រួលបួលផង

"ខ្ងុំ... ខ្ងុំប្រាប់លោកហើយ.... Mateរបស់ខ្ងុំច្បាស់ជាមកជួយខ្ងុំ... អ្ហាក"ថេយ៉ុងស្រែកភ្លាត់សម្លេងពេលដែលក្វាងស៊ុកចូលមកច្របាច់កដៃគេមួយទំហឹងទាញកញ្ឆក់កាយតូចអោយមកផ្អឹបនឹងរាងកាយរបស់នាយតាមដោយដៃដែលចាប់ផ្ងើយរង្វង់កម្លោះតូចងើយប្រសព្វមករកខ្លួន

"កុំអាលរីករាយពេក ព្រោះថាមុនពេលដែលវាមកជួយឯងទាន់យើងនឹងmark ឯងអោយក្លាយមកជារបស់យើងបានបាត់ទៅហើយ ចាំមើលវានឹងមានអារម្មណ៏បែបណាដែលmateរបស់វាក្លាយជារបស់អ្នកដទៃបែបនេះ"

| 𝘔𝘺 𝘋𝘦𝘢𝘳𝘦𝘴𝘵 𝘓𝘶𝘯𝘢 | [COMPLETE ✔️]Where stories live. Discover now