🍒 លោកពូរោគចិត្ត 🍒

586 52 3
                                    

ភាគទី : 05 》[ ខ្ញុំអស់ទ្រាំហើយ ]
#Kookhope
____________

ទើបតែចេញពីសាលាមកដល់ផ្ទះម៉ាក់ក៏ខលមកល្មមប្រហែលជាបារម្ភពីកូននៅជាមួយពូដែលឧស្សាហ៍ឈ្លោះគ្នាក្រែងគេធ្វើបាប

《អាឡូម៉ាក់ បាទ...ទើបតែចេញពីសាលា》

[ នៅជាមួយលោកពូចុះសម្រុងទេកូន...មានបញ្ហាអីឆាប់ខលមកប៉ាម៉ាក់ណា កុំភ្លេចញ៉ាំបាយឲ្យទៀងពេល កុំខំពេកម៉ាក់ដឹងថាកូនឆ្លាតរបស់ម៉ាក់នឹងប្រលងបាននិទ្ទេសល្អ ]

《ហ្ហឹស.ហ្ហឹស...អ្នកម៉ាក់សរសើរកូនទៀតហើយ ហ្ហឹមម...នឹកម៉ាក់សឹងអីហើយនៀក》ហូប៊ីនិយាយបណ្ដើរដើរកាត់បន្ទប់លោកពូបណ្ដើរ រាងតូចលឺសម្លេងចម្លែកទៀតហើយ ដល់យូរៗទៅចង់ក្លាយជាទម្លាប់ទៅវិញហើយ

[ ហូប៊ីសម្លេងស្អីលាន់ចូលមក? ]

《ខ្ញុំដើរកាត់បន្ទប់ពូហ្គុក》ហូប៊ី

[ ស្លាប់ហើយ សម្លេងឡើងលាន់ចូលដល់ក្នុងទូរសព្ទ ហើយចុះអ្នកផ្ទះមិនលឺទ្រហឹងហើយទេហ្អី? ]

《ខ្ញុំទម្លាប់ហើយម៉ាក់ ពូហ្គុកមានសង្សារដល់ទៅ 2នាក់ក្នុងពេលតែមួយទៀត មិនដឹងថាគាត់គិតអីទេ ម៉ាក់ហ្អា៌ប៉ុណ្ណឹងសិនហើយចឹង bye-bye...》ដាក់ទូរសព្ទចុះហើយ រាងតូចក៏មួលគន្លឹះទ្វារខ្លួនឯងចូលបន្ទប់ ស្រាប់តែភ្ញាក់ព្រឺត

《ហ្ហស...មីងអេណា..?》ហូប៊ីឃើញអេណាមកអង្គុយយំក្នុងបន្ទប់របស់ខ្លួន រាងតូចភ្ញាក់ផ្អើលហើយក៏ចម្លែកចិត្តខ្លាំងដែរ

《ហូប៊ី...ហ្ហឹកៗ...》អេណាស្ទុះមកយំអោបហូប៊ី

《មានរឿងអី...ពូហ្គុកធ្វើអីមែនទេ?》ហូប៊ីសួរនាំទាំងដៃនៅអង្អែលខ្នងលួងលោមកុំឲ្យគាត់តឹងទ្រូងពេក នេះចម្លែកខ្លាំងណាស់ ដើរកាត់បន្ទប់ពូមិញលឺសម្លេងចម្លែកហើយមកដល់បន្ទប់ស្រាប់តែឃើញអេណាមកយំបែបនេះទៅវិញ

《ហ្ហឹក..ជុង..ជុងហ្គុកនិងមីងបែកគ្នាហើយ..ហ្ហឹក.. មីងខូចចិត្តណាស់ ទីបំផុតថ្ងៃនេះក៏មកដល់មែន... ហ្ហឹក..គេរើសយកយេរី...》មុននេះមានការទាស់សម្ដីគ្នាកើតឡើងខ្លាំងរហូតដល់ជុងហ្គុកសុំបែកគ្នាពីអេណា ហើយពួកគេបែរជាទៅមានអីនឹងគ្នាបន្ត ទាំងមិនខ្វល់ពីអារម្មណ៍របស់អេណាឡើយ ពិតជាអាក្រក់ខ្លាំងណាស់

🍒 លោកពូរោគចិត្ត 🍒Nơi câu chuyện tồn tại. Hãy khám phá bây giờ