🍒 លោកពូរោគចិត្ត 🍒

575 46 2
                                    

ភាគទី : 02 》[ កុំមើលងាយខ្ញុំពេក ]
#Kookhope
____________

+ តុអាហារ

ជុងហ្គុកញ៉ាំបាយបណ្ដើរដៀងភ្នែកមើលហូប៊ីបណ្ដើរ សុខៗរាងតូចក៏ភ្ញាក់ព្រឺតរហូតកំពុបទឹកពីដៃ ដោយសារតែជុងហ្គុកដែលអង្គុយទល់មុខគេនោះមកត្រដុះជើងគេយ៉ាងចម្លែក

《អូ៎យ!!...》

《ហ្ហើយ..មិចចឹងកូន កើតអីមែនទេ?》អ្នកនាងអ៊ីជុងងើបយកក្រណាត់មកជូតឲ្យកូនទាំងបារម្ភ

《គ្មានរបៀបសោះ》ជុងហ្គុកនិយាយបង្ហើរចោល

ហូប៊ីងើបមុខសម្លឹងគេបន្តិច ក្រែងមកពីគេតើជាអ្នកមកត្រដុះជើងខ្លួនឲ្យភ្ញាក់បែបនេះ ហើយមកនិយាយថាខ្លួនគ្មានរបៀប អ្នកមានរបៀបស្រាតខោក្នុងក្រវាត់ពេញគ្រែគេង ហើយចូលចិត្តមើលរឿង s*x នេះមានរបៀបដល់កហើយ

《កូនប៊ីមិនអីទេហ្អី?》ប៉ារបស់ហូប៊ីក៏សួរកូនកាត់ក្រសែរភ្នែករបស់អ្នកទាំង2 ព្រោះគាត់មើលដឹងថា ពូនិងក្មួយនេះមិនត្រូវគ្នានោះទេ

《មិនអីទេប៉ា...ខ្ញុំសុំទៅបន្ទប់ទឹកបន្តិចសិន》ហូប៊ីប្រញាប់ងើបដើរទៅ មិនចង់នៅមើលមុខមនុស្សចាស់រោគចិត្តនេះយូរទេ

《ខ្ញុំទៅរកទឹកផឹកថែមសិន》ជុងហ្គុកងើបដើរទៅតាមហូប៊ី ទាំងដែលអ្នកបម្រើក៏នៅឈរត្រង់នឹងអាចប្រើបានតែនាយបែរជាមិនប្រើ តាមពិតចង់រករឿងគេ

+ បន្ទប់ទឹក

ហូប៊ីកំពុងលាងដៃនិងឆ្លុះមើលមុខខ្លួនឯងក្នុងកញ្ចក់ តើខ្លួនគួរឲ្យស្អប់ណាស់មែនទេ? ហេតុអីលោកពូមិនស្រលាញ់ខ្លួនសោះអញ្ចឹង? ឬមួយគាត់រើសអើងដែលយើងជាក្មេងកំព្រាមិនមែនជាសាច់ឈាមរបស់គាត់ពិតមែន

《ខ្ញុំចង់ឲ្យលោកពូស្រលាញ់ខ្ញុំដូចពូគេដទៃ តែមើលកាយវិការពូចុះ ធ្វើបាបខ្ញុំគ្រប់ពេល...》ហូប៊ី

《យើងគិតថាឯងស្លូតបូត តែយើងគិតខុសហើយ ភ្នែករបស់ឯងសម្លក់យើងសឹងតែស៊ីសាច់ មិច?! គុំនឹងយើងណាស់មែនទេ?》យី...តាមមកឌឺដងគ្នាដល់បន្ទប់ទឹកទៀត រករឿងឲ្យច្បាស់ក្រឡែត

《ខ្ញុំមិនបានគិតដូចពូនិយាយទេ》ហូប៊ីបិទទឹកដែលកំពុងលាងដៃ ហើយបម្រុងចាកចេញ

🍒 លោកពូរោគចិត្ត 🍒Where stories live. Discover now