ភាគ២០: រឿងច្រើន!!

3.6K 234 0
                                    

"ប៉ុន្មានថ្ងៃនេះដូចជាមិនបានលេចលឺដំណឹងពីពួកក្វាងស៊ុកនោះឡើយចម្លែកដែរទេ?"ម៉ាកចោទសួរឡើងស្របពេលដែលគ្រប់គ្នាដែលកំពុងតែឈរមើលកងហ្វឹកហាត់នោះក៏ងក់ក្បាលឡើងព្រមគ្នា

"ឬមួយក៏លើកនេះវាព្រមចុះចាញ់យើងហើយ ទើបនាំគ្នាសង្ងំបែបនេះ? "ជេយ៏យកកូនអុកទៅគោះលើតុដែលមានផែនទីជំរុំតិចៗ

"មិនអាចនោះទេ មនុស្សដូចជាក្វាងស៊ុកគ្មានថ្ងៃចាញ់នរណាងាយៗឡើយការស្ងាត់លើកនេះខាងយើងប្រហែសមិនបានឡើយ"ជុងហ្គុកដែលអង្គុយនៅក្បាលតុងើបមុខសម្លឹងមើលទៅកាន់កងហ្វឹកហាត់ដែលនៅចំពោះមុខនាយមិនដាក់ភ្នែកស្របពេលដែលអ្នកផ្សេងទៀតក៏ផ្តោតក្រសែរភ្នែកសម្លឹងមើលមកកាន់គេគ្រប់គ្នា

"បងក៏គិតដូចជាឯងដែរជុងហ្គុក មិនសមណាសុខៗក៏ស្ងាត់ដំណឹងបែបនេះទេ វាអាចសង្ងំរៀបល្បិចអ្វីមួយមិនខានឡើយ"ហូសុករុញពែងតែដែលគេផឹកចេញទៅម្ខាងដាក់ដៃទៅលើតុជំនួសវិញ ចិញ្ចើមក៏ចងចូលគ្នាក៏ព្រោះតែកំពុងសញ្ជឹងគិតថាខាងរបស់ក្វាងស៊ុកនឹងរៀបអន្ទាក់អ្វីមកដាក់ពួកគេ

"បើចឹងយើងក៏គួរតែត្រៀមខ្លួនជាមុន ព្រោះយើងមិនអាចមើលឃើញឡើយថាវាចង់ធ្វើស្អីមកលើយើង"សម្តីរបស់យ៉ុនហ្គីដែលលើកឡើងក៏មានអ្នកយល់ស្របច្រើនដែរ ព្រោះថាបើសិនជាបង្ការទុកជាមុនក៏វាល្អដែរ

"ពង្រឹងកងកម្លាំងដែលយាមនៅជុំវិញជំរុំអោយមានការតឹងតែងជាងមុន ការបើកនឹងបិតច្រកចេញក៏ត្រូវរឹតបន្តឹងដែរ ម៉ាហ៊ីណានឹងបើកស្វាគមន៏តែអ្នកដែលក្នុងជំរុំនេះតែប៉ុណ្ណោះ បើសិនជាអ្នកមកពីជំរុំផ្សេងឬមនុស្សប្លែកមុខសុំចូល ត្រូវមកបញ្ជូនដំណឹងមកកាន់ខ្ងុំជាមុនសិន"ជុងហ្គុកយកកូនអុកទៅពង្រាយជុំវិញរបាំងជំរុំទាំងមូល បង្ហាញគ្រប់គ្នាថាគួរតែពង្រាយកងកម្លាំងយ៉ាងណាខ្លះ

"ម៉ាក និងជេយ៏អ្នកទាំងពីរជួយចាត់ចែងរឿងនេះផងសង្ឃឹមថានឹងមិនអោយខ្ងុំខកបំណងទៅចុះ"ម៉ាកនិងជេយ៏ប្រញាប់ងើបចេញពីកៅអីរបស់ខ្លួនអោនគោរពជុងហ្គុកដើម្បីទទួលយកការងារមួយនោះរួចប្រញាប់បំបែកគ្នាចូលក្នុងជំរុំកងហ្វឹកហាត់ដើម្បីចាត់ចែងបន្ថែមកម្លាំងយាមកាមតាមអ្វីដែលប្រមុខអាល់ហ្វារបានបញ្ជា

| 𝘔𝘺 𝘋𝘦𝘢𝘳𝘦𝘴𝘵 𝘓𝘶𝘯𝘢 | [COMPLETE ✔️]Where stories live. Discover now