"គាត់យ៉ាងម៉េចហើយ? "ជុងហ្គុកចោទសួរទៅកាន់គ្រូពេទ្យក្នុងជំរុំបន្ទាប់ពីគាត់បានពិនិត្យអាការ: របស់យ៉ុនហ្គីរួចរាល់ សំណាងណាស់ដែលពេលដែលទៅដល់យ៉ុនហ្គីមិនទាន់កើតអ្វីដែលប៉ះពាល់ជីវិត ហើយសង្គ្រោះចេញមកបានទាន់ពេលវេលាបែបនេះ
"ខ្ងុំបានបន្សាបជាតិពិសចេញពីខាងក្នុងខ្លួនរបស់គាត់ហើយ បន្តិចទៀតអាចនឹងដឹងខ្លួនហើយ"គ្រូពេទ្យនិយាយរៀបរាប់ប្រាប់ពីអាការ:ទៅកាន់ជុងហ្គុកនិងហូសុកដែលឈរស្តាប់ពីខាងក្រៅ ប៉ុន្តែភ្នែកក៏ត្របាញ់ទៅរករាងកាយស្លេកស្លាំងដែលកំពុងតែគេងស្តូកស្តឹងនៅលើគ្រែតាមដោយជីមីនដែលនៅអង្គុយក្បែរនឹងយកកន្សែងមកជូតខ្នងដៃនឹងមុខរបស់នាយ ទាំងនៅយំអណ្តឺតអណ្តកនៅឡើយ
"អរគុណលោកគ្រូពេទ្យខ្លាំងណាស់ចាំខ្ងុំជូនដំណើរត្រលប់ទៅវិញចុះ"ក្រោយហូសុកជូនដំណើរលោកគ្រូពេទ្យរួចរាល់ ជុងហ្គុកដើរចូលមកខាងក្នុងបន្ទប់យ៉ុនហ្គីដើម្បីមកមើលពីអាការ:របស់នាយ ដោយមានអារម្មណ៏ដឹងខុសក៏ព្រោះតែខ្លួនជាអ្នកបញ្ជាអោយគេនាំខ្លួនយ៉ុនហ្គីទៅកន្លែងនោះរហូតដល់គេត្រូវឃាតករប៉ងសម្លាប់បែបនេះ
"បងថ្លៃ ហ្យុងយ៉ាងម៉េចហើយ"ជីមីនយកដៃជូតទឹកភ្នែកបន្តិចបង្វែរខ្លួនមកមើលអ្នកដែលនៅពីខាងក្រោយខ្នងរបស់ខ្លួន
"ក៏ដូចដែលបានឃើញ ពេលនេះមិនដឹងថាគេយ៉ាងម៉េចទៅហើយទេ"ជីមីនបន្លឺឡើងដោយសម្លេងង៉ុលៗព្រោះទើបតែយំហើយ ដៃតូចរបស់ខ្លួនក៏ក្រសោបប្រអប់ដៃស្លេកស្លាំងរបស់យ៉ុនហ្គីមកកាន់ជាប់
"ខ្ងុំគិតថាវាមិនមែនជារឿងចៃដន្យនោះទេដែលសុខៗ ខាងក្នុងគុកឃុំឃាំងស្រាប់តែមានគេបាញ់wolfbaneចូលទៅនោះ"ជេយ៏ដែលឈរនៅខាងក្បែរមាត់ទ្វារជាមួយម៉ាក ចាប់ពោលឡើងដោយការសង្ស័យ ថាមិនត្រូវឃាតករនោះអាចនឹងចង់សម្លាប់យ៉ុនហ្គីបំបិទមាត់ម្នាក់ទៀតក៏ថាបាន
"មែនហើយ ពេលដែលចូលទៅយើងនឹងជុងហ្គុកស្ទើរតែចង់ពុលទៅតាមទៅហើយ"ហូសុកដែលទើបតែត្រលប់មកដល់ផ្តើមរំលឹកពីហេតុការណ៏ដឺលកើតឡើងពីប៉ុន្មានម៉ោងមុននេះ
"អាម៉ាក....ឯងកើតអីឬក៏អត់? "ជេយ៏ហាក់ចាប់សង្កេតឃើញថាម៉ាកក្អកឡើងមិនឈប់ទើបសួរនាំក្រែងលោមិនស្រួលនឹងអាលនាំទៅពេទ្យ
YOU ARE READING
| 𝘔𝘺 𝘋𝘦𝘢𝘳𝘦𝘴𝘵 𝘓𝘶𝘯𝘢 | [COMPLETE ✔️]
Randomវាសនាបានកំណត់មកហើយថាអូនជាលូណារបស់បង...កុំចង់បដិសេធឬគេចវេសអោយសោះ