ភាគ៣:ជឿលើរឿងបែបនេះដែរឬ?

5K 381 0
                                    

បន្ទាប់ពីដើរចេញពីថេយ៉ុងមក ជុងហ្គុកដើរមកអង្គុយនៅក្នុងបន្ទប់ថ្នាក់រៀនមួយដែលត្រូវបានទុកចោល។ គេមិននិយាយអីក៏ពិតមែន ប៉ុន្តែក្នុងចិត្តគេត្រេកអរពេលបានជួបនាយតូចនៅទីនេះ ដឹងទេ?ថាគ្រាន់តែគេចុះពីលើឡាន គេក៏ធុំក្លិនដឹងបាត់ទៅហើយថាmateគឺនៅទីនេះ ទាំងដែលពីមុនគេមិនដែលធុំក្លិនថេយ៉ុងសោះពេលដែលមកដល់សាលាមានន័យថាគេទើបតែផ្លាស់មកទេ

"មុននេះគ្រាន់តែចុះពីឡានក៏ស្ទុះរត់ចូលមកខាងក្នុងសាលាតាមសឹងមិនទាន់មានរឿងអី? "យ៉ុនហ្គីដែលទើបតែដើរមកដល់ ចោទសួរឡើងព្រោះពុំធ្លាប់ឃើញជុងហ្គុកបង្ហាញឬកពារខុសប្រក្រតីបែបនេះ

"ខ្ងុំបានជួបគេ mateរបស់ខ្ញុំនៅទីនេះ "ជុងហ្គុកងាកទៅសម្លឹងមុខបងៗដែលឈរធ្វើមុខឆ្ងល់មកកាន់គេដូចគ្នា

"ពិតមែនឬ?តើជានរណា? "ហូសុកបើកភ្នែកធំៗភ្ញាក់ផ្អើលខ្លាំងណាស់ពេលដឹងបែបនេះ

"ចម្លែក!!ឯងបានជួបគេតាំងតែពីរខែមុន បើសិនជារៀនទីនេះមែនឯងប្រាកដជាធុំក្លិនគេតាំងពីប៉ុន្មានខែមុនមិនចឹង?ហេតុអីក៏ទើបតែធុំក្លិនថ្ងៃនេះ? "យ៉ុនហ្គីចោទសួរឡើងមក ព្រមទាំងងាកមើលឆ្វេងស្តាំក្រែងល៏មាននរណាគេដើរកាត់ទីនេះ

"ប្រហែលជាគេទើបតែមករៀនទីនេះហើយ តែថាជានរណាទៅ? "ហូសុកញុកនំចូលមាត់បណ្តើរសួរបណ្តើរ

"ក្មេងដែលបុកឯងមុននេះមែនដែរទេ? "

"ហ៉ើយ ម៉េចក៏បងដឹង?ជុងហ្គុកមិនទាន់និយាយអីឯណា"

"ចុះវាមែនឬក៏អត់? "យ៉ុងហ្គីសួរឡើងម្តងទៀតទើបជុងហ្គុកក៏ងក់ក្បាល

"ពិតមែនឬ?អស្ចារ្យខ្លាំងណាស់! "ហូសុករុញស្មារជុងហ្គុកហាក់ត្រេកអរជំនួសអ្នកដែលឈរមិនមាត់មិនកនោះ

"និយាយចឹងអាល្អិតនោះឈ្មោះអី? "ហូសុក

"គីម ថេយ៉ុង"យ៉ុនហ្គីអានឡើងមកជាហេតុអោយជុងហ្គុកដែលឈរស្តាប់ក្បែរនោះត្រូវងាកមកមើល

"ហ៉ើយ នេះបងចេះទាយដែរហ្ហេស?"ហូសុក

"ពេលដើរមកតាមពួកឯងមុននេះយើងស្តាប់លឺណាមជូនហៅឈ្មោះគេ ឬពួកឯងមិនលឺ?"យ៉ុនហ្គីសម្លឹងមុខហូសុកនិងជុងហ្គុកដែលគ្រវីក្បាល អាចថាមកពីមិនបានចាប់អារម្មណ៏ច្រើនជាង

| 𝘔𝘺 𝘋𝘦𝘢𝘳𝘦𝘴𝘵 𝘓𝘶𝘯𝘢 | [COMPLETE ✔️]Where stories live. Discover now