🍒 លោកពូរោគចិត្ត 🍒

882 55 0
                                    

ភាគទី : 45 》[ គ្រប់យ៉ាងបញ្ចប់ហើយ ]
#Kookhope ( ភាគបញ្ចប់ )
____________

ជុងហ្គុករួចផុតពីគ្រោះថ្នាក់ហើយដោយសាររបួសនៅត្រង់ដើមដៃ ពេទ្យវះកាត់យកគ្រាប់ចេញបានទាន់ពេល ហើយឈាមក៏មានបញ្ចូលគ្រប់គ្រាន់

អ្នកស្រីអ៊ីជុងពិតជាមិនចង់ឲ្យកូនរើសផ្លូវខុសពីបេះដូងពិតមែនទើបគាត់ចេះតែព្យាយាមពន្យល់ លើករឿងល្អៗខ្លះមកនិយាយឲ្យហូប៊ីជ្រាបអារម្មណ៍ស្រណោះដល់ជុងហ្គុកខ្លះ

《ម៉ាក់ឈប់និយាយទៅ ខ្ញុំបានសន្យានឹងលោកប៉ាហើយថាលើកនេះត្រូវតែរៀបការនឹងបងយ៉ុនឲ្យបាន មិនអាចឲ្យគាត់អាម៉ាស់មុខទៀតទេ》ហូប៊ីប្រហែលជាយល់ថាខ្លួនខុសចំពោះយ៉ុនហ្គីច្រើន ហេតុអីមនុស្សល្អៗដូចគេមិនអាចជួបក្ដីសុខបាន គ្រប់គ្នាគិតតែអារម្មណ៍របស់ជុងហ្គុក ចុះយ៉ុនហ្គីវិញនោះ?

《Ok...ចឹងម៉ាក់លែងនិយាយទៀតហើយ ចុងសប្ដាហ៍នេះជុងហ្គុកត្រលប់ទៅបរទេសវិញហើយ គេមិនបាននៅជូនពរថ្ងៃរៀបការរបស់កូនទេ》អ្នកស្រីអោនមុខចុះបន្តិច មិនហ៊ានបន្ទោសកូនថាចិត្តដាច់ទេ ហូប៊ីគេជាអ្នករើសផ្លូវនេះដោយខ្លួនឯង

《អ្នកបង...》អេណាទើបតែមកដល់

《ម៉ាក់..》ហូប៊ីងាកទៅឃើញម៉ាក់បង្កើតមកលេងក៏ងើបដើរទៅអោបគាត់យ៉ាងណែន ក្នុងចិត្តប្រហែលជាចង់និយាយរឿងខ្លះតែមិនហ៊ាន

《អ្នកទាំង2 និយាយគ្នាចុះ》អ្នកស្រីអ៊ីជុងចេញទៅក្រៅ ទុកឱកាសឲ្យម៉ាក់កូនគេនិយាយគ្នាឲ្យអស់ចិត្ត ពួកគេជួបគ្នាច្រើនដងហើយតែមិនសូវជាស្និទ្ធស្នាលនឹងគ្នាទេ

《ហូប៊ីនៅឈឺត្រង់ណាទេកូន?》អេណាកាន់ដៃកូនមកអង្គុយវិញ សួរនាំក្រោយឃើញទឹកមុខហូប៊ីរកកលនឹងយំចេញមក រលីងរលោងមិនឈប់

《អត់ទេម៉ាក់ ប៉ុន្តែខ្ញុំរំភើបទៅវិញទេមិនស្មានថាខ្ញុំអាចមានឱកាសបានមកជួបម៉ាក់បង្កើតវិញឡើយ ហ្ហឹកៗ...ម៉ាក់កុំទុកខ្ញុំចោលទៀតណា..》ហូប៊ី

《លើកនេះទោះលំបាកវេទនាប៉ុណ្ណាក៏ម៉ាក់មិនទុកកូនចោលទៀតដែរ កាលនោះម៉ាក់នៅក្មេងខ្ចីគំនិត អាយុ 16ឆ្នាំមានកូនទៅហើយ ម៉ាក់ពិតជាភ័យខ្លាចណាស់ នេះហើយជាកំហុសដ៏ធំរបស់ម៉ាក់》អេណាអោបអង្អែលខ្នងកូនរៀបរាប់ពីកំហុសអតីតកាលដែលខ្លួនបានធ្វើ
ហើយវាក៏ជាមេរៀនសម្រាប់គ្រប់គ្នាដែរ ការបង្កើតកូន បង្កើតគ្រួសារអ្នកណាក៏អាចធ្វើបានដែរ សំខាន់តើយើងអាចរ៉ាប់រងមើលថែរក្សាគ្រួសារនិងកូនៗឲ្យរស់នៅសុខស្រួល មានអាហារហូបចុកគ្រប់គ្រាន់ មានកន្លែងរស់នៅស្រួល និងមានលទ្ធភាពសម្រាប់ការចំណាយលើសុខភាពពួកគេឬទេ? តួយ៉ាងដូចជាអេណា នាងមានកូននៅវ័យក្មេងពេក ទំនួលខុសត្រូវជាម្ដាយនៅមិនទាន់មានគ្រប់គ្រាន់នៅឡើយ ណាមួយអ្នកជាឪពុកក៏មិនបានទទួលខុសត្រូវដូចគ្នា ម្លោះហើយបើសិនយើងមិនទាន់ជឿជាក់ថាអាចបង្កើតគ្រួសារដោយទំនួលខុសត្រូវបាន សូមកុំបង្កើតគេមកហើយយកគេទៅបោះបង់ចោល គួរអាណិតគេខ្លះផង ក្មេងដែលគ្មានឪពុកម្ដាយឯកាខ្វះភាពកក់ក្ដៅខ្លាំងណាស់ ។

🍒 លោកពូរោគចិត្ត 🍒حيث تعيش القصص. اكتشف الآن