ភាគទី : 34 》[ចង់យករឿងខ្ញុំទៅប្រាប់អ្នកណា?]
#Kookhope
_____________ក្រោយសង្គ្រាមស្នេហ៍ពូក្មួយបានបញ្ចប់ ជុងហ្គុកក៏បានកម្នង់អាហារឆ្ងាញ់ៗមកឲ្យហូប៊ីញ៉ាំ ប្រហែលជាចង់យកចិត្តកុំឲ្យរាងតូចនឹកផ្ទះ នឹកម៉ាក់ប៉ាហើយព្រមរស់នៅជាមួយនាយនៅទីនេះបន្ត
《ហ្ហស..ចុះមកហើយហ្អី? មកញ៉ាំបាយមក អូនមិនបានញ៉ាំអីសោះប៉ុន្មានថ្ងៃនេះ》ជុងហ្គុកទៅទប់រាងតូចឲ្យដើរមករកតុអង្គុយ ដំណើរហូប៊ីដូចមនុស្សស្រីទម្ងន់ជិតគ្រប់ខែ ទាំងត្បៀតទាំងចុកចង្កេះ
《អាហារច្រើនម្លេះ? អូនញ៉ាំមិនអស់ទេ》ហូប៊ីសម្លឹងមើលម្ហូបអាហារជាច្រើននៅពេញតុ តែក៏ឃ្លានណាស់ដែរ
《កុំខ្វល់អី មោះអង្គុយទៅ ចាំបងដួសឲ្យណាស》ជុងហ្គុកដួសម្ហូបដាក់ចានឲ្យហូប៊ីឡើងពេញចាន នាយញញឹមបិទមាត់មិនជិតទេ មានក្ដីសុខដូចកាលដែលនាយនិងហូប៊ីទើបស្រលាញ់គ្នាដំបូងៗនៅផ្ទះលំហែរចឹង បើសិនមិនមានការយល់ច្រលំលើកនោះ អ្វីៗក៏មិនដើរមកដល់ដំណាក់កាលនេះដែរ
《អរគុណហើយ》រាងតូចដួសញ៉ាំឡើងញាប់ ព្រោះតែឃ្លានខ្លាំង ណាមួយក៏ឆ្ងាញ់ផង បាយជាប់តាមគែមមាត់ដូចជាកូនក្មេង ឃើញដូច្នេះនាយសង្ហាក៏លើកដៃជូតនៅគែមមាត់ឲ្យសំណព្វចិត្តរួចយកមកដាក់ចូលមាត់ខ្លួនឯង កែវភ្នែកនៅតែសម្លឹងគ្នាដោយក្រសែរភ្នែកមានស្នេហ៍
ហូប៊ីពិតជាអៀន (អៀនស្អីទេលោក 😌) តែក៏នៅតែញ៉ាំមិនឈប់ រហូតដល់ជុងហ្គុកទាញចានម្ហូបមួយមុខទៀត វាមានក្លិនឈួលខ្លាំងណាស់
《អ៊ួក...!! អ៊ួក..ស្អីនឹងធុំអាក្រក់ម្លេះ? អ៊ួក...》ហូប៊ីខ្ទប់មាត់រត់ទៅបន្ទប់ទឹកយ៉ាងលឿន ក្លិននៅខ្មួលជាប់នឹងច្រមុះ វាគ្រាន់តែជាបាយឆាគីមឈីធម្មតាតើ
《ហូប៊ី..អូន! កើតអីនឹង? ហូប៊ី..យ៉ាងមិចហើយ?》ជុងហ្គុករត់តាមទៅជួយរឹតខ្នងឲ្យរាងតូចដែលកំពុងតែក្អួត រាងកាយស្គមជាងមុន នៅញ៉ាំមិនបានទៀត មិចក៏សុខៗក្អួតចឹង?
《ខិខិ..ហ្ហឹក..យកវាចេញទៅ》ហូប៊ីក្អួតឡើងស្លេកមុខអស់ហើយ ប្រឹងប្រាប់ឲ្យជុងហ្គុកយកវាទៅឲ្យឆ្ងាយ ក្លិនរបស់វាស្អុយណាស់