ភាគទី : 23 》[ កុំមករវល់នឹងខ្ញុំទៀត ]
#Kookhope
____________ហូប៊ីមកដល់បន្ទប់ធ្វើការវិញក៏យំខ្លាំងៗតែម្ដង ទម្លាយអារម្មណ៍ខកបំណង ទម្លាយការឈឺចាប់ដែលខំទប់នៅមុខពួកគេចេញមកឲ្យអស់ក្នុងពេលនេះ មនុស្សអីនិយាយបានតែមាត់ បោកប្រាស់លួងលោម យកចិត្តតែពេលត្រូវការខ្លួនប្រាណនិងប្រយោជន៍
《ហ្ហឹកៗ...ខ្ញុំស្អប់ពូហ្គុកណាស់..ហ៊ឺ..ពូហ្គុកបោកខ្ញុំ ពូទៅមានកូនជាមួយគេ..ហ្ហឹក..ខ្ញុំវិញបានត្រឹមតែជាមនុស្សកំដរអារម្មណ៍ចឹងមែនទេ? ហ្ហឹក...》ហូប៊ីគក់ទ្រូងខ្លួនឯងឌឹបៗយំរហាមទឹកភ្នែកជោគថ្ពាល់ គ្មានទេអ្នកយល់ចិត្ត ព្រោះក្ដីស្នេហ៍នេះជាស្នេហ៍លួចលាក់តែប៉ុណ្ណោះ
តុក..តុក...!!
《ហូប៊ី...កើតអីនឹង?》យ៉ុនហ្គីមកដល់មុខបន្ទប់បានលឺសម្លេងយំរបស់រាងតូចក៏រុញទ្វារចូលមកដោយមិនចាំបាច់សុំការអនុញ្ញាតទាន់នោះទេ
《បងយ៉ុន..ហ្ហឹក..😢》ហូប៊ីមិនបានជូតទឹកភ្នែក តែបែរជាយំមកកាន់តែខ្លាំង ពេលខ្លះឲ្យតែមានអ្នកណាសួរមកកាន់យើងថាមានរឿងអី អារម្មណ៍ដែលប្រឹងទប់វានឹងផ្ទុះមកភ្លាម
យ៉ុនហ្គីទាញកាយតូចមកអោបអង្អែលខ្នងលួងលោមមិនឲ្យរាងតូចមានអារម្មណ៍ឯកោទេ ទោះបីមិនដឹងរឿងថាវាយ៉ាងណាក៏ដោយ《ឈប់យំទៅណា》
《បងយ៉ុន..ខ្ញុំឈឺចាប់ណាស់..ខ្ញុំឈឺក្នុងទ្រូងដូចគេចាក់ច្រើនកាំបិតអញ្ចឹង ហ្ហឹក...》ហូប៊ីរៀបរាប់ទាំងនៅយំសសឹក ដៃក៏អោបនាយយ៉ាងណែន
《បងមិនចង់សួរថាមានរឿងអីទេ ក្រែងប៉ះអារម្មណ៍ឯងខ្លាំង តែបើចង់និយាយឲ្យបានធូរ បងរីករាយនឹងស្ដាប់ បងនៅខាងឯងជានិច្ចក្មេងល្អ》យ៉ុនហ្គី
《ហ្ហឹក..បើសិន..សុខៗសង្សារបងមកប្រាប់ថាគេមានកូនជាមួយអ្នកផ្សេង...តើបងគិតយ៉ាងមិច?》ហូប៊ីជ្រើសសួរយោបល់ទាំងមិនបញ្ចេញឈ្មោះរបស់ជុងហ្គុកនោះទេ មិនចង់បញ្ចេញពីទំនាក់ទំនងខ្លួនក្នុងពេលនេះ
《ហ្ហើយ..ក្មេងល្អរបស់បង ឯងជាក្មេងស្លូតបូត ចិត្តវិញក៏ល្អធំទូលាយ បងសុំនិយាយអ្វីបន្តិចណាស បើសិនជាគេស្មោះត្រង់នឹងយើង គេមិនបណ្ដោយខ្លួនទៅទាក់ទងនឹងអ្នកដទៃទេ គិតតែប៉ុណ្ណឹងទៅដឹងហើយ ទោះបីគេនិយាយថាគេមិនបានស្រលាញ់ម្នាក់នោះ គេស្រលាញ់តែយើង ក៏វាមិនអាចទាញអ្វីឲ្យថយក្រោយវិញបានដែរ ព្រោះគេមានចំណងបាត់ទៅហើយ គឺកូននឹង ឬមួយឯងចង់ឲ្យក្មេងកើតមកគ្មានប៉ាហៅដូចគេ?》យ៉ុនហ្គីចាប់ស្មាប្អូននិយាយរៀបរាប់ ថែមទាំងអោនមុខទៅជិតៗមុខតូចទៀតផង
![](https://img.wattpad.com/cover/309803794-288-k861206.jpg)