🍒 លោកពូរោគចិត្ត 🍒

2K 88 3
                                        

ភាគទី : 01 》[ ការត្រលប់មកវិញរបស់លោកពូ ]
#Kookhope
____________

គ្រួសារត្រកូលចនមានកូន 2នាក់ អ្នកនាងចនអ៊ីជុង មានស្វាមីនិងកូនម្នាក់ហើយ ចំនែកកូនប្រុសពៅក្នុងគ្រួសារមានឈ្មោះថា ចនជុងហ្គុក

ចនហូប៊ី ជាកូនប្រុសចិញ្ចឹមរបស់អ្នកនាង អ៊ីជុង ក្រោយការហើយ 5ឆ្នាំមិនមានកូន ទើបអ្នកនាងសម្រេចចិត្តយកកូនមកចិញ្ចឹម ដែលពេលនោះហូប៊ីមានអាយុ 13ឆ្នាំហើយ
កាលដែលហូប៊ីចូលមកនៅផ្ទះនេះដំបូង ជុងហ្គុកមិនបានរស់នៅក្នុងផ្ទះនេះឡើយ គេត្រូវបញ្ជូនទៅរៀននៅបរទេសជាច្រើនឆ្នាំ

..........

ឆ្នាំនេះជាឆ្នាំដែលជុងហ្គុកត្រូវត្រលប់មកកាន់កាប់ក្រុមហ៊ុនវិញ ហើយស្របពេលក្មួយប្រុសចិញ្ចឹមមានអាយុ 18ឆ្នាំល្មម

《បងស្រី...នឹកណាស់》ជុងហ្គុកអោបបងស្រីណែនដៃដោយក្ដីនឹករលឹក ហើយក៏ងាកទៅចាប់ដៃបងថ្លៃ ប៉ុន្តែកន្ទុយភ្នែកដៀងមើលក្មួយប្រុសបន្តិច

《ហូប៊ីមកទទួលលោកពូទៅ》អ្នកនាងអ៊ីជុងហៅកូនឲ្យមកជិត ចំនែកហូប៊ីក៏ប្រឹងញញឹមធ្វើតាមម៉ាក់ប្រាប់ តែជុងហ្គុកបែរជាងាកទៅទាញវ៉ាលីធ្វើព្រងើយ

《ខ្ញុំហត់ណាស់ ចង់សម្រាក》នាយក៏ដើរហួសទៅមុនបាត់ ទុកឲ្យហូប៊ីអោនមុខចុះរអៀសចិត្ត

និយាយឲ្យត្រង់ទៅចុះ ជុងហ្គុកមិនចូលចិត្តហូប៊ីទេ ទោះក្មេងនេះគួរឲ្យស្រលាញ់ប៉ុណ្ណាក៏ដោយ ពេលខ្លះហូប៊ីព្យាយាមចង់ Video call ទៅនិយាយលេងជាមួយពូឲ្យស្និទ្ធស្នាលក៏គេមិននិយាយជាមួយដែរ

《មិនអីទេកូន លោកពូប្រហែលជាហត់នឹងការធ្វើដំណើរហើយ》ប៉ារបស់ហូប៊ីទះស្មាកូននិយាយលួងកុំឲ្យកូនគិតច្រើន

________

#វីឡាស្កឹមស្កៃត្រកូលចន

《ហូប៊ីឡើងទៅហៅលោកពូមកញ៉ាំបាយមកកូន》អ្នកនាងអ៊ីជុង ប្រាប់កូនឲ្យទៅហៅពូក្នុងគោលបំណងចង់ឲ្យមានភាពស្និទ្ធស្នាលជាគ្រួសារតែមួយ ហើយក៏មើលដឹងថាប្អូនប្រុសមិនសូវជាស្និទ្ធនឹងកូនគាត់ប៉ុន្មាន អាចថាមកពីនៅឆ្ងាយគ្នាពេក ដល់បានមកជិតបែបនេះ ជុងហ្គុកច្បាស់ជាយល់ពីទឹកចិត្តកូនគាត់ កូនគាត់ទាំងស្លូតទាំងគួរឲ្យស្រលាញ់ អ្នកណានៅជិតក៏ចូលចិត្តដែរ

🍒 លោកពូរោគចិត្ត 🍒Место, где живут истории. Откройте их для себя