ភាគទី : 42 》[ ការពិតគ្រប់យ៉ាង ]
#Kookhope
____________# ក្នុងបន្ទប់ Hobi
ជុងហ្គុកចាប់ដៃទន់រលោងមកថើបយ៉ាងយូរ នាយធ្មិចភ្នែកបណ្ដេញទឹកភ្នែកនៃការឈឺចាប់ឲ្យស្រក់ចុះមកឲ្យអស់ក្នុងពេលនេះ នាយបីសតែធ្វើឲ្យរាងតូចស្លាប់ទៅតាមកូនទៅហើយ កំហុសដ៏សែនធំធេងមួយនេះ ច្បាស់ណាស់រាងតូចមិនលើកលែងឲ្យនាយនោះឡើយ
《បងពិតជាសុំទោសអូននិងកូនមែនណា៎...សឺត អូនខឹងបងមិនខុសទេហូប៊ី បងអាត្មានិយម បងគ្មានហេតុផលយល់តែចិត្តខ្លួនឯងមករហូត តាំងពីអូនជួបបងអូនមិនដែលមានក្ដីសុខទេ មានតែការឈឺចាប់ មានតែពាក្យប្រមាថមើលងាយ ហ្សឺត! បងមិនដឹងថាសងអូនវិញរបៀបណាឲ្យសមទេប៊ី...》នាយរៀបរាប់ទាំងទឹកភ្នែកកូនប្រុសហូរមករហាម កំហុសដែលសាងមកនេះពិបាកសុំការលើកលែងណាស់ ហើយក៏គ្មានអ្នកម្នាក់មានចិត្តនឹងអភ័យឲ្យនាយដែរ អ្វីៗវាបានជ្រុលហួសអស់ទៅហើយក្នុងពេលនេះ សូម្បីអ្នកនាងអ៊ីជុងដែលឈរមើលនៅមាត់ទ្វារក៏យំមិនស្ទើរដែរ ព្រោះគាត់អាណិត 2នាក់នេះខ្លាំង ប្អូនប្រុសទោះស្អប់យ៉ាងណាក៏នៅតែជាប្អូន កាត់មិនដាច់ដដែល
《បងមិនហ៊ានសុំឲ្យអូនលើកលែងទេ តែ...បងសុំត្រឹមឃើញអូនមានក្ដីសុខ បន្តជីវិតថ្មីរបស់អូនដោយរីករាយ បងនឹងចាកចេញមិនធ្វើឲ្យអូននឹកឃើញរឿងអាក្រក់ៗកន្លងមកទៀតទេ》ជុងហ្គុកសម្រេចចិត្តត្រលប់ទៅស្រុកក្រៅវិញ ទីកន្លែងចាស់ដែលគេធ្លាប់នៅ ហើយកាលនោះគេមិនទាន់ជួបហូប៊ីនៅឡើយទេ
《ជុងហ្គុក!!》អ្នកនាងអ៊ីជុង
《ខ្ញុំដឹងថាបងនិងបងថ្លៃពេញចិត្តនាយយ៉ុនហ្គីម្នាក់នោះ គេមើលថែហូប៊ីបានល្អជាងខ្ញុំឆ្ងាយណាស់ ខ្ញុំចាញ់ហើយបងស្រី ព្រោះតែស្នេហាខ្ញុំព្រមចាញ់》ជុងហ្គុកនិយាយមកទាំងក្នុងទ្រូងស្ទើរបែកជាចម្រៀក ទីបំផុតនាយព្រមលះបង់ហើយ យ៉ុនហ្គីជាបុរសល្អ គេតែងតែការពារ មើលថែ លើកទឹកចិត្តហូប៊ីមករហូត ពួកគេត្រូវរ៉ូវគ្នាណាស់ ជុងហ្គុកធ្មិចភ្នែកខាំមាត់សឹងតែបែកឈាម ពាក្យដែលនិយាយមកនេះសុទ្ធតែខុសពីចិត្តទាំងអស់ តែឲ្យធ្វើមិចទៅ យើងជាមនុស្សអាក្រក់ដែលគ្រប់គ្នាស្អប់ ដកខ្លួនចាកចេញឲ្យឆ្ងាយជារឿងល្អប្រសើរបំផុត
![](https://img.wattpad.com/cover/309803794-288-k861206.jpg)